សុភាសិតទី ៣១


បានស្វាយ ណាយក្រូច

អត្ថាធិប្បាយ

            ពាក្យនេះ បញ្ជាក់រឿងចិត្តមនុស្សប្រែប្រួលនៃមនុស្សលោក ដែលគេចាត់ទុកជា រឿងធម្មតាទៅហើយ ជាពិសេសក្នុងរឿងស្នេហា ។

            មនុស្សទោះបីប្រុសក៏ដោយ ស្រីក៏ដោយមិនងាយមានអ្នកណាម្នាក់ដែលមាន ចិត្តភក្តីស្មោះមួយនឹងមួយ លុះគ្រាអវសានជីវិត ដូចពាក្យគេស្បថនៅគ្រាជួបគ្នាជា លើកដំបូងនោះទេ ។

            តាមពិតសម្បថគឺជាពាក្យដែលគេនិយាយឡើងដើម្បីឲ្យម្នាក់ទៀតជឿទុក ចិត្ត  គ្មានអ្វីដែលជាអាជ្ញា សម្រាប់សង្កត់កុំឲ្យប្រែប្រួលចិត្តទៅថ្ងៃក្រោយបានឡើយ ។ មនុស្សលោក កម្រមានអ្នកសុចរិតណាស់ ។ ការប្រែប្រួលចិត្តក្លាយជា រឿងធម្មតាដែល យើងត្រូវតែយល់ ។ ក្នុងកិច្ចពាណិជ្ជកម្ម ឧទាហរណ៏៖ រឿងខ្ចី ប្រាក់  បើគ្មានវត្ថុ (មាស ពេជ្រ ផ្ទះ) យកទៅកក់ទេ ប្រហែលជាគេមិនព្រមឲ្យយើងខ្ចីទេ ព្រោះតែមិនជឿចិត្ត ។

            ” បានស្វាយ ណាយក្រូច ” និយាយសំដៅជាពិសេសទៅលើរឿងស្នេហា ហើយ និងមិត្រភាព រវាងមនុស្សពីរនាក់ ដែលស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់មួយនឹងមួយស្បថ សន្យាថានឹងមិនបោះបង់ចោលគ្នា លុះត្រាជីវិតបង់ ។ ក្រោយមក គេចង់ជួបមនុស្ស ថ្មីទៀត ដែលគេយល់ថាល្អជាង ស្អាតជាង ស្រស់ជាង គេក៏ចាប់ចងមេត្រីភាព ជាមួយ មនុស្សថ្មីនោះ ។ កាលណាមេត្រីភាពចាប់លូតលាស់ គេក៏ចាប់ជិនណាយនឹងមិត្រចាស់ បន្តិចម្តងៗ ហើយចុងក្រោយបំផុត ក៏អាចដាច់ ស្រឡះពីគ្នា ។​ រឿងនេះ មិនមែនមាន ការ ចម្លែកខ្លាំងប៉ុន្មានទេ គឺថាវាជារឿងធម្មតា របស់មនុស្សលោក កាលណាបានរបស់ថ្មី គេមិនស្រឡាញ់របស់ចាស់ ដូចគេធ្លាប់ស្រឡាញ់មកនោះទេ ! ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 23, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: