សុភាសិតទី ១៥


                                           “បើស្អប់ កុំឲ្យបាញ់ ស្រឡាញ់ កុំឲ្យខ្ចី”

 អត្ថាធិប្បាយ

            ពាក្យនេះ អ្នកណាក៏ធ្លាប់ឮដែរហើយអ្នកណាក៏មានរឿងដែលបណ្តាលមកពី”ស្អប់ ហើយនិង ខ្ចីបុល”​​ នេះដែរ ។

            បើស្អប់ កុំឲ្យបាញ់ តើមានន័យយ៉ាងណា?

            ពាក្យ “កុំឲ្យបាញ់” មិនមែនបាញ់នឹងគ្រាប់កាំភ្លើងនោះទេ គឺហាមមិនឲ្យ៖ ដើរ និយាយដើម​បង្អាប់ បន្តុះ មួលបង្កាច់​ ប្រើសម្តីមិនល្អ ទៅលើមនុស្សដែលខ្លួនស្អប់នោះ។ ការស្អប់និងស្រឡាញ់គឺ​ជា​រឿង​មួយ ដែលមិនអាចឃាត់ មិនឲ្យកើតមានបានទេ។ យើង មិនចូលចិត្តមនុស្សនេះ ហើយចូលចិត្ត អ្នក​ខាង​នោះ គឺជារឿងធម្មតារបស់មនុស្ស លោក។ តែការសំខាន់ ដែលយើងម្នាក់ៗត្រូវតែចងចាំ ទៅ​តាម​បណ្តាំដូនតា យើង នៅ ត្រង់ចំណុចថា បើបានថាស្អប់អ្នកណាម្នាក់ហើយសុំ”កុំបាញ់”អ្នកនោះឲ្យសោះ។ ព្រោះ​ថា បើធ្វើយ៉ាងនេះ គឺមានន័យថា យើងពង្រីកសំអប់នោះឲ្យកាន់តែធំឡើង រហូតដល់ពេល មួយ សម្អប់ នោះ នឹងផ្ទុះដូចគ្រាប់បែក អាចបណ្តាលឲ្យមានការស្លាប់រស់ដល់អ្នកណា ម្នាក់មិនខាន ។

            តើយើងគួរធ្វើយ៉ាងណា?

            ចម្លើយយ៉ាងខ្លី: បើបានជាស្អប់ហើយ សុំកុំដើរបរិហារកេរ្តិ៍គេឲ្យសោះ សុំបិទមាត់ ឲ្យជិត កុំមាន​វាចា​អាក្រក់ (និយាយដើម) ពីមនុស្សនោះ ប្រាប់មនុស្សម្នាក់ទៀត ដើម្បីឲ្យ គេជួយស្អប់ ។

–       “ស្រឡាញ់ កុំឲ្យខ្ចី” មានន័យថា ការខ្ចីបុលរវាងមិត្រភ័ក្តិច្រើន នាំបណ្តាល​ឲ្យ​ក្លាយ​ទៅ​ជា​សត្រូវ​នឹងគ្នា ព្រោះអ្នកខ្ចីមិនគោរពពាក្យសន្យារបស់ខ្លួន។ មនុស្សច្រើនណាស់ តែងសន្យា “សុំខ្ចីតែ ៣ថ្ងៃទេ ខ្ញុំយកមកសងវិញហើយ”។លុះដល់ ៣ ថ្ងៃកន្លងផុតទៅ ម្ចាស់បំណុល ឥត​បាន​ទទួល​អ្វីទាំងអស់ បាត់ ឈឹង គ្មានឮអ្វីសោះ។ ក្នុងចិត្ត ចាប់កើត មន្ទិលសង្ស័យ៖ យី យ៉ាងម៉េច​ឯចេះ?។ មួយអាទិត្យកន្លងផុតទៅ រួចចូលអាទិត្យទី២ អាទិត្យទី៣ នៅតែឈឹង អត់​ទ្រាំ មិនបាន ម្ចាស់ បំណុលក៏សួរ៖ “យ៉ាងណាទៅហើយ រឿងប្រាក់ ៣ ថ្ងៃនោះ?”។

           កាលណាមានសំនួរ អ្នកខ្ចីភាគច្រើន បែរជាខឹង ដោយចោទប្រកាន់ថា គេមើល ងាយខ្លួន ។ល។ មិត្រ ភាព ក៏ចាប់ស្រាំ ឬ បាក់បែកត្រឹមចំណុចនេះ ។

           ការខ្ចីបុល នៅពេលខ្វះខាត ជារឿងធម្មតាសម្រាប់មនុស្សភាគច្រើន។ ការប្របាន់ ខ្ជាប់នូវ​ពាក្យ​សន្យា ជា រឿងលំបាកសម្រាប់មនុស្សភាគច្រើន។ គប្បីចាំ ថាភាពទៀងត្រង់ នាំឲ្យយើង​រស់​បាន​យូរ ជាងការ ភូត កុហក ជាពិសេសការភូត កុហកមិត្រសម្លាញ់ដែល មានសុឆន្ទះចំពោះខ្លួនគឺជាការបិទផ្លូវ សម្រាប់នាំ ទៅរក សុខ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 12, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: