សុភាសិត ទី ៦១


កូនមួយតៅ ចៅមួយថាំង

អត្ថាធិប្បាយ

             ” តៅ ” ជាឈ្មោះរង្វាស់របស់ខ្មែរ មានរូបរាងដូចគ្នានឹងល្អីធ្វើអំពីចំរៀកឬស្សី មាន ទំហំខុសពីល្អី សម្រាប់វាល់ធញ្ញជាតិនានា ដូចជា៖ ស្រូវ  អង្ករ សណ្តែក ពោត ។ល។

” មួយថាំង ” គឺជាទំហំរង្វាល់មួយ ដែលមានចំណុះស្មើនឹង” ២ តៅ ” ។

             ខ្មែរកាលណាវាស់ត្រូវ គេយកពាក្យតៅ ឬថាំង នេះមកប្រើ ។ បើចំនួនតិចជាង​មួយថាំងគេប្រើពាក្យតៅ​ ដូចជានិយាយថាស្រូវ ១ តៅ  ១ តៅកន្លះ ។ កាលណាចំនួន ហួសពី ២ តៅ  គេប្រើពាក្យថាំងវិញ ។ មួយថាំងមានពីរតៅ ។

            សុភាសិតខាងលើនេះ ពោលសំដៅទៅលើរឿងស្រឡាញ់ ដែលជីដូនជីតា ភាគ ច្រើនមានទៅលើចៅរបស់ខ្លួន។ទៅលើកូនផ្ទាល់ ការស្រឡាញ់របស់មាតាបិតាមានទំហំ ត្រឹមតែ”មួយតៅ”។លុះដល់បានចៅ មាតា​បិតាតែងមានចិត្តស្រឡាញ់ចៅ ដល់ទៅ”មួយ ថាំង”មានន័យថាទំហំនៃការស្រឡាញ់កើនដល់ទៅ២ដង! ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 4, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: