សុភាសិតទី ៣៥


                                 អូនអើយកុំសើចនឹងបងប្រយ័ត្នពៀរឆ្លងម្តងម្នាក់

អត្ថាធិប្បាយ

            នេះគឺពាក្យប្រៀនប្រដៅមួយនៅក្នុងរឿង”ពេបជ្រាយ”ដាក់អ្នកដទៃនៅពេលដែលអ្នកនោះ ធ្លាក់ខ្លួនទៅក្នុងមហន្តរាយណាមួយ ។

            មនុស្សយើងម្នាក់ៗ ទោះមានបុណ្យស័ក្តិខ្ពង់ខ្ពស់ថ្នាក់ណាក៏ដោយ ទោះមានទ្រព្យ សម្បត្តិ ជាមហាសេដ្ឋីក៏ដោយ ទោះមានអំណាចធំប៉ុនណាក៏ដោយក៏មិនអាច ជៀសរួច ពីគ្រោះ ថ្នាក់ធ្លាក់ខ្លួនក្នុងក្តីមហន្តរាយនៅថ្ងៃណាមួយជាមិនខាន ។

            បើឃើញគេមានគ្រោះថ្នាក់បែបណាម៉្យាងនៅក្នុងគ្រួសាររបស់គេ យើងមិនគួរសើច ចំអកឬនិយាយ  បញ្ឈឺដោយសារមនុស្សនោះជាសត្រូវរបស់ខ្លួននោះទេ។ជាការល្អយើង គួរ ដោយហោចណាស់ សម្តែងនូវ សមានចិត្តអាណិតអាសូរ ដល់គ្នាផងប្រសិនបើមិន អាច ជួយអ្វី បាន។ នេះជាន័យរបស់ឃ្លាថា “អូនអើយកុំសើចនឹងបង” ។                                        

            សុភាសិតមួយរបស់អាមេរិចកាំងនិយាយថា៖ Everyone has ups and downs ។ មានន័យថា៖មនុស្សម្នាក់ៗតែងមានចុះនិងឡើង ។

            ដោយហេតុនេះ ជាមនុស្សមិនត្រូវ”សើចចំអក”ទៅលើរឿងគ្រោះថ្នាក់របស់អ្នក ដទៃទេ ព្រោះថាគង់ថ្ងៃណាមួយគ្រោះថ្នាក់ដដែលនោះអាចនឹង កើតមានដល់ខ្លួន អ្នកសើច នោះមិន ខាន(ប្រយ័ត្នពៀរឆ្លងម្តងម្នាក់) ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 23, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: