សុភាសិត ទី ៦៣


ចចើងចង់លាភ រែងបាត់ធនទៅ

អត្ថាធិប្បាយ

             ” ចចើង ” មានន័យថា សម្តែងអាការៈ រនះរនាទ ចើងម៉ើងដោយថ្កើងចិត្ត ។

             ” ចង់លាភ ” គឺចង់បាន ។ ចចើងចង់លាភ គឺអន្ទះអន្ទែងចង់បានវត្ថុអ្វីមួយ ដល់ ថ្នាក់ដេកមិនលក់ បក់មិនល្ហើយ ។

            ពាក្យខាងលើនេះ ស្រង់ចេញពីចំណុចមួយ នៅក្នុងច្បាប់សាស្ត្រារាជនេតិជាព្រះ រាជនិពន្ធ នៃព្រះរាជសម្ភារ ត្រង់វគ្គថា៖

…  ” ចង់បុណ្យបានបាប

ចចើងចង់លាភ រែងបាត់ធនទៅ

មានះបាត់មិត្រ ឥតអ្នកជាផៅ

ក្រេវក្រោធឃោរឃៅ រមែងបាត់អង្គ…  “

            យោងទៅតាមច្បាប់ខាងលើនេះ មនុស្សណាម្នាក់ដែលរនះរនាទ ចង់មាន ចង់បាន ហួសហេតុ គ្មានអៀនគ្មានខ្មាស់ ងង៉ើល ភ្នែករំពៃទៅលើរបស់គេ  មុខជាជួបប្រទះនឹង លទ្ធផលផ្ទុយគឺ រមែងបាត់ធន  គឺថាអ្វីដែលត្រូវបានប្រែត្រឡប់ជាសូន្យទៅវិញ ។ ហេតុអ្វី?

            ក្នុងលោកនេះ គ្មានអ្នកណាចូលចិត្តមនុស្សល្មោភទេ ។ បើគេដឹងថា ឈ្មោះ ក ជា មនុស្សល្មោភ មនុស្សស្រវាវេច ចង់បានពីគេ នអៀនខ្មាស់សោះ ។ល។ គេមិនចង់ធ្វើ អំណោយអ្វីមួយចំពោះមនុស្សប្រភេទនោះទេ គេសុខចិត្តបោះចោល ជាជាងឲ្យទៅ មនុស្សធុននេះ ។ នេះជារឿងធម្មតារបស់មនុស្ស ។

            ដូច្នេះ យើងគួរហាត់ពត់ចិត្តឲ្យចេះសន្តោសកុំចង់បានទ្រព្យសម្បត្តិគេ គួរសប្បាយ នឹងធនធានដែលខ្លួនមាន កុំស្រវាវេច ទើបលាភសក្ការៈហូរចូល ! ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 4, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: