សុភាសិត ទី៦៩


​​​​​​​​                                                   ត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចី

អត្ថាធិប្បាយ

            ពាក្យនេះ មិនមែនជាសុភាសិតទេ ។ គឺជាពាក្យប្រសិទ្ធិពរជ័យចំពោះកូនកម្លោះ ក្រមុំ នៅពេលរៀបការ ក្រាបផ្ទឹមសំពះ ។​ អាចារ្យ តែងចាប់ឲ្យពរបវរសួស្តីដោយពោល ពាក្យដូចតទៅនេះ ៖

” … សូមឲ្យអ្នកនាងទាំងពីរ រកស៊ីមានបាន កើត

កាលវាលគុម្ពត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចី…  ” ។

            តើពាក្យនេះ មានន័យយ៉ាងណា?

            សម័យមហានគរ ខ្មែរយើងកាន់ព្រហ្មញ្ញសាសនាគោរពព្រះឥសូរ ដូចដែលយើង គោរពព្រះពុទ្ធសមណគោតម នាសម័យនេះ ។

            ក្នុងសាសនា​ព្រាហ្មណ៍ឬព្រហ្មញ្ញសាសន គេជឿថាព្រះឥសូរជាអ្នកបង្កើតលោក គឺជាអ្នកបង្កើតទឹកដី​ ភ្លើង ខ្យល់ និង មនុស្ស សត្វ ទាំងអស់ ។ ព្រះឥសូរ មានគុណលើ មនុស្សលោកច្រើនលើសលុបមិនអាចរកអ្វី មកសងគុណនោះបានឡើយ ។

            បើយើងធ្វើដំណើរទៅអង្គរវត្តហើយហួសទៅដល់អង្គរធំ​យើងនឹងបានឃើញ ប្រាសាទតូចធំជាច្រើន ។ នៅក្នុងប្រាសាទច្រើនមានថ្មមួយដុំមានរូបរាងស្រដៀងអង្រែ សម្រាប់បុកគ្រឿងស្លដាក់បន្តុបលើផែនថ្មមួយផ្ទាំង រាងបួនជ្រុងស្មើនៅចំកណ្តាល ប្រាសាទ ។ រូបចម្លាក់នេះ គឺជា​  ” លិង្គរបស់ព្រះឥសូរ ” ។

            សម័យនោះ គេយល់ថាដោយារលិង្គព្រះឥសូរនេះ ទើបយើងទាំងអស់គ្នាកើតបាន រូបរាងជាមនុស្ស មកដល់ថ្ងៃនេះ ។ ដូច្នេះហើយ គេត្រូវនាំគ្នាថ្វាយបង្គំគោរពលិង្គនេះ គ្រប់ពេលវេលា ជាពិសេសនៅពេលមានពិធីពិសេសសអ្វីមួយ ដូចជាពិធីអាពាហ៍ ពិពាហ៍ជាដើម ។

            ក្រៅពីលិង្គព្រះឥសូរ នៅប្រាសាទខ្លះ គេឆ្លាក់រូបយោនីរបស់ព្រះនាងឧមាភគវតី ដែលមានសណ្ឋានដូចជា   ត្បាល់សម្រាប់កិនអង្ករ ” ។ ចំកណ្តាល មានប្រហោង ប្រមាណប៉ុនកំភួនដៃ ឬកំភួនជើងមនុស្សចាស់ ហើយនៅជុំវិញ ប្រហោងមានជាចង្អូរ ហើយមានចំពួយដូចត្បាល់កិនម្សៅ ដូច្នោះឯង ។

            ពេលធ្វើពិធីធំៗ ជាពិសេសពិធីអាពាហ៍ពិពាហ៍ គេអប់ទឹក​រួចគេយកទឹកនោះទៅ កាន់ប្រាសាទខាងលើដើម្បីធ្វើពិធីបួងសួងសុំពរជ័យសិរីមង្គលពីព្រះឥសូរ ។ ដំបូងគេ ចាក់ទឹកដែលគេអប់នោះ ចូលទៅក្នុងយោនី បន្ទាប់មកគេយកលិង្គព្រះឥសូរស៊កចូល ទៅក្នុងយោនី ដែលមានទឹកពេញព្រៀប រួចហើយគេបុកចុះឡើងៗជានិមិត្តរូបនៃការ សេពសន្ធវៈ ។ ទឹកក៏ហូរចេញមកធ្លាក់តាមចំពួយចូលទៅក្នុងផ្តិលដែលចាំទទួលខាង ក្រោម ។

            គឺទឹកនេះហើយ ដែលលោកអាចារ្យហៅថា” ទឹកអង្គបំពង់ខ្ចី ” ។ “អង្គ”គឺអង្គជាតិ” បំពង់ខ្ចី” គឺយោនី ។ គេយកទឹកនេះទៅលុបលាងមុខឬស្រឡាបខ្លួន ដែលគេជឿថានាំឲ្យ មានសិរីសួស្តីត្រជាក់ត្រជុំសុខដមទៅអនាគត ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 5, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: