សុភាសិត ទី ៤២


      ១.សងបំណុលចាស់​​​ .បុលបំណុលថ្មី .បោះក្នុងជ្រោះជ្រៅ .កប់ក្នុងផែន

អត្ថាធិប្បាយ

            នេះជាពាក្យប្រៀនប្រដៅរបស់បុព្វរបុសខ្មែរ ក្នុងរឿងរក្សាទ្រព្យដែលយើងរកបាន មកជាពិសេសគឺសំដៅទៅលើរឿង«លុយកាក់» ។

            តាមក្បូនជីវិត បុព្វបុរសខ្មែរណែនាំថាលុយកាក់ដែលយើងរកបានមកត្រូវបែង ចែកជា៤ ចំណែក ដូចតទៅនេះ ៖

            ១- សងបំណុលចាស់ : ជាចំណែកមួយសម្រាប់ថែរក្សាមាតាបិតាចាស់ជរាលែង ធ្វើការអ្វីកើត ព្រោះគាត់បានថែរក្សាចិញ្ចឹមយើងចាប់ពីថ្ងៃ”ពពោះ”រហូតដល់ថ្ងៃរៀប អាំពាហ៏ពិពាហ៏ឬហួសពីពេលនេះទៅ    ទៀត ។ រយះពេលដ៏យូរនេះគឺជា “គុណ” មួយដែលកូនទាំងឡាយបានជំពាក់ហើយត្រូវតែសងវិញ។ នេះគឺ ជាច្បាប់មនុស្សជាតិ ធ្វើឡើងដើម្បីផ្តល់សុខតៗគ្នា យ៉ាងនេះដរាបទៅ ។

            ២- បុលបំណុលថ្មី:ជាចំណែកមួយសម្រាប់ថែរក្សាចិញ្ចឹមកូនប្រុសស្រីដែលយើង បាបបង្កើតគេមក។ ការថែរក្សាចិញ្ចឹមតម្រូវឲ្យមានការចំណាយធនធាននិងកម្លាំងអស់ រយៈពេលដ៏យូរដូចយើងបានដឹងគ្រប់គ្នាហើយ ។

            ៣- បោះក្នុងជ្រោះជ្រៅ:ជាចំណែកមួយដែលត្រូវសន្សំទុកសម្រាប់ប្រើប្រាស់ ពេលវ័យចាស់ជរាមកដល់។បើមិនលៃទុករបៀបនេះទេ ជីវិតនឹងមានការលំបាកវេទនា យ៉ាងច្រើននៅពេលដែលខ្លួនចាស់ ហើយត្រូវពឹងលើអ្នកឯទៀត (កូន) ទាំងស្រុង ។

            ៤- កប់ក្នុងផែនដី:ជាចំណែកមួយសម្រាប់កិច្ចការខាង “សង្គមកិច្ច ” ដែលតម្រូវឲ្យ មានការចំណាយក្នុងផ្នែកផ្សេងៗ មានជាំអាទិ៍ ដូចតទៅនេះ ៖

            – បុណ្យទានទាក់ទងផ្លូវសាសនា ដែលញាតិមិត្រឬ អ្នកជិតខាងបានហៅរកយើង ឲ្យទៅចូលរួម ។

            – ការកសាងសំណង់អ្វីមួយសម្រាប់ប្រយោជន៏សាធារណៈ (មន្ទីរពេទ្យ សាលារៀន មន្ទីរបណ្តុះវិជ្ជា  មន្ទីរស្រាវជ្រាវ សាលាសំណាក់ ។ល។

 នេះគឺជាករណីយកិច្ច របស់មនុស្សម្នាក់ៗ ក្នុងការថែរក្សាគុណសម្បត្តិ មនុស្សឲឋិតថេរ ចីរកាល តទៅឥតមានពេលអវសាន។ ព្រោះហេតុអ្វី? ព្រោះដើម្បីសេចក្តីសុខចំពោះ យើង​ទាំងអស់គ្នា នៅពេលចាស់ជរាពេលមានវិបត្តិ ពេលអាសន្ន ។ល។ ដែលមនុស្ស រាល់រូបតែបានទទួល ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 30, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: