សុភាសិតទី៣៨


អូសទូកកុំឲ្យល្អាន​​​ ​​ ចាប់ត្រីបានកុំឲ្យល្អក់ទឹក

អត្ថាធិប្បាយ

            ” ល្អាន ” ក្លាយមកពីពាក្យថា ” លំអាន ” មានន័យថា ស្នាមឬដាន ។

              អត្ថន័យរបស់សុភាសិតនេះគឺគេចង់ទូន្មានយើងថាក្នុងការចាប់កំហុស មនុស្សណាម្នាក់ដែលមានទោសពិតប្រាកដ គេត្រូវរកវិធីចាប់ឲ្យជាប់ ហើយមិនឲ្យលេចឮខ្ចរខ្ចាយ មិនឲ្យមនុស្សនោះ ប្រកែករួចទើបហៅថា ” ចំណាប់ ” ។

            នៅក្នុងរឿងនិទានមួយ ដែលជាឧទាហរណ៏ ” ចាប់ត្រីបានកុំឲ្យ ល្អក់ទឹក ” ដូចតទៅ៖

            បុរស២នាក់ជាមិត្រនឹងគ្នាទើបនឹងសឹកពីផ្នួសហើយរស់មិន ឆ្ងាយពីគ្នាប៉ុន្មានទេ។បុរសទីមួយមានប្រពន្ធ ឯទីពីរនៅលីវ។ទាំងពីរ នាក់ស្រឡាញ់គ្នា រាប់អានគ្នាដូចគ្រានៅបួសហើយជួយការពារគ្នា គ្រប់គ្រាក្រ ។

            បុរសទីមួយប្រកបមុខរបរខាងជួយដូរតែងធ្វើដំណើរទៅរកស៊ីឆ្ងាយពីផ្ទះជារឿយៗ ទុកប្រពន្ធឲ្យចាំផ្ទះដោយផ្តាំផ្ញើបុរសជាមិត្រឲ្យជួយឃ្លាំងមើលសុខទុក្ខ ជួសខ្លួនផង ។

            កន្លងមកមិនយូរប៉ុន្មាន នាងប្រពន្ធក៏ចាបមាន សាហាយជា មួយបុរស ម្នាក់ជាកូនអ្នកមានទ្រព្យស្តុក ស្តម្ភ។ ពេលប្តីទៅបាត់នាង តែងនាំសហាយមកដេកនៅជាមួយជានិច្ច។ដំណឹងអាក្រក់នេះបានដឹង ទៅដល់បុរសជាមិត្រ។ គេគិតថាបើនិយាយរឿងនេះប្រាប់ប្តីត្រង់ៗ ប្តី ប្រាកដជាមិនជឿខ្លួនទេ ព្រោះគេស្រឡាញ់ ប្រពន្ធណាស់ គេមុខជា ប្រកែកថានាងមិនអាចក្បត់ខ្លួនយ៉ាងនេះទេ។តើធ្វើយ៉ាងណាដើម្បីចាប់ សហាយឲ្យបានឃើញជាក់នឹងភ្នែក? ។ បុរសដេកគិតហើយក៏រកឃើញ កលល្បិចម៉្យាង ។

            គេបានធ្វើហឹបមួយយ៉ាងធំ​ ល្មមខ្លួនមនុស្សចូលទៅដេកបាន រួកយកទៅឲ្យមិត្រដែលមានប្រពន្ធ ទុកដាក់ខោអាវផ្សេងៗ ទុកជា ចំណងដៃចំពោះមិត្រ ។ ហឹបនោះមានគន្លឹះសម្រាប់ចាក់សោរការពារ ពីខាងក្រៅ ។

            បុរសជាប្តីធ្វើជាលាប្រពន្ធទៅជួញដូចគ្រាមុនៗ។ ប៉ុន្តែគេនាំ គ្នាទៅពួនឃ្លាំងមើល នៅទីក្បែរផ្ទះ មិនឲ្យប្រពន្ធដឹងសោះឡើយ ។

            ពេលប្តីចេញផុត នាងឲ្យសញ្ញាដល់សហាយ ហើយគេនាំ គ្នារួមរ័ក្សដូចសព្វមួយដង ។ អ្នកឃ្លាំងទាំងពីរក៏ដើរចូលមកគោះទ្វារ ហៅប្រពន្ធដែលកំពុងតែរួមស្នេហ៍ ។ ភ័យណាស់មិនដឹងជារត់គេច ចេញតាមទ្វារណា នាងក៏ខ្សឹបឲ្យសហាយចូលពួនក្នុងហឹប ។

            ធ្វើឫកពាធម្មតា ហាក់មិនដឹងអ្វីសោះបុរសជាប្តី ក៏និយាយ ទៅកាន់ប្រពន្ធថា” អូន បងវិលមកផ្ទះវិញព្រោះបងត្រូវការយក ហឹប ទៅដុតចោល ដោយហេតុថាតាំងពីបានហឹបនេះមក វាចេះតែមានវិបត្តិ ឈឺថ្កាត់ រកស៊ីចេះតែខាតបង់មិនចេះ ឈប់ឈរសោះ ” ។

            ឮសម្តីនេះ ប្រពន្ធរន្ធត់ចិត្តហើយមិនដឹងជាឆ្លើយយ៉ាងណា ក៏រត់គេចទៅ ជួបឪពុកម្តាយរបស់សហាយ​ខ្លួនក៏ស្ទុះឆ្លេឆ្លារត់ ទៅជួប ម្ចាស់ហឹប ហើយនិយាយអង្វរសុំទិញ ទោះបីតម្លៃថ្លៃប៉ុនណាក៏ដោយ ។ ពេលនោះបុរសម្ចាស់ហឹបបានវាយតម្លៃយ៉ាងខ្ពស់បំផុត ។ មុនពេល ប្រគល់ហឹបគេបានហៅមនុស្សជាច្រើនឲ្យធ្វើជាកសិណសាក្សី ។ គេ ចាប់ចាក់សោរបើកហឹប បុរសជាសហាយក៏ត្រូវគេឃើញគ្រប់ គ្នាកើត ក្តីអាម៉ាស់ រកឧបមាមិនបាន ដើរឈ្ងោកមុខវិលទៅផ្ទះវិញ ។​

            នេះជារឿងបញ្ជាក់អត្ថន័យ “ចាប់ត្រីបាន កុំឲ្យល្អក់ទឹក” ។ គេចាប់បុរសជាសហាយបានដោយស្ងាត់ ហើយមិនអាចឲ្យគាត់នោះ ហើបមាត់ប្រកែកបាន សូម្បីមួយម៉ាត់ក៏ទេដែរ ។

 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 30, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: