សុភាសិត ទី ៦០


ត្រង់មិនឈ្នះទ័ល

អត្ថាធិប្បាយ

            ទុគ៌តភាព (ភាពក្រីក្រ) ដែលនៅទីនេះគេប្រើពាក្យថាទ័ល អាចជំរុញមនុស្សរាប់ រូបឲ្យលះបង់សច្ចះ សុចរិត ដែលខ្លួនគេធ្លាប់មានពីដើមមកនោះ អស់រលីង ។ តាម ពិសោធន៏ មនុស្សភាគច្រើន​ ទោះបីជាមនុស្សល្អ ត្រឹមត្រូវ  មិនចេះ ភូតភរមិនចេះបោក ប្រាស់ មិនចេះលួច ។ល។ កាលណាមនុស្សនោះធ្លាក់ខ្លួន ដល់ថ្នាក់  ” ទ័ល ”  ដែលមាន ន័យថា” បានព្រឹក ខ្វះល្ងាច ”  នោះហើយ គេមុខជាលះបង់អំពើសុចរិត (ត្រង់ត្រឹមត្រូវ)នោះមិនខាន ។ នេះជារឿងពិតរបស់មនុស្ស ។ ព្រោះហេតុអ្វី? ចម្លើយមានដូចតទៅ ៖

            មនុស្សតែងមានចិត្តស្រឡាញ់កូននិងប្រពន្ធជាងអ្វីទាំងអស់ ។ កូនតូចៗ ដែល ស្រែកយំទារអាហារ ដោយការស្រេកឃ្លានយ៉ាងខ្លាំង ហើយមាតាបិតាជាមនុស្ស” ទ័ល ” មិនដឹងជាទៅរកអាហារឯណាមិនឲ្យកូនបរិភោគ តើត្រូវធ្វើយ៉ាងណាទើបដោះស្រាយ បញ្ហានេះរួច?

            ចម្លើយ : លួច  បោកប្រាស់ដើម្បីសង្គ្រោះកូនឲ្យរស់មួយគ្រាសិន! ។

             ” ទ័ល ” ជាបញ្ហាអាក្រក់ណាស់ សម្រាប់មនុស្សទូទៅ ។ ដូច្នេះហើយទើបមាន ពាក្យប្រៀបប្រដៅគ្រប់បែបយ៉ាងដើម្បីនាំផ្លូវឲ្យយើងដើរគេចចេញឲ្យផុត ដូចជា៖

 ” … ឲ្យដឹងឲ្យចេះ ឲ្យមានតំរិះរកស៊ីធ្វើការ

មានកេរ្តិ៍មានឈ្មោះ មានយកសក្តា មានទាំងទ្រព្យា

មិត្រមូលមេត្រី…  “

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 4, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: