សុភាសិតទី ១៤


“ឫស្សីធ្វើក្លាក់ដាក់ឥតថ្នាំង គងស្គររគាំងវាយមិនឮ

សុរិយាមិនយកជាពន្លឺ​  ជឿកាន់អំពិលអំពែកសត្វ”

 អត្ថាធិប្បាយ

            សម្លោកនេះ មានន័យប្រកបដោយភាពអាថ៌កំបាំង ពិបាកយល់បន្តិច។ គឺជា សម្លោក បញ្ជាក់​នូវ​ចរិត បែបបទ អាកប្បកិរិយានៃមនុស្សភាគច្រើន នាសម័យសតវត្សទី ១៩ និង សតវត្សទី ២០ ហើយ​និង​សតវត្ស​បន្ត​បន្ទាបទៅអនាគត។

            ពាក្យគន្លឹះសម្រាប់ឲ្យយល់ន័យ របស់សម្លោក មានដូចខាងក្រោមនេះ ៖

–       ក្លាក់: ប្រដាប់សម្រាប់ដាក់វែក សម ស្លាបព្រា និង ចង្កឹះ ធ្វើពីបំពង់ ឫស្សី ។ កាល​ពី​ជំនាន់​ដើម ខ្មែរ​យើងនៅស្រែ ចំការ គេយកបំពង់ឫស្សី ប្រវែងមួយសាច់ មកធ្វើជាក្លាក់ ដោយ​កាត់​ថ្នាំង​ខាង​លើ​ចោល ហើយគេទុកថ្នាំងខាងក្រោម ដើម្បីទ្រវែក សម ស្លាបព្រា កុំឲ្យ​វារុះ​របូត​ចុះក្រោម។ បន្តពីថ្នាំងខាងក្រោម គេទុកចំរៀកឫស្សី សម្រួចចុង ប្រវែង មួយចំអាម សម្រាប់​ស៊ក​ភ្ជាប់​ទៅ​នឹង​របារជញ្ជាំង នៅចង្ក្រានបាយ ជាកន្លែងតម្កល់វែក និង​ សម ស្លាប​ព្រា។

–       គង ស្គរ រគាំង : សំដៅទៅលើ “អ្នកចេះដឹង អ្នកមានវិជ្ជា អ្នកមានវិចារណញ្ញាណ អ្នក​យល់​ខុស​ត្រូវ​​ពិតប្រាដក  អ្នកប្រាជ្ញ  អ្នកសច្ចនិយម អ្នកជាតិនិយម”។

–       សុរិយា: ព្រះអាទិត្យ។​ ក្នុងទីនេះសំដៅទៅលើ “អ្វីដែលជាពន្លឺពិតប្រាដក អ្វីដែលជា សាច់ការ ឬ ខ្លឹមសារ វិជ្ជាអ្វីៗ ដែលត្រឹមត្រូវ (មិនបន្លំ មិនឆ្ពិនភ្នែក)”។

–       អំពិលអំពែក: សំដៅទៅលើ “មនុស្សបាតផ្សារ មនុស្សឥតចំណេះ ពាល ឃោរឃៅ មនុស្ស​ប៉ោត មនុស្សក្អេង មនុស្សកញ្ជើធ្លុះ មនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ី កន្ទុយ មនុស្ស​ខ្វះ​សីល​ធម៌ មនុស្ស ល្មោភអំណាច ។ល។

            តាមសម្លោកនេះ ចាប់ពីសតវត្សទី១៩ មកដល់ឥឡូវ មានការប្រែប្រួលធំ នៅក្នុង សង្គមមនុស្ស ជា​ពិសេសក្នុងសង្គមខ្មែរយើងនេះតែម្តង។ គេចេះធ្វើក្លាក់ (ពាក្យឧបមា) ដូចមនុស្សជំនាន់ដើមដែរ ប៉ុន្តែ​ក្លាក់​សម័យគេនេះឥតមានថ្នាំង សម្រាប់ទ្រសម ស្លាប ព្រាកុំឲ្យវារុះទៅដី ដូចសម័យមុននោះឡើយ។ ម៉្លោះហើយ ក្លាក់របស់សម័យនេះ កាល ណាដាក់អ្វីចូលទៅក៏រុះជ្រុះរបូតទៅដី បាត់បង់ គ្មានសល់ អ្វីឡើយ !។

ក្លាក់ គឺជាតួមនុស្ស ឯថ្នាំងគឺចំណេះចេះដឹងគ្រប់យ៉ាង ជាវិចារណញ្ញាណ សម្រាប់ទប់ ឬ រក្សាទុក​នូវ​អ្វីៗ ដែលសំខាន់របស់ជីវិតឲ្យបានយូរអង្វែងទៅ ។

        មនុស្សអ័ព្ទឥតវិជ្ជា ខ្វះវិចារណញ្ញាណ ខ្វះប្រាជ្ញា សម្រាប់ពិចារណាទៅលើហេតុផល ដែល​នឹង​អាច​កើត​​មានឡើង ពីអំពើដែខ្លួនធ្វើ រួចឡើងធ្វើជា “អ្នកដឹកនាំប្រទេស” តើដឹក នាំបែបណា? សំដៅ​ទៅ​ទិស​ណា? តើអាចប្រឈមជាមួយអ្នកជិតខាង ដែលតែងមាន គំនិតកេងយកប្រយោជន៏ ជញ្ជក់ឈាមពីយើង បាន ដែរ​ឬទេ? ។

          “គង ស្គរ រគាំង វាយលែងឮ” មានន័យថា អ្នកចេះដឹងទាំងប៉ុន្មាន លែងមានតម្លៃ គ្មាន​អ្នក​ណា​ស្តាប់ គ្មាន​អ្នកណាគោរព គេលែងជឿ គេយកទៅទុកមួយដុំមិនឲ្យធ្វើ សកម្មភាពអ្វីទាំងអស់។ ក្នុង​ពេលជាមួយ​គ្នា​នេះ ពួក”អំពិលអំពែក” ក៏ឡើងសោយរាជ្យ កកូរកកាយ លក់ទ្រព្យសម្បត្តិជាតិ ចែក​លុយ​គ្នា​ចាយ ដល់ នូវក្តី​ហីនហោចខ្លោចផ្សា រលំរលាយ កើតមានចោរកម្ម និង ទុរភិក្ស ពេញនគរ មនុស្ស​អស់​សីល​ធម៌ ម្នាក់ៗ​ត្រដរ​រស់ លែងខ្វល់ពីរឿងខុស ត្រូវ ឬ គុណទោស ត្រូវតាមពាក្យរបស់អ្នកប្រាជ្ញ ដែល​ចែងថា :

                         ” ផ្គរលាន់ឯបូណ៌ សូរកណ្តុក

                        អ្នកតាចាស់ស្រុកឱបដៃយំ

                        កំពិសឡើងពង លើកំពូលភ្នំ

                        ក្អែកសសម្ងំក្នុងគុម្ភត្រែង”

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 12, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: