សុភាសិត ទី ៥៧


ដូចផ្លុំខ្លុយដាក់ត្រចៀកសេះ ឬដូចផ្លុំខ្លុយ ឲ្យសេះស្តាប់

អត្ថាធិប្បាយ

            កាលណាគេនិយាយពន្យល់រឿងអ្វីមួយឬកិច្ចការអ្វីមួយ ចំពោះមនុស្សណា ម្នាក់ ម្តងហើយម្តងទៀត នៅតែមិនយល់សោះ នៅតែធ្វើតាមមិនកើតសោះ  គេតែងនិយាយ បង្អាប់បន្តុះថា ” ដូចផ្លុំខ្លុយដាក់ត្រចៀកសេះ! ” ។

            ហេតុអ្វី បានជាគេពោលយ៉ាងនេះ?

            ពីព្រោះសត្វសេះ វាមិនចេះស្តាប់ភ្លេងទេ ទោះបីខ្លុយ ឬ ភ្លេងនោះ ពិរោះយ៉ាង ណាក៏ដោយ ។ ហើយមនុស្សដែលគេនិយាយពន្យល់នោះ វាមិនខុសពីសេះ ប៉ុន្មានទេ! ។

            ចំពោះអាមេរិកាំង នៅក្នុងរឿងដូចគ្នានេះ គេនិយាយថា ” ដូចនិយាយទៅរក ជញ្ជាំង ” ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 4, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: