សុភាសិត ទី ៣៩


                           ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធននៅ

មានៈបាត់មិត្រឥតអ្នកជាផៅ ក្រេវក្រោធឃោរឃៅ រមែងបាត់អង្គ

 

នេះជាវគ្គមួយ ដកស្រង់ចេញពីសាស្ត្រាច្បាប់ រាជនីតិជាព្រះនិពន្ធ នៃព្រះរាជសម្ភារ

អត្ថាធិប្បាយ

            “ចចើង”មានន័យថា”សម្តែងអាការៈរនះរនាត ចើងម៉ើងសស្លក់ សស្លន់ដោយសារ​ចង់បាន​ខ្លាំង​ពេក ។

            មនុស្សយើងច្រើនតែទទួលផលផ្ទុយពីឆន្ទះរបស់ខ្លួន។ជាពិសេសស ចំពោះជនណាម្នាក់ ដែលចង់​មានចង់បាន​ហួសហេតុពេក(ចចើង)ជននោះ មុខជាទទួលលទ្ធផលខុសពីបំណងខ្លួនមិនខាន (រែងបាត់​ធន​ទៅ) ។

            ” មានះ ” មានន័យថាចចេស ក្បាលរឹង មិនបន្ទន់ចិត្តតាមអ្នកណាសោះ ធ្វើតាមតែចិត្តរបស់ខ្លួន ។ មនុស្សដែលមានលក្ខណៈបែបនេះ ច្រើនជាមនុស្សខ្វះ មិត្រ ។

            ចំណែកមនុស្សណាដែលជាមនុស្សមានទោសៈ(កំហឹង)ច្រើនហើយជា មនុស្សកាចសាហាវ ឃោរ​ឃៅ​ផងនោះមុខជា”បាត់អង្គ “ថ្ងៃណាមួយមិនខាន។ បាត់អង្គគឺបាត់ខ្លួន ហើយបើនិយាយឲ្យចំគឺស្លាប់ ដោយគេប្រហារ ។

 

 

 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 30, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: