សុភាសិតទី៤៥


ឈាមស្រែក ស្បែកហៅ

អត្ថាធិប្បាយ

            សុភាសិតនេះ ពោលសំដៅទៅលើបាបកម្មដែលជនណាម្នាក់ធ្វើ ។ ព្រះពុទ្ធ សាសនាបានបញ្ជាក់ថា ជនណាសាងបាបកម្ម បាបកម្មនឹងក្លាយទៅជាស្រមោល អន្ទោលតាមប្រាណជននោះគ្រប់ជំហានជើង មិនអាចបណ្តេញចេញបានឡើយ ។

            ជនណាដែលធ្លាប់កាប់សម្លាប់ លួចប្លន់ ឆបោក ។ល។ អ្នកដទៃ កាលពីអតីតកាល អំពើទាំងនេះ ទោះបីខំលាក់យ៉ាងណាក៏ដោយ ក៏លាក់មិនជិតដែរ!។ភាគច្រើន សាមីខ្លួន តែងយករឿងទាំងនេះមកតំណាល​ប្រាប់មិត្រសម្លាញ់ខ្លួនក្នុងបំនងឲ្យគេកោតស្នាដៃ ឬទឹកចិត្តក្លាហានរបស់ខ្លួន ។

            ចំពោះការពិសោធន៏ផ្ទាល់ខ្លួនរបស់ខ្ញុំ ៗបានស្តាប់រឿងបែបនេះពីតាម្នាក់ដែល មានអាយ ៧០ប្លាយទៅហើយ រៀបរាប់រឿងឃាដកម្មដែលគាត់បានធ្វើទៅលើមនុស្ស ជាច្រើននាក់ កាលគាត់នៅកំឡោះ។ គាត់កាប់ក្បាលគេនឹងពូថៅ ចាក់នឹងកាំបិត វាយនឹងដំបង ។

            ការដែលលើកយករឿងអាថ៌កំបាំង មកប្រាប់អ្នកឯទៀតយ៉ាងនេះខ្មែរបូរាណឲ្យ ឈ្មោះថា “ឈាមស្រែក ស្បែកហៅ ” មានន័យថា ឈាមរបស់ជននោះ បណ្តាលឲ្យគាត់ ស្រែកប្រាប់គេឯង  ហើយស្បែករបស់គាត់ ជំរុញឲ្យគាត់ហៅគេមកសងបំណុលចាស់ នោះវិញ ។ បើនៅសហរដ្ឋ ពត៌មានដែលគាត់បានផ្តល់ឲ្យគេយ៉ាងនេះចាត់ទុកជាសក្ខី ភាព មួយដែលអាចឲ្យអាជ្ញាធរចាប់ខ្លួនយកទៅឲ្យតុលាការកាត់ទោសតាមច្បាប់ ។

            ភាគច្រើន មនុស្សធ្វើអំពើទុច្ចរិតធំៗ(ឃាដកម្ម) កម្ររួចខ្លួនណាស់ គ្រាន់តែយូរ និងឆាប់ មុខជាត្រូវគេរកមុខឃើញថ្ងៃណាមួយមិនខាន ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 30, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: