សុភាសិតទី​១៧


​​​​​​​​                   “ប្រាជ្ញ មិនស្មើប្រប បាក់ស្លឹកត្រចៀកខ្លប មិនស្មើអាឡេមឡឺម”

អត្ថាធិប្បាយ

            សម្លោកនេះ ពោលសំដៅទៅលើរឿង “ផ្គាប់ចៅហ្វាយ” ដើម្បីឲ្យចៅហ្វាយ “ពេញ ចិត្ត” ជាងគេ។

            មនុស្សពីរនាក់ នៅធ្វើការក្រោមបញ្ជាចៅហ្វាយម្នាក់។ អ្នកទីមួយ ជាអ្នកប្រាជ្ញ (អ្នក ចេះដឹង)។​ គាត់​ជា​មនុស្ស​សាច់ការ ស្មោះត្រង់ ខុស ថាខុស ត្រូវថាត្រូវហ្មត់ចត់។​ មនុស្ស ទីពីរ គ្មាន​ការ​ចេះ​ដឹង​អ្វី​ទេ ចៅ​ហ្វាយ​បញ្ជា​យ៉ាងណា ធ្វើយ៉ាងនេះ ស្របរហូត ប្រប​រហូត គ្រប់ពេលវេលា គ្មានដែលជំទាស់ ម្តង​ណា​ឡើយ។

            តាមសម្លោកនេះ មនុស្សដែលចៅហ្វាយពេញចិត្តជាង គឺមនុស្សទីពីរនេះឯង មិន​មែន​មនុស្ស​ដែល​មានចំណេះជ្រៅជ្រះនោះទេ។ នេះជារឿងមនុស្ស លោកទូទៅទាំង អស់។ ដោយហេតុនេះហើយ បាន​ជា​មាន​មនុស្សច្រើនណាស់ដែលជួនកាលមិនទាំង ចេះអានអក្សរផង រួចឡើងធ្វើជានាយក ត្រួត​លើ​អ្នក​ចេះ ច្រងេង​ច្រងាង បាយបិណ្ឌជា បាយបាត្រ លើជាក្រោម ដល់នូវក្តីមហន្តរាយទូទាំងនគរ។

            “បាក់ស្លឹកត្រចៀកខ្លប មិនស្មើអាឡេមឡឺម” គឺជារឿងមនុស្ស២នាក់ ទៀត ដែល​នៅ​ក្រោម​បញ្ជា​ចៅ​ហ្វាយតែមួយ ដូចរឿងខាងលើដែរ​។ មនុស្សទី ១ ជាអ្នកគោរពចៅ ហ្វាយ ត្រង់ជើងភ្លឹង មិន​ហ៊ាន​​លេងសើច លូកលជាមួយចៅហ្វាយម្តងណាឡើយ។ ឯអ្នកទី ២ ជាមនុស្សឡេមឡឺម ក្រមាច់ក្រមឺម កំប្លែង បញ្ចុកបន្ស៊ី​ចៅ​ហ្វាយទិញនំនែក ជូនចៅហ្វាយ រហូតដល់ពេលខ្លះរកស្រីមកជូនចៅហ្វាយទៀត។

            រវាងមនុស្សទាំង ២ ប្រភេទនេះ “អាឡេមឡឺម” ត្រូវបានទទួលការពេញចិត្តពីចៅ ហ្វាយ ជាង​អា​ម្នាក់​ទៀត ដែលបាក់ស្លឹកត្រចៀកខ្លបនោះឯង ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 12, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: