សុភាសិត ទី ១៣


                 “ស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី         បើស្រឡាញ់ស្រី ត្រូវស្ងួនចិត្ត

ចង់បានសួគ៌ តោងកាន់សុចរិត      ចង់សម្បូណ៌មិត្រ ត្រូវរកទ្រព្យ”

 អត្ថាធិប្បាយ

             “ស្ងួន” មានន័យថា “បីបាច់ ថែរក្សា ថ្នម”។ បើអ្នកស្រឡាញ់ខ្លួន ចង់ឲ្យរូបនៅមាន សម្រស់ យូរយារ អ្នក​ត្រូវតែប្រយ័ត្ន  “ចំណី”។ ព្រោះហេតុអ្វី? ព្រោះចំណីអាហារនេះ ហើយ ដែលផ្តល់សុខ ទុក្ខ ដល់រូបកាយ​យើង ជាងបុព្វហេតុឯទៀតៗ។ ចំណីអាចធ្វើឲ្យ យើងមានកម្លាំងឲ្យយើងរស់ ឲ្យយើង​រីក​ចម្រើន ឲ្យយើង​មាន​ពណ៌សម្បុរល្អ ផ្តល់ប្រាជ្ញា ប៉ាធី។ល។

            ក្នុងពេលជាមួយគ្នានេះ ចំណីអាចឲ្យយើងឈឺចុកពោះ រាកមួល ឈឺក្បាល ពុល ប្រកាច់ឈឺ ក្រពះ ខូចសួត ខូចថ្លើម ព្រឹលភ្នែក ឈឺធ្មេញ ខូចសម្ផស្ស បាត់បង់រូបឆោម បាត់បង់ប្រាជ្ញា កោងកាច ។ល។

            ដោយហេតុនេះ បើអ្នកស្រឡាញ់ខ្លួន តោងប្រយ័ត្នចំណី។មុននឹងបរិភោគនំចំណី អ្វីមួយ គួរ​ពិចារណា ឬពិនិត្យឲ្យបានយល់ពីគុណសម្បត្តិនៃចំណីនោះសិន។ សុំអាន សៀវភៅដែលណែនាំយើង​ឲ្យ​យល់​ពី “អាហារ​​ផ្តល់សុខភាព”។

            “បើស្រឡាញ់ស្រី ត្រូវស្ងួនចិត្ត” មិនខុសពីរឿង “ស្ងួនចំណី” នោះទេ។ ព្រះពុទ្ធ សម្តែងថា÷ ខន្តី គឺការ​អត់​ធ្មត់ ជាកម្លាំង អាចនាំមកនូវជ័យជំនះ។ ខន្តី នាំឲ្យបានសុខ ។ល។

            បើអ្នកស្រឡាញ់ស្រី តាមសម្លោកនេះ អ្នកត្រូវតែមានខន្តី មានអំណត់មិនខឹងនឹង ប្រតិកម្មនានា ដែល​កើត​មានឡើង ដោយសារសកម្មភាពរបស់អ្នក ទៅលើនាងនោះទេ។ ជាធម្មតា ស្ត្រី តែង​មាន​ការ​អៀន​ខ្មាស់ ហើយមិនងាយទទួលនូវការសុំស្នើសេចក្តីស្នេហា ដោយងាយៗនោះទេ​។ប្រតិកម្មនានា ដែល​ជួន​កាល ប្រកប​ដោយភាពជូរល្វីងផង អាច នឹងស្រោចមកលើអ្នក ប្រសិនបើអ្នកមិនអាចរក “ទំនាក់ ទំនង” ឃើញទេ។

            ធម្មជាតិបានតុបតែងចិត្ត និងកាយស្ត្រីឲ្យមានភាពទន់ភ្លន់ ទឹកចិត្តអាណិត ខឹង ឆាប់រសាយ ហើយ​ស្រឡាញ់​វាចាផ្អែម។បើអ្នកស្រឡាញ់ស្ត្រីណាម្នាក់ អ្នកអាចជួប ប្រទះ នឹងការឆ្លើយតប ដែលអាច ធ្វើ​ឲ្យ​អ្នក​ខឹង តូចចិត្ត អស់សង្ឃឹម។ តែកុំភ្លេចពាក្យ បូរាណ ប្រដៅថា”ត្រូវស្ងួនចិត្ត”ដែលមានន័យថា ត្រូវ​កាន់​ចិត្តអត់ធ្មត់ កុំច្រឡោតខឹងព្រោះ តែសម្តី ទ្រគោះនោះឲ្យសោះ។ហើយក្នុងពេលជាមួយគ្នានោះសុំ​កុំ​លះ​បង់​សេចក្តី​​​ព្យាយាម ដោយប្រើគ្រប់មធ្យោបាននោះអ្នកនឹងបានសម្រេចដូចបំណងនៅគ្រាអវសាន ។

            “ចង់បានសួគ៌ ត្រូវកាន់សុចរិត” បាសេចក្តីថា បើអ្នកចង់បានសេចក្តីសុខសុ ភមង្គលដល់ខ្លួន និង គ្រួសារ ត្រូវកាន់អំពើសុចរិត ដូចជា៖ រក្សាសីល ៥ ជាដើម ។

            “ចង់សម្បូណ៌មិត្រ ត្រូវរកទ្រព្យ” ជាពាក្យងាយយល់។ មនុស្សយើងតែងមាននិន្នា ការ ចង់​រាប់​អ្នក​មាន​បណ្តាស័ក្តិ ចង់ធ្វើមិត្រជាមួយអ្នកមានសម្បត្តិ ស្តុកស្តម្ភ។ ផ្ទុយទៅ វិញ កាលណាជនណាម្នាក់ ធ្លាក់ខ្លួន​ក្រ​រហេម​រហាមហើយ អ្នកផងមុខជាគេចចេញ មិន ហ៊ានទៅជិត ព្រោះគេយល់ថា វាគ្មាន ប្រយោជន៍អ្វី ដល់គេ ហើយវាអាចឲ្យមានការបង់ ខាត ដោយសារការបុលខ្ចី ដែលមិនមានសង្ឃឹម ថាអាចនឹងសងវិញ​បាន។

            ហេតុនេះ បើអ្នកចង់សម្បូណ៌មិត្រ គប្បីខិតខំរកស៊ីធ្វើការ កសាងខ្លួនឲ្យក្លាយទៅ ជា “អ្នក មាន”នោះ មិត្រនឹងហូរចូលឯង មិនបាច់ខំប្រឹករកទេ !

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 12, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: