សុភាសិតទី​២៦


                               សប្បុរសយល់ដោយមុខ ស៊ុកគ្រលុកពេកពុំជា

អត្ថាធិប្បាយ

           នេះជាពាក្យប្រៀនប្រដៅកូនចៅក្នុងរឿង”ធ្វើបុណ្យឬធ្វើទាន”ដក់ស្រង់ចេញពីសាស្ត្រាច្បាប់កេរ ​កាល ។

            បើយើងតាំងខ្លួនជាមនុស្សសប្បុរស : អាណិតអាសូរអ្នកដទៃជួយទំនុកបំរុងអ្នក ខ្សត់ខ្សោយ ។ល។ នោះត្រូវឲ្យមានកំរិត មានព្រំសីមា កុំចេះតែប៉ាតណាប៉ាតណី ។ គួរពិនិត្យមើលជាមុន ហើយ ពិចារណាថា តើ​គួរឲ្យគួរជួយឬមិនគួរ ។ ហេតុអ្វី? ព្រោះ អំណោយ ដែលយើងឲ្យចំពោះមនុស្សដែលមិន គួរឲ្យ វាអាចផ្តល់ លទ្ធផល​មិនល្អដល់ អ្នកឲ្យនិងអ្នកទទួល ។ យ៉ាងណាមិញ បើយើងឲ្យស្រាទៅ មនុស្ស ប្រមឹក វានឹងជួយឲ្យ​មនុស្ស​​នោះ កាន់តែប្រមឹកខ្លាំងតទៅទៀត នាំផលអាក្រក់ដល់កូន ប្រពន្ធរបស់ គាត់ នោះ ។ បើយើង​ឲ្យប្រាក់ទៅមនុស្សម្នាក់ដែលត្រូវការប្រាក់នោះយកទៅលេងល្បែងវា អាចនឹងជួយ មនុស្សនោះ ឲ្យ​កាន់​តែហិនហោចខ្លាំងថែមទៀត ព្រោះល្បែងគឺជាអំពើ អបាយមុខ ។

            ” ស៊ុកគ្រលុក ” មានន័យថាឥតសណ្តាប់ធ្នាប់ ខ្ជីខ្ជា កញ្ជះកញ្ជាយ ច្របូកច្របល់។

            ជនណាម្នាក់ ដែលជាមនុស្សប្រកបដោយទឹកចិត្តសប្បុរសគ្មានព្រំប្រទល់គឺថា គ្មានរបៀបរៀបរយ​ ខ្ជីខ្ជា​គ្មានយល់មុខ ហើយត្របូកច្របល់ ប៉ាតណាប៉ាតណីដែលគេ ឲ្យឈ្មោះ ស៊ុកក្រលុកនោះ ជននោះ លោកចាត់ទុកថា “ពុំជា” បានសេចក្តីថា ” មុខជា ឈឺហើយ​ ! ” ។

            ហេតុនេះ គួរយល់ថា កិច្ចការអ្វីក៏ដោយ តែងមានព្រំសីមា ដែលជាកម្រិតសម្រាប់ គ្រប់កិច្ចការ ។ ការ​ស្គាល់​នូវព្រំសីមា មិនខុសពីការបង់អំបិលទៅក្នុងសម្លនោះទេ ។ រឿងលំបាក ត្រង់ចំណុចថា តើត្រូវបង់​ប៉ុន្មាន ដើម្បី​ឲ្យសម្លនោះឆ្ងាញ់ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 13, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: