សុភាសិតទី៤៧


សេះដាច់ យកសេះតាម

អត្ថាធិប្បាយ

            សុភាសិតនេះ ចង់ពន្យល់យើងថាក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង ជួនកាលគេយកវត្ថុដែលមានភាពឬបែបប្រហាក់ប្រហែលគ្នាមកធ្វើជាជំនួយ ដូចជាបើ សេះដាច់ខ្សែហើយរត់ចេញទៅ តើត្រូវធ្វើយ៉ាងណានឹងចាប់វាបានមកវិញ? មនុស្សមិន អាចរត់តាមសេះទាន់ទេ ។ តើធ្វើយ៉ាងណា?

            ចម្លើយ: ត្រូវជិះសេះមួយទៀត ដេញតាមសេះដែលដាច់ខ្សែនេះ ទើបចាប់បាន ។

            ពាក្យដទៃទៀតគេថា ” បើបន្លាមុតត្រូវយកបន្លាជោះ ” ។ រឿងទាំងនេះ មិនខុសពី ស្ថានការណ៏ ដែលទាក់ទងនឹងសាសនាប្រទេសកម្ពុជានាសតវត្សទី ២០ និង ៣១ នោះ ទេ ។ យ៉ាងណាមិញ ប្រទេសជិតខាង ដែលមានបំណងលេបយក ទឹកដីរបស់យើង គេ បានអនុវត្តនយោបាយញ ” សេះដាច់យកសេះតាម ” នេះ ប្រកបដោយ ជោគជ័យជា លំដាប់ ។ តើគេធ្វើយ៉ាងណាខ្លះ?

            គេធ្វើយ៉ាងណាឲ្យខ្មែរបែកជា២ ពួក ដណ្តើមអំណាចគ្នា កាប់សម្លាប់គ្នា ហើយពួក វាចាំផ្តល់អាវុធ ដល់អាយ៉ងរបស់វាដែលសុទ្ធតែជាមនុស្សដែលវា បានអប់រំឲ្យដើរតាម មាគ៌ារបស់វា ។ គេយកខ្មែរឲ្យប្រហារខ្មែរឲ្យសង្កត់ខ្មែរអ្នកចេះដឹង កុំឲ្យងើបរួច អោយឋិត នៅក្នុងសំអប់ទៅវិញទៅមក អោយចែកជាបក្សពួកប្រកាន់ ថ្នាក់ស្លាប់រស់ ។ល។ សហភាពឬសាមគ្គីភាពរវាងខ្មែរ និងខ្មែរក៏រលាយអស់ ។ លទ្ធផលទីបំផុត គេក្របួចក ខ្មែរជាប់ រើលែងរួច អស់ទឹក អស់ដី អស់អ្វីៗ ទាំងអស់ ហើយយើងជាខ្មែរ​ក៏ចាប់រលាយ សញ្ជាតិ បន្តិចម្តងៗ ដូចគ្នាបេះបិទ នឹងនគរចំប៉ា។ គេយកខ្មែរឲ្យបង្ក្រាបខ្មែរ ។ល។ បែប នេះគឺជានយោបាយ ” សេះដាច់យកសេះតាម ” ជាបែបដែលបុព្វបុរសយើង ចងទុកជា តម្រាសម្រាប់ដោះបញ្ហាទាំងឡាយដែលកើតមានឡើង ។

            ក្នុងបញ្ហាអប់រំមនុស្សដែលខ្វះការសិក្សា ប្រសិនបើគេប្រើអ្នកចេះដឹងជ្រៅជ្រះមាន វិជ្ជាខ្ពស់ឲ្យទៅធ្វើការអប់រំ គេកត់សំគាល់ឃើញថាបានទទួលលទ្ធផលតិចជាង ប្រើ មនុស្សដែលមានកំពស់ការចេះដឹង ប្រហាក់ប្រហែលគ្នានឹងមនុស្សដែលត្រូវគេអប់រំនោះ ។ ហេតុអ្វីក៏យ៉ាងនេះ? ។ សាស្ត្រាបណ្តាំ ” ក្រមង៉ុយ ” ចែងក្នុងវគ្គមួយនោះ ថា: ”  អ្នកល្ងង់ ស្អប់អ្នកចេះ ” ។ ពិតណាស់ ចរិតខ្មែរ ដែលធ្លាប់ល្អត្រឹមត្រូវ ស្គាល់ខ្ពស់ទាប  ស្គាល់គុណ និងទោស បានត្រូវពត់ឲ្យវិលបញ្ច្រាសទិសដោយសារអាណានិគមបារាំង ដែលត្រួតត្រា សង្កត់ឲ្យខ្លបខ្លាចរាបដូចកន្ទេលចាប់ពីឆ្នាំប្រហែល១៨៥៥ រហូតដល់ឆ្នាំ ១៩៥៣ ទើបខ្មែរ បានរួចខ្លួន ។ ក្នុងរយៈវេលានេះ បារាំងបានអប់រំនាម៉ឺនខ្មែរមួយចំនួនដែលឥតវិជ្ជាផង ហើយខ្វះវិចារណញ្ញាណផងពីរបៀបត្រួតត្រាខ្មែរ ដោយប្រើកាំភ្លើង និងដំបងដែលខ្មែរ យើងជំនាន់នោះហៅ ” ក្តគោ ” ដើម្បីឲ្យខ្មែរខ្លបខ្លាច ។ មែន ខ្មែរខ្លាច បារាំងណាស់ ។ មិនមែនខ្លាចត្រឹមតែបារាំងទេ គឺខ្លាចបាក់ស្បាត តាំងពីលោក ” ជំទប់ លោកមេឃុំ  ព្រះ តេជគុណ ចៅហ្វាយស្រុក ” ជាដើមឡើងទៅ ។

            ការខ្លបខ្លាចដោយបង្កប់ទុកក្នុងបេះដូងនូវ ” សំអប់ ” មួយដែលកើតទំហំធំជា លំដាប់ បានចេញជាលទ្ធផលជាក់ស្តែង នាសម័យ ” ប៉ុល ពត ” ដែលកាល នោះ ឃាដករចំនួន ៩៥% គឺជាមនុស្សមិនដែលចូលសាលាម្តងណាសោះហើយ មិនដែល ស្គាល់ក្លិនកាហ្វេ គុយទាវម្តងណាឡើយ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 30, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: