សុភាសិតទី ៧


                                          “ចូលព្រៃទាន់ព្រឹក សិក្សាទាន់ក្មេង”

 អត្ថាធិប្បាយ

               ដំបូន្មាននេះ ទាក់ទងនឹងអាជីវកម្ម ហើយនឹងការរៀនសូត្រ ស្រដៀងនឹងពាក្យ ស្លោករបស់​អាមេរិកាំង​ថា: The early bird gets worms. (បក្សីណា កមុនគេ បក្សីនោះ បានដង្កូវស៊ី) ។

            ខ្មែរជាន់ដើម ដែលរស់នៅឯស្រែចំការ ច្រើនពឹងផ្អែកទៅលើព្រៃ កាលណា គេត្រូវ ការ​គ្រឿង​ស្ល ដូច​ជា: បន្លែ ឧស​ សាច់ គ្រឿងទេស ស្លឹកឈើ ។ល។ គេទៅស្វែងរកក្នុង ព្រៃ ។

            កាលណាភ្ញាក់ពីព្រឹក (មុនគេ) អ្នកនោះអាចនឹងមានសំណាងរកវត្ថុទាំងនេះ បាន ដោយងាយ ព្រោះ​មិន​ទាន់មានអ្នកណាទៅបេះនៅឡើយ។​នេះមិនខុសពីបក្សី ដែល ភ្ញាក់ពីព្រលឹមមុនគេទៅស្វែង​រក​អាហារ​នោះ​ទេ។សត្វដង្កូវដែលជាចំណីនៃបក្សី ប្រហែល ជាមិនទាន់គេចខ្លួនទៅក្នុងដីវិញទេនៅ​ពេល​ព្រលឹម​ស្រាងៗ​! ។

            “សិក្សាទាន់ខ្លួននៅក្មេង” មានន័យថាពេលនៅក្មេង ជាពេលដែល ខួរក្បាលនៅ ស្អាតស្អំ  ពេល​ដែល​មានប្រាជ្ញា មិនទាន់ស្រអាប់ ហើយបញ្ហានានា មិនទាន់មកកពូន​នៅក្នុងដួងចិត្តនៅឡើយ។ ក្មេង​រៀន​ឆាប់ចាំ ជាងមនុស្សចាស់ ព្រោះខួរក្បាលនៅភ្លឺថ្លា វិស័យដូចហ្វិល (Film) ដែល​មិន​ទាន់​ត្រូវ​ពន្លឺ​អ្វី​នៅ​ឡើយ ។

            លុះដល់ចូលវ័យចាស់ វ័យមានគ្រួសារមានកូន មានកាតព្វកិច្ច ត្រូវរកទ្រព្យ ដើម្បី ចិញ្ចឹមគ្រួសារ ក្នុង​រយៈ​ពេលនេះ បញ្ហានានា ក៏កើតបន្តកន្ទុយគ្នា: រឿងលុយកាក់ ការខ្វះ ខាត ជម្ងឺ គ្រោះថ្នាក់ ។ល។ ជា​រឿង​រាប់រយជំពូក មកប្រមូលផ្តុំនៅក្នុងខួរក្បាល ឬ ក្នុង សតិអារម្មណ៏ រៀងរាល់ថ្ងៃយប់។ម៉្លោះហើយវា​មិន​ជា ការ​ងាយស្រួល ក្នុងការផ្ចង់សតិ អារម្មណ៏ឲ្យបាញ់ទៅលើ “សៀវភៅ ខ្មៅដៃ” ដូចកាល​នៅ​ក្មេង​នោះទេ​ ។​

            ដោយហេតុនេះ ការសិក្សាក្នុងគ្រានៅវ័យក្មេង វាមានភាពសក្តិសិទ្ធិ ជាងវ័យចាស់ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 11, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: