សុភាសិតទី ២៥


                                                              គ្រូកាច សិស្សខូច

អត្ថាធិប្បាយ

              ពាក្យថា«កាច»ក្នុងទីនេះមានន័យថា៖តឹងតែងពេក មិនអត់ឱន មិនប្រណី ខុស ដៃយកដៃ ខុសជើង​យកជើង ចង់ឲ្យសិស្សល្អគ្រប់អន្លើ ។ល។

            ធម្មតាគ្រូតែងបង្រៀនសិស្ស ឲ្យចេះឲ្យយល់ពីវិជ្ជាដែលគាត់បង្រៀននោះឲ្យបាន១០០ ភាគ រយ ។ គាត់ចង់ឲ្យសិស្សកាន់ចរិយាប្រកបដោយមនុស្សធម៌ ដែលមានសុជីវ ធម៌ និងឧត្តមគតិ សមជា មនុស្សមួយរូប ដែលអ្នកផងស្រឡាញ់ ។

            ដើម្បីឲ្យសិស្សបានទៅដល់ទីដៅនេះ គ្រូខ្លះបានប្រើវិន័យយ៉ាងតឹងតែងបំផុត(កៀប)ទៅ លើសិស្ស​នោះ ក្នុងបំណងឲ្យសិស្សបានល្អឆាប់។ លទ្ធផលគឺនាំឲ្យសិស្ស ខូចទៅវិញទេ ព្រោះអ្វីមួយ ដែលធ្វើ​ឡើង​ដោយមានគេបង្ខំអាចជំរុញឲ្យរកមធ្យោបាយ ដោះខ្លួនចេញពី ” ទ្រូង ” នោះឲ្យបានឆាប់ ។ សិស្សអាចនឹងប្រើ មធ្យោបាយភូតភរយក រួចខ្លួន ធុញទ្រាន់ក្នុងការរៀនសូត្រ ព្រោះខ្វះការស្បាយ ក្លាយខ្លួនជាមនុស្សខូច ។ 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 13, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: