សុភាសិតទី ២២


                                                  ឃ្លោកលិច អំបែងអណ្តែត

អត្ថាធិប្បាយ 

–       ឃ្លោកគឺសំដៅទៅលើ អ្នកចេះដឹង បណ្ឌិត អ្នកប្រាជ្ញ

–       អំបែងគឺសំដៅទៅលើមនុស្សឥតវិជ្ជា ពាល ល្ងង់

             តាមធម្មតា ឃ្លោកត្រូវតែអណ្តែត បើកាលណាគេដាក់ទៅក្នុងទឹក ។ ចុះហេតុអ្វី បែរជាលិចទៅវិញ? ហេតុអ្វីបានជាអំបែងដែលជាវត្ថុធ្ងន់បែរជាអណ្តែត?

             លិចមានន័យថាអស់ពន្លឺ អស់រស្មីឥតមានការគោរពរាប់អានពីអ្នក​ផង។អណ្តែត មាន​ន័យថារុងរឿង​ត្រចះ​ចាំង​ពន្លឺ​មានគេគោរពលើក​តំកើងថាជាអ្នកប្រាជ្ញ ។

             សុភាសិតនេះនិយាយបញ្ឆិតបញ្ចៀងពីស្ថានភាពមនុស្សនៅក្នុងសតវត្សបច្ចុប្បន្ន ដែលមានការភ័ន្ត​ច្រឡំ​សជាខ្មៅ ចេះជាល្ងង់ ច្របូកច្របល់ពេញនគរ ដោយសារសត្រូវ ដែលមានបំណងលេបទឹកដីនោះផង ដោយ​សារមនុស្សខ្វះការរៀនសូត្រនិងខ្វះ មគ្គុទ្ទេសក៏ដ៏ត្រឹមត្រូវនោះផង ។

              មនុស្សឥតវិជ្ជារួចឡើងកាន់មុខតំណែង ជាអ្នកដឹកនាំគេ ចាត់ទុកជាអំបែង អណ្តែត។ អ្នកមានតំរិះ​ខ្ពង់​ខ្ពស់​ព្រមទាំងមានចរិយាសម្បត្តិពេញលេញ រួចត្រូវគេទាត់ ចោលមិនឲ្យកាន់កិច្ចការសំខាន់ៗ ចាត់ទុក​ជា” ឃ្លោកលិច ” ។ 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 13, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ