សុភាសិត ទី ៥


                                              “លោកប្រែ តោងព្រឹត្តិ ចិត្តកុំប្រែ”

 អត្ថាធិប្បាយ

            ពាក្យនេះ ជាដំបូន្មានឲ្យយើង “ចេះរស់” ជាមួយសង្គមទៅតាមកាលៈទេសៈ ដែល ត្រូវ​ជំនោរ​ខ្យល់​បក់មក ។

            “លោក” គឺមនុស្សក្នុងលោក។ “ព្រឹត្តិ” គឺការចម្រើនលូតលាស់ ក្នុងទីនេះមានន័យ ថា “ប្រព្រឹត្តិ ធ្វើ”។

            សង្គមមនុស្ស នៅពេលខ្លះ ប្រែចិត្តថ្លើមខុសផ្សេងពីបែបបទដែលធ្លាប់និយមរៀង ដរាបមក។ ឧបមា: ស្តេច ឬ ប្រធានាធិបតីខ្លះ បានដឹកនាំប្រទេស និង ប្រជារាស្ត្រ​ ឲ្យដើរ ថយក្រោយ បញ្ច្រាសទិស ខុសគេឯង ក្នុងសកលលោក។ សម័យរាជ្យ ប៉ុល ពត បាន បង្វិលជីវភាពមនុស្ស សជាខ្មៅ ខុសជាត្រូវ ល្ងង់ ជាចេះ, ពាល ជា​បណ្ឌិត ច្របូកប្របល់ ពេញនគរ។ នេះឯង ដែលគេហៅថា “លោកប្រែ” ។ យើង តោង”ព្រឹត្តិ” តែចិត្ត​របស់យើង សុំកុំ “ប្រែ” ចាកចេញពីបន្ទាត់ “ខុស និង ត្រូវ” ដែលយើង​ធ្លាប់​បាន​ដឹង​មក​ហើយ​នោះឲ្យ សោះ។ សតិសម្បជញ្ញៈរបស់យើងមិនត្រូវរេ ឬ ប្រែទៅតាម “បែបបទឆ្កួតលីលា” នោះទេ ប៉ុន្តែបើមនុស្សភាគច្រើន នៅក្នុងសង្គមដែលយើងរស់នៅនោះ គេនាំគ្នា​”សំពះមេគោ” ដើម្បី​សុំសិរី​សួស្តី ហើយយើងមិនព្រម​សំពះ​តាម​គេ ពេលនោះ យើងអាចទទួលផល លំបាកច្រើនយ៉ាង។​ លើកដៃ​សំពះ​តាម​គេទៅ ប៉ុន្តែក្នុងចិត្ត កុំភ្លេចថា នេះ​គឺ​ជា “មហាឆ្កួត” ដែលមិនមានគ្រូណា អាចមើលជាទេ!

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 11, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ 2.

  1. ជួយបកស្រាយសុភាសិតមួយនេះបានទេ? ខ្ញុំធ្លាប់លឺគ្រូនិយាយម្តង តែអត់បានស្តាប់គាត់ពន្យល់!

    “ប្រៃមួយក្តាប់ សាបមួយជីប”

    តាមខ្ញុំគិតប្រហែលមិនមែនន័យល្អនោះទេ!

  1. Pingback: សុភាសិតខ្មែរ-ពន្យល់-អត្ថាធិប្បាយ « ព្រះ​ធម៌

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: