សុភាសិតទី៤៦


ក្របីបាត់ ទើបធ្វើរបង

ដល់ពេលប្រឡង ទើបស្វាធ្យាយ

លុះពេលចេញដើរ ទើបវេចសំពាយ

បីនេះ អន្តរាយ អសារឥតការ

អត្ថាធិប្បាយ

            សុភាសិតនេះ ជាពាក្យងាយយល់ មិនត្រូវការពន្យល់វែងឆ្ងាយទេ ។ ដោយសង្ខេប បុព្វបុរសយើងចង់ទូន្មានយើងថា ” ត្រូវមានការប្រុងប្រៀបទុកជាមុន  កុំចាំឲ្យអន្តរាយ កើតមានរួចទៅហើយ ទើបស្ទុះស្ទា រត់ជើងបីជើងបួន រករបៀបការពារ វាគ្មានបាន ប្រយោជន៏អ្វីទេ! ។ គួរធ្វើរបងការពារក្របីឲ្យបានមាំកុំឲ្យចោរលួចបាន មិនត្រូវធ្វើរបង ក្រោយពេលដែលចោរលួចយកទៅបាត់ហើយនោះទេ ។

            ជាសិស្ស ត្រូវខំរៀនមុនពេលប្រឡង បើដល់ថ្ងៃប្រឡងទៅហើយ ទើបចាប់រៀន តើសង្ឃឹមថាជាប់ឬទេ?

            ឯការធ្វើដំណើរទៅកាន់ទីឆ្ងាយក៏ដូចគ្នា គួររៀបចំសំពាយ (អីវ៉ាន់) ឲ្យបានរួចស្រេច មុនពេលចេញដំណើរ មិនត្រូវរង់ចាំរហូតដល់ម៉ោងចេញ ទើបស្ទុះស្ទាររៀបចំនោះទេ ។ បើមិនដូច្នេះទេ អីវ៉ាន់ជាច្រើនដែលត្រូវយកទៅជាមួយខ្លួន​ មុខជាមិនបានទៅ ជាមួយ ខ្លួនឡើយ !

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 30, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: