សុភាសិតទី ៨


“ពាក្យត្រូវនៅមាត់អ្នកតូចស្តី         មិនស្មើមន្ត្រី និយាយលេង

ធម៌អាថ៌ទេសនា មិនស្មើភ្លេង          គេច្រើនវង្វេង ចូលចិត្តជាង”

 អត្ថាធិប្បាយ

            នេះ គឺជាកំហុសមួយ ដែលជនជាតិខ្មែរយើង បានធ្វើក្លាយជាទំនៀម ឆ្លាក់ជាប់ក្នុង ចិត្ត មិន ងាយអ្នក ណាកែបានទេ។ ខ្មែរយើងមួយភាគធំ ជឿថា៖ ឲ្យតែអ្នកធំ (មន្ត្រី) ឬ អ្នកមានបណ្តាសក្តិ “សុទ្ធ តែ​និយាយ​ត្រូវ​ទាំងអស់” ដោយសំអាងថាពួកនេះគឺជា ពួក អ្នកចេះ អ្នកមានសញ្ញាបត្រខ្ពស់ អ្នកមាន ចំណេះខ្ពង់ខ្ពស់ អ្នកកាច់​ចង្កូតនគរ! ភ្លេចគិតពី ការពិតថា មន្ត្រីមួយចំនួន​ បានទទួលបុណ្យស័ក្តិ ដោយ សារបក្សពួក សំណូក អែបអប លុត​ក្រាប ជាមន្ត្រីប្រហោងក្នុង គ្មានវិចារណញ្ញាណអ្វីសោះ ។

            ការនិយាយបែបខាងលើនាំឲ្យមានជាពាក្យស្លោកថា:ពាក្យត្រូវនៅមាត់អ្នកតូច ស្តីមិនស្មើ់​មន្ត្រី​និយាយ​​លេង។បានសេចក្តីថា អ្នកតូចតាច (អ្នកស្រែ ចំការ រាស្ត្រប្រជា) ទោះបីនិយាយ “ពិត ត្រូវ” យ៉ាង​ណា ក៏គេមិន​សូវជឿឬយកចិត្តទុកដាក់ស្តាប់ដែរ។ ឯ ចំណែកសម្តីអ្នកធំវិញ ទោះបីជាសម្តីនិយាយ​លេង​សើចសោះ ក៏ដោយ ក៏អ្នកផង នាំគ្នា ស្តាប់ចំហមាត់។ នេះ គឺជាការវង្វេងមួយដ៏ធំរបស់ មនុស្សភាគ ច្រើន ។

            រីឯ ” ធម៌ និង ភ្លេង ” ក៏ឋិតនៅក្នុងដំណើរដូចគ្នា, គឺថា គេចូលចិត្តស្តាប់ភ្លេង ជាជាង ស្តាប់ ធម៌ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 11, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: