សុភាសិត ទី ៦៤


ងើយស្កកឱនដាក់គ្រាប់

អត្ថាធិប្បាយ

            ពាក្យនេះ ជាពាក្យឧបមាប្រៀបប្រដូចដើមស្រូវទៅនឹងគុណសម្បត្តិរបស់មនុស្ស ។

            ធម្មតាដើមស្រូវ បើវាឈរត្រង់ភ្លឹង (ងើយ) ទៅលើ នោះបង្ហាញឲ្យដឹងថាស្រូវនោះ ស្កក ។  ” ស្កក” មានន័យថា មានតែសំបកទទេ ឥតមានគ្រាប់ (អង្ករ) ខាងក្នុងទេ ។

            រីឯដើមស្រូវណាដែលឱន (មិនងើយ) បង្ហាញឲ្យដឹងថាស្រូវនោះដាក់គ្រាប់គឺថា គ្រាប់និមួយៗ ពេញទៅដោយអង្ករនៅខាងក្នុង។

            ចំពោះមនុស្សវិញ ក៏មិនខុសពីដើមស្រូវប៉ុន្មានដែរ​ ។ ជនដែលមានគុណសម្បត្តិ ពិតប្រាកដ មានចំណេះវិជ្ជាជាក់លាក់  មានចរិយាសម្បត្តិពិតប្រាកដមានធនធានពិត ប្រាកដ ។ល។ ច្រើនជាមនុស្ស”ឱន” ។ តើឱនបែបណាខ្លះ?

–       មិនចេះអួតអាយឲ្យគេកោត

–       សុភាពរាបសា  មិនកោងកាច មិនព្រហើន

–       មិនកាច់រាង បញ្ចេញឬកពាឲ្យគេដឹងថាខ្លួនចេះ

–       គោរពមិនរំខានអ្នកផង

–       កាន់ចរិយាសាមញ្ញ ដូចមនុស្សទូទៅ

ចំពោះមនុស្ស ” ស្កក ” វិញក៏មិនខុសពីស្រូវស្កកប៉ុន្មានដែរគឺថាច្រើនតែ” ងើយ ” ពីព្រោះគ្មានអ្វី ដែលធ្វើឲ្យធ្ងន់ ។ តើងើយយ៉ាងណាខ្លះ?

–       អួតអាងពីទ្រព្យសម្បត្តិ ម៉ឺនសែនលាន

–       អួតអាងថាខ្លួនគេចេះដល់ថ្នាក់នេះ ឬថ្នាក់នោះ សុទ្ធតែថ្នាក់សកលវិទ្យាល័យ ទាំងអស់

–       ក្រអឺតក្រទមដូចមាន់ចែ

–       មើលងាយ ទុកដាក់គេឯង ដូចសំរាម

–       ហ៊ឺហា ហួសហេតុ បង្ហាញឲ្យគេកោត

–       សំដីថ្លោសនាំឲ្យគេស្រកៀរត្រចៀក

–       បោកប្រាស់ ភូតភរ វោហារ ហាក់អ្នកចេះ តែបើបានស្តាប់យូរបន្តិចនឹងដឹងថា”សុទ្ធ តែនយោបោក ” សឹងតែទាំងអស់ ។

 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 4, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: