សុភាសិត ទី ៤៣


                                            កុំពត់ស្រឡៅ កុំប្រដៅស្រីខូច

អត្ថាធិប្បាយ

            សុភាសិតនេះ បើតាមយោបល់ខ្ញុំ ហាក់ដូចទម្លាក់ទម្ងន់ទៅលើស្ត្រីភេទ ច្រើនជាង  ព្រោះថា តាមធម្មតាមនុស្សខូច ទោះបីប្រុសក៏ដោយ ស្រីក៏ដោយ មិន ងាយនឹងទាញ ឲ្យវិលត្រឡប់មកផ្លូវធម្មតាវិញ ដោយស្រួលៗឡើយ ។

            ទោះបីយ៉ាងណា  សុភាសិតនេះ ចង់និយាយថា ធម្មតាស្រីខូច (សំដៅស្រី ពេស្យា ស្រីក្បត់ប្តី) មិនងាយនឹងទាញឲ្យលះបង់ចរិយានេះចោលបានទេ ។ គេនឹងនៅតែធ្វើ ដដែល រហុតដល់ពេលមួយ ដែលគេជួបនឹងការពិសោធន៏ជូរចត់ បែបណាម៉្យាងដោយ ខ្លួនគេ ទោះគេចាប់កែប្រែ ។

            ការប្រដៅស្រីខូច មិនខុសពីការ ” ពត់ស្រឡៅ ” នោះទេ , ព្រោះស្រឡៅ ជាឈើ ស្រួយ ហើយរឹង ទោះបីខំពត់យ៉ាងណា ក៏ស្រឡៅមិនព្រម ” ង ឬ កោង ” ទៅតាម បំណងអ្នកពត់ទេ ។ បើនៅចចេសខំពត់ឲ្យខ្លាំងលទ្ធផលគឺ ” បាក់ ” ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 30, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: