សុភាសិតទី​ ៣២


នៅស្រុកតោងស្រាស់បន្លា អារសាច់ជូនខ្លាទើបនៅស្រុកបាន

អត្ថាធិប្បាយ

            ការរស់នៅក្នុងស្រុកភូមិជាមួយគេឯងត្រូវតែ ” ស្រាស់បន្លា ” ។ តើពាក្យ នេះ មានន័យយ៉ាងណា? ។ បន្លា​គឺជាវត្ថុដែលមានមុខស្រួចដូចម្ជុលអាចនឹងចាក់ទម្លាយសាច់ យើងឲ្យចេញឈាម ហើយឈឺចាប់ ។

            សុភាសិតខាងលើចង់ប្រាប់ឲ្យយើងដឹងថា”ត្រូវប្រយ័ត្នពាក្យសម្តីដែលយើងនិយាយទៅកាន់អ្នក  ដទៃ ។ សម្តី​ណាដែលធ្វើឲ្យគេខឹង ដូចជា៖ ការនិយាយដើម ការមូលបង្កាច់ បរិហារកេរ្តិ៍ គេ ជេរប្រទេច សម្តីផ្លែផ្កា ពាក្យមើលងាយ ការបង្អាប់បន្តុះ។ល។ទាំងនេះ គឺជាបន្លាដែល យើងត្រូវតែស្រាស់ (កប់ទុកក្នុងខ្លួន) កុំឲ្យចេញមកក្រៅឲ្យសោះ ។ បើមិនដូច្នេះ វានឹង មុតសាច់យើងមិនខាន ។

            សម័យបូរាណ ភូមិនីមួយៗតែងមានមេភូមិម្នាក់ដែលមានករណីកិច្ចត្រួតត្រាមនុស្សទាំងអស់ឲ្យគោរពច្បាប់របស់ភូមិ ដើម្បីសុខសប្បាយទាំងអស់គ្នា។ អ្នកភូមិត្រូវតែចែកចាយវត្ថុដែលខ្លួនរកបានដូចជា៖ មាសប្រាក់ ត្រីសាច់ បន្លែផ្លែឈើ ។ល។ ជាមួយមេភូមិ ឬមេកន្ទ្រាញ។ ការបែងចំណែក បែបនេះ គេហៅថា ” អារសាច់ជូនខ្លា ” ពីព្រោះវាមិនមែនជាអំណោយដែល ចេញមកពី បេះដូងនោះទេគឺជាការបង្ខំចិត្តមិនអាចប្រកែកបាន ! ។

            សម័យក្រោយមករហូតមកដល់ថ្ងៃនេះក៏មិនខុសពីសម័យដើមប៉ុន្មានដែរ គឺពលរដ្ឋ ម្នាក់ៗ ត្រូវមានករណីយកិច្ចជាចាំបាច់ បង់ “ពន្ធអារក” ទៅតាមប្រាក់ចំណូលដែលរក បាន ។ បើជនណាម្នាក់ប្រកែក ជននោះ ត្រូវប្រឈមមុខជា​មួយផ្លូវច្បាប់ជាយថាហេតុ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 23, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: