សុភាសិតទី​ ៣៣


ដើរឲ្យមានបី ស្រដីឲ្យមានបួន

អត្ថាធិប្បាយ

            នេះជាពាក្យប្រដៅកូនចៅណាដែលប្រាថ្នាចង់បានសេចក្តីសុខកាយសប្បាយចិត្ត គ្រប់ទីកន្លែងដែលខ្លួនរស់នៅ។”សុខ”កើតពីយើងធ្វើមិនមែនកើតឡើងឯងៗ នោះទេ ។ យ៉ាងណាមិញបើយើងស្រឡាញ់ “សុខ” ហើយ​​ស្អប់ខ្ពើម“ទុក្ខ”តម្រាខាងលើ នេះជា ចម្លើយណែនាំផ្លូវទៅកាន់សុខយ៉ាងស័ក្តិសិទ្ធមកដល់ខ្លួននិងគ្រួសារខ្លួន ។

ដើរឲ្យមានបី

            ទោះបីទៅរស់នៅទីណាក៏ដោយ ដើរទៅកន្លែងណាក៏ដោយ គប្បីកាន់សីលធម៌ ៣ ប្រការខាងក្រោម ឲ្យជាប់ (កុំឲ្យដាច់) គឺ៖

            ១.កុំកាប់សម្លាប់គេ

            ២.កុំលួច

            ៣.កុំសេពកាមគុណជាមួយ ” កូន-ប្រពន្ធ ប្តី ” របស់គេ ឬថា”កុំលួចកូន ប្រពន្ធឬប្តី ” របស់គេ ។

ស្រដីឲ្យមានបួន

សីលធម៌៣​ ប្រការខាងលើមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវកាន់សីលធម៌ ៤ ប្រការទៀត សម្រាប់ ” មាត់ ” របស់យើង ទើបអាចទទួល “សុខ” ពេញលេញ បាន ។ សីលធម៌ទាំង ៤ នោះគឺ៖

១-កុំនិយាយកុហក (ភូតភរបោកប្រាស)

២-កុំញុះញង់ (ឲ្យគេបែកបាក់គ្នា)

៣-កុំនិយាយដើមគេ

៤-កុំនិយាយពាក្យរោយរាយ (ពាក្យឥតខ្លឹមសារ)

            នេះគឺជាច្បាប់ឬជាវិន័យដែលអាចនាំមកនូវសេចក្តីសុខកាយសប្បយចិត្តផុតក្តី បារម្ភគ្រប់យ៉ាងគ្រប់ទីកន្លែងដែលយើងស្នាក់អាស្រ័យ ។

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 23, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ