សុភាសិត ទី ៥៥


ចិត្តមិនដាច់ធ្វើស្តេចមិនបាន

អត្ថាធិប្បាយ

 

            ដូចម្តេចដែលហៅថាចិត្តដាច់? ដូចម្តេចដែលហៅថាចិត្តមិនដាច់? នេះជាគន្លឹះ ពាក្យ ដែលយើងត្រូវយល់ជាមុន ។

             ” ចិត្តដាច់ ” មានន័យថា  ” បើសំរេចថាធ្វើអ្វីគេឥតរាថយទេ គេមុខជាធ្វើដូចគេថា ”  ។ ន័យមួយទៀតគឺបើគេសំរេចថាត្រូវយកជនណាម្នាក់ទៅធ្វើទោសតាមកំហុស គេឥតរា ថយទេគេនឹងធ្វើទោសដោយឥតត្រាប្រណី ទោះបីជននោះជាប់ជាសាច់សារ លោហិត ជិតប៉ុនណាក៏ដោយ។ចិត្តដាច់គឺចិត្តមិនមាន អាល័យ មិនអាសូរ មិនត្រាប្រណី យកច្បាប់ ជាធំ ។

            ចិត្តដែលផ្ទុយពីនេះ គេហៅថា ” ចិត្តមិនដាច់ ” ។ យ៉ាងណាមិញ ឧទាហរណ៏ ជន ណាម្នាក់ (ជាស្តេច  ជាប្រធានាធិបតី ជាមន្ត្រីមានអំណាច ។ល។ មិនអាចធ្វើទោសកូន ឬប្រពន្ធរបស់ខ្លួន ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មដោយសារអាណិត ឬ ស្រឡាញ់ ឬ មួយ ដោយសារអ្នកនោះ ត្រូវជាសាច់ញាតិរបស់ខ្លួន  មនុស្សនេះ ឋិតនៅក្នុងប្រភេទ  ” ចិត្ត មិនដាច់ ” ដែលមិនអាចធ្វើ  ” ស្តេច ”  បានឡើយ ។ បើនៅចចេស អយុត្តិធម៌នឹង រីក សាយពេញនគរ ហើយលទ្ធផលចុងក្រោយ គឺ អសន្តិសុខ និង សង្គ្រាម ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 1, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

  1. ចិត្ត​មិនដាច់​ស៊ីអាច់​មិនកើត
    មាន​ន័យថា ហ៊ានធ្វើអ្វីគ្រប់យ៉ាង​ដើម្បី​​អាត្មាឯង ទោះ​ជា​មាន​លទ្ធផល​បែប​ណា​ក៏​មិន​ខ្លាច់ ព្រោះ​យ៉ាង​ច្រើន​ងាប់ (អាងស្លាប់) ។ ឧទាហរណ៍ សំលាប់ជាតិឯង តម្កើនជាតិ​គេ ។ កូនធ្វើខុស កាន់ជើងកូន ឧទាហរណ៍ មាន​ការ​បាច់រះឡើងលើ ជា​ច្រើន​ដង ក្នុងយប់តែមួយ កន្លែង​តែមួយកាល​ពីប៉ុន្មានថ្ងៃមុន តែមិនមាន​ប៉ូលិសណា​ហ៊ានអើតក្បាល សារព៌តមាន​ដែរអួតថា ឯករាជ្យ​ក៏​មិន​ហ៊ាន​ចុះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: