សុភាសិតទី ២៩


ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ

អត្ថាធិប្បាយ

            ពាក្យនេះ អាចមានន័យ ២ យ៉ាង គឺ:

              ១-​ បើជនណាម្នាក់ ដែលប្រាថ្នាបុណ្យស័ក្តិឲ្យបានកាន់តែធំឡើងកាន់តែខ្ពស់ ឡើងជននោះត្រូវតែលុតក្រាបគោរពអោនលំទោនយកចិត្តផ្គាប់ចៅហ្វាយគ្រប់ពេលធ្វើ យ៉ាងណាឲ្យចៅហ្វាយ ពេញចិត្ត ។ ចៅហ្វាយចង់បានអ្វីត្រូវរកវត្ថុនោះមកជូនចៅហ្វាយ ឲ្យទាល់តែបាន ។ កុំទទឹងរឹងរូសចំពោះ បទបញ្ជាទោះបី បញ្ជានោះ ខុសក្បួនយ៉ាងណា ក៏ដោយ ។

            ២- ពាក្យថា ” ប្រាជ្ញា ” គឺការឆ្លាតវាងវៃ ប៉ិនប្រសប់ឆាប់យល់ មិនងាយគេបោកបាន ។ល។

           ឯពាក្យថា ” បុណ្យ ” គឺសំដៅទៅលើ​ :

            – អំពើល្អ ដែលជនណាម្នាក់ បានធ្វើទៅលើអ្នកឯទៀត ហើយដោយសារអំពើនោះ សេចក្តីសុខ សប្បាយក៏កើតមានដល់ជននោះ ។

            ប្រាជ្ញា និងបុណ្យមិនដែលកើតមានជាស្វ័យប្រវត្តិ(កើតឯង) ម្តងណាឡើង ។ លុះ ត្រាតែគេ “ប្រតិបត្តិ” ទើបទទួលរបស់ទាំង ២ មុខនេះ ។ ពាក្យថា “ប្រតិបត្តិ” មានន័យ ថា : ” ធ្វើ ឬ បង្កើត ” ។ អ្វីក៏ដោយ បើគេមិនបង្កើតវាទេ ប្រហែលជាវាមិនអាចកើតបាន ឡើយ ។ ដូច្នេះហើយ​ បានជាព្រះពុទ្ធ សាសនា មានគោលជំហរ  ក្នុងការប្រៀនប្រដៅ មនុស្សលោកទៅលើ “កម្មផល” ។

            ” កម្ម ” គឺអ្វីទាំងអស់ដែលយើងធ្វើ ដោយកា​​យ វិចា ចិត្ត។អំពើទាំងអស់ដែលយើង ធ្វើ បើ បំព្រួញឲ្យខ្លីបំផុត មានតែ ២ យ៉ាង គឺ “បុណ្យ និង បាប” ។ កាលណាយើងធ្វើល្អ ទៅលើខ្លួនយើងក្តី​ ទៅ លើអ្នកដទៃក្តី ឈ្មោះថា ” បានធ្វើបុណ្យ ” ។ បើធ្វើអាក្រក់ឈ្មោះ ថា ” ធ្វើបាន ” ។

            ” ផល ” គឺអ្វីមួយ ដែលចេញមកឲ្យយើង ដោយសារអំពើដែលយើងធ្វើនោះ។ ឧទាហារណ៏ : ថ្ងៃណាមួយក្រោយមកយើងមានអាសន្នគេនឹងជួយយើងវិញ ។ ត្រង់នេះ ឯងហើយ ដែលគេហៅថា ” ធ្វើបុណ្យបុណ្យជួយ ” ។ ចុះបើយើងមិនដែលជួយអ្នកណា សោះ មិនដែលធ្វើទាន (អំណោយ) ដល់ អ្នកណាសោះ តើអាចនឹងកើត ” បុណ្យ ” បាន ទេ? ។ គ្មានបុណ្យទេ ហើយប្រាកដជាគ្មាន អ្នកណា នឹកឃើញរូបយើងដែរ ។ មានសុខ ទុក្ខ យ៉ាងណាដោះស្រាយតែម្នាក់ឯងទៅ! ។

            ប្រាជ្ញានិងបុណ្យកើតមកពីប្រតិបត្តិ (ធ្វើ) មិនដែលកើតឡើងឯងៗនោះទេ ។ បើ យើងមិន ព្រម លើកដៃទៅធ្វើអ្វីមួយទេ (កិច្ចការគ្រប់ជំពូក : កសិកម្ម ពាណិជ្ជកម្ម សិល្បះជំនាញ) ។ល។ យើងមុខជានៅល្ងង់អស់មួយជីវិត ។

            ក្បួនដែលនាំឲ្យកើតមានប្រាជ្ញា មាន ៤ គឺ :

                 ១-    សុ        ស្តាប់

                 ២-    ចិ          គិត

                 ៣-    បុ          សួរ

                 ៤ –   លិ        កត់

ពាក្យទាំង ៤ នេះ ជាភាសាបាលី (ធាតុដើម) សម្រាប់ឲ្យងាយចាំ : សុ-ចិ-បុ-លិ ។

–       ស្តាប់: សម្តីដែលគេនិយាយមកកាន់យើង បើយើងមិនតាំងចិត្តស្តាប់ឲ្យ​មែនទែនទេ​ ប្រាដកជា ចាប់ន័យមិនបានទាំងអស់ឡើង;

–       គិត: ស្តាប់បានហើយ ត្រូវយកសម្តីនោះ មកពិចារណាមើល: តើគួរជឿ ឬមិនគួរ ។

–       សួរ: បើបានស្តាប់ហើយ តែមិនយល់ ត្រូវតែសួរឲ្យច្បាស់ មិនត្រូវនៅស្ងៀមទេ

–       កត់: លុះយល់ច្បាស់ហើយ ត្រូវកត់រឿងនោះទុក ក្រែងលោភ្លេចទៅថ្ងៃក្រោយ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 13, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: