សុភាសិត ទី ១១


                                “ចង់ឆ្ងាញ់ ឲ្យរកអន្លក់ ចង់ស្រណុក ឲ្យនឿយពីក្មេង”

អត្ថាធិប្បាយ

            ប្រពៃណីខ្មែរ ដែលទាក់ទងនឹងអាហារ បានចាត់ទុកអន្លក់និងទឹកគ្រឿង ថាជាម្ហូប​ដែល​មាន​ឱជារស​ឆ្ងាញ់​ផុតអ្វីៗទាំងអស់។​អន្លក់ គឺបន្លែគ្រប់យ៉ាង ដូចជា: ត្រកួន ព្រលិត ត្រួយរាំង ត្រយូងចេក កូនដើមចេក ផ្កា​ស្នោរ ត្រប់គ្រប់យ៉ាង ភ្លៅកង្កែប ក្រសាំងទាប ជី គ្រប់បែប សណ្តែកបណ្តុះ ត្រសក់ សាឡាត់ ស្ពៃក្តោប ។ល។

            បន្លែទាំងនេះគេបរិភោគជាមួយ”ទឹកគ្រឿង”ដែលមានច្រើនប្រភេទ ទៅតាមស្រុក នីមួយៗ។

            “ចង់ស្រណុក ឲ្យនឿយពីក្មេង” មានន័យថា កាលខ្លួននៅក្មេង កម្លាំងនៅមាន បរិបូរណ៌ ត្រូវ​ខិត​ខំ​ធ្វើ​ការ​សន្សំទ្រព្យ កពូនឲ្យបានច្រើនសម្រាប់ដល់ពេលមួយ ដែលវ័យ ជរាមកដល់ មិនអាចធ្វើការ អ្វីបាន អាច​ពឹង​ផ្អែកទៅលើទ្រព្យធនទាំងនោះ។ បើមិនធ្វើ របៀបនេះទេ គឺថា កាលខ្លួននៅក្មេងគិតតែ ដើរលេង ស៊ីចាយ ឈ្លក់​នឹងអបាយមុខ ទាំងបួន គ្មានគិតសំចៃប្រាក់សម្រាប់អនាគត (ពេលចាស់) មនុស្សប្រភេទនេះ នឹងត្រូវ​នឿយ​ហត់ វេទនា ធ្វើការទាំងឈឺទាំងជា រហូតថ្ងៃស្លាប់គ្មានពេលល្ហែសោះ ឡើយ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 12, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: