សុភាសិតទី ១៩
“ស្រឡាញ់ពេញប្រាស ស្អប់ជំពប់លើ”
អត្ថាធិប្បាយ
មនុស្សរាល់រូប តែងជួប្រទះរឿងនេះញឹកញាប់ ដោយមិនដឹងមកពីបុព្វហេតុអ្វី។ អ្វីក៏ដោយ ដែលយើងចូលចិត្ត ឬស្រឡាញ់ (មនុស្ស សត្វ វត្ថុ) យើងមិនងាយ បានជួប ប្រទះនឹងវត្ថុទាំងនោះទេ។ ឧទាហរណ៏៖ បុរស ឬ ស្ត្រី ដែលយើងសែនស្រឡាញ់ចង់បានមកធ្វើជាគូជីវិត ច្រើនតែមិនបានសម្រេចដូចបំណង ហើយវាបែរជាទៅជួបជាមួយមនុស្សផ្សេងទៀត ដែលមិនបានព្រាងទុកជាមុនសោះ។ ក្នុងបណ្តាកូន ឬ មិត្រភ័ក្តិទាំងអស់ កូនដែលយើងស្រឡាញ់ជាងគេ និងមិត្រដែលយើងស្និទ្ធស្នាលជាងគេ ច្រើនតែព្រាត់ប្រាស ដោយហេតុផលណាមួយ។ យើងស្អប់ “ក្រ” តែម្នាក់ៗ ពិបាកគេចឲ្យផុតពន់ពេកណាស់ ។ យើងស្អប់ “ជង្ងឺ” តែគ្មានអ្នកណាម្នាក់ គេចផុតសោះឡើយ ។
ពាក្យបូរាណមួយទៀត តែងនិយាយថា ” ស្អប់អាចម៍ មុខជាដើរ ជាន់អាចម៍ ” ។
Posted on ខែមិថុនា 12, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0