សុភាសិតទី ២៣


               ឃើញឈើពុកកុំដាក់គូទលើ ឬថាឃើញឈើពុកកុំដាក់គូទអង្គុយលើ

អត្ថាធិប្បាយ

            ” ឈើពុក ” ពោលសំដៅទៅលើមនុស្សទន់ខ្សោយ ឥតវិជ្ជា ក្រខ្សត់ តោកយ៉ាកខោ មិនខោ អាវ​មិនអាវ មនុស្សបាតផ្សារ ឬថាជាមនុស្សកាកសង្គម ។

            ជាការធម្មតារបស់មនុស្សលោក កាលណាមានភាពខុសគ្នា ផ្នែកទ្រព្យសម្បត្តិវិជ្ជា ពូជពង្ស ឋានៈ បុណ្យ​ស័ក្តិ ជាតិ ។ល។ តែងមានការមើលងាយកើតឡើង អ្នកមានច្រើន មើលងាយអ្នកក្រ អ្នកចេះមើល​ងាយអ្នកល្ងង់ អ្នកមានស័ក្កិធំមើលងាយអ្នកស័ក្តិតូច ។ល។

            ការមើលងាយ ឬ ការប្រកាន់ មិននាំមកនូវសេចក្តីសុខទេ ព្រោះមនុស្ស ដែលត្រូវ គេមើល ងាយ​នោះ​​កើត​ក្តីក្តៅក្រហាយហើយរកឧបាយកលសងសឹកត្រឡប់មកវិញនៅ ពេលណាមួយដែល គេអាច​ធ្វើកើត ។

            ការប៉ុនប៉ង ឬសេចក្តីព្យាយាម ជាពិសេសក្នុងរឿងអាក្រក់ ទៅលើជនណាម្នាក់ ច្រើនបាន សម្រេច ។ ដោយហេតុនេះ ទើបមានសុភាសិតថា “ជង់មិនដែលភ្លេចកុកទេ មានតែកុកទេដែលភ្លេច ជង់!” ។

            បុរាណាចារ្យរបស់ខ្មែរ ប្រដៅថា “សុំកុំមើលងាយមនុស្ស ព្រោះតែមនុស្សនោះល្ងង់ ក្រ អប្ប ឥតវិជ្ជា​ពូជត្រកូលទាប” ឲ្យសោះ ។ មនុស្សម្នាក់ៗដែល ព្រះអាទិទេពបង្កើតឲ្យ មានជារូបរាងមកនោះ ទោះបីជារូប​រាង​បែបណាក៏ដោយ ក៏មានអ្វីមួយសម្រាប់ការពារ ខ្លួនដែរ ។ សូម្បីរុក្ខជាតិនិងសត្វតូចធំ ក៏មានអាវុធ សំរាប់​ការពារសន្តិសុខ ដូចជាកូលាប មានបន្លា សង្អារ​ ស្រមោច អង្ក្រង ស្រាំង ឪម៉ាល់ ចេះខាំនិងទិច ។

            នៅក្នុងរឿងព្រេងមួយ ដែលជារឿងប្រៀនប្រដៅមនុស្សកុំឲ្យមើលងាយ អ្នកតូច តាចជាងខ្លួន បានលើកយករឿង ” ចាបនិងដំរី ” មកនិទាន ។ ដំរីដើរទៅជាន់កូនចាប ស្លាប់អស់ ។ ចាបខឹងបានទៅធ្វើ​ការទាក់​ទងជាមួយសត្វឯទៀត ហើយទីបំផុតបានធ្វើ ឲ្យដំរីនោះស្លាប់ដោយផុងក្នុងភក់ រើខ្លួនមិនរួច ។

            ហេតុនេះ គួរយើងចាំថា” ឃើញឈើពុកកុំដាក់គូទអង្គុយលើ ” ក្រែងលោមានទុក្ខ ដល់ខ្លួន នៅថ្ងៃណាមួយ ! ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 13, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: