សុភាសិត ទី៥៨


ដំបៅមិនឈឺ យកឈើចាក់

អត្ថាធិប្បាយ

            ពាក្យនេះ ច្រើននិយាយសំដៅទៅលើរឿងអាក្រក់  រឿងអុជអាលបណ្តាលឲ្យកើត កំហឹងរឿងជម្លោះ រវាងមនុស្សពីរនាក់ ។

            មនុស្សឈ្មោះ កមានរឿងរ៉ាវបន្តិចបន្តួចជាមួយឈ្មោះ ខ ហើយរឿងនោះក៏ស្ងប់ ស្ងាត់ទីវិញគឺថាទាំងពីរនាក់ ស្រុះស្រួលនឹងគ្នាល្អដូចធម្មតាវិញ ។ ថ្ងៃ​ ក្រោយមកស្រាប់តែ មានមនុស្សម្នកា់ទៀតឈ្មោះ គ មកនិយាយថែមថយម្តងជាមួយខាងនេះម្តងទៀតជា មួយខាងនោះ ធ្វើឲ្យមនុស្ស ក និង ខ កើតក្តៅក្រហាយ សាជាថ្មី ក្លាយជាសត្រូវមើល មុខគ្នាលែងបាន ។

            រឿងមួយទៀត មានដំណើរដូចតទៅនេះ ៖

            ឈ្មោះ ក បាននិយាយដើម (និយាយអាក្រក់) ពីឈ្មោះ ខ  តែឈ្មោះ ក មិន ប្រកាន់ខឹងទេពីព្រោះគាត់យល់ថារឿងនេះវាជាការធម្មតារបស់មនុស្សលោក អ្នកណា ចង់និយាយអ្វី ក៏និយាយទៅ គាត់មិនឈឺក្បាលទេ ។

            ស្រាប់តែប៉ុន្មានថ្ងៃកន្លងមក មានមនុស្សម្នាក់ទៀតឈ្មោះ គចូលទៅនិយាយបូរ បាច់ថែមថយ ឆ្កឹះឆ្កៀលឲ្យមនុស្សឈ្មោះ ក ក្លាយជាមួរម៉ៅ ក្តៅក្រហាយទាល់តែបាន ។

            ក្នុងរឿងនេះ ឈ្មោះ គ​ ជាមនុស្សយកឈើទៅចាក់ដំបៅដែលគ្មានការឈឺចាប់អ្វី សោះឲ្យមានការឈឺចាប់កើតឡើងបាន ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 4, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: