សុភាសិតទី៥០


ដូចចាក់ទឹកលើក្បាលទា

អត្ថាធិប្បាយ

            នេះជាពាក្យដែលគេតែងនិយាយសំដៅទៅលើមនុស្សខ្លះ ដែលខ្វះការវាងវៃមិន ចេះស្តាប់ មិនចេះចាប់សំដីរបស់គេឲ្យបាន។

            មនុស្សមួយជំពូក មានការលំបាកក្នុងរឿងស្តាប់គឺថាទោះបីគេខំពន្យល់ពីរឿងតូច មួយយ៉ាងណាក៏ដោយក៏នៅតែស្តាប់មិនបាននៅតែច្របូកច្របល់នៅតែត្រឡប់ត្រឡិន ។

            រឿងខ្លះទៀត ដែលជារឿងបច្ចេកទេសជ្រៅៗទាក់ទងនឹងគ្រឿងម៉ាស៊ីនទាក់ ទង មេឃផ្កាយ ទាក់ទងអាកាសធាតុ។ល។ គឺជារឿងសម្រាប់មនុស្សដែលមាន ការចេះដឹង ខ្លះៗទើបអាចស្តាប់ចាប់បាន​នូវការពន្យល់ ។ តែបើគេយករឿងទាំងនេះ ទៅពន្យល់ ចំពោះមនុស្ស ដែលមិនធ្លាប់រៀនសូត្រនៅសាលាសោះ គេមុខជាខកចិត្តមិនខាន។ ព្រោះហេតុអ្វី? ព្រោះអ្នកស្តាប់ទាំងនោះ មិនអាចចាប់នូវអត្ថន័យ ឬសាច់រឿងដែលយើង ពន្យល់នោះទេ។ ក្នុងបញ្ហាបែបនេះ គេតែងពោល ថា ” ដូចចាក់ទឹកលើក្បាលទា ” ។​ មានន័យថា ” គ្មានជាប់អ្វីសោះឡើយ”។ បើចង់ធ្វើពិសោធមើលគេអាចយកទឹកមួយ កូនធុង រួចជះទៅលើក្បាលទាមួយហ្វូង ។ សង្កេតមើលតើឃើញទឹកសូម្បីមួយ តំណក់ ជាប់នៅក្បាលទា ឬ ទេ?

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 30, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: