សុភាសិតទី ៦


  បើចេះ ចេះឲ្យគេកោត បើឆោត ឆោតឲ្យគេអាណិត

 អត្ថាធិប្បាយ

            ដោយហេតុថា មានជនខ្លះមិនចេះ ហើយធ្វើជាចេះ (ក្នុងរឿងអ្វីមួយ) មិនយល់ ធ្វើជាយល់ មិន ដឹង​ធ្វើ​ជាដឹង ។ល។ ដើម្បីបង្ហាញថា “ខ្លួន” ជាមនុស្សចំណាប់ ទើបមាន សម្លោកថា ៖បើចេះ ចេះឲ្យ គេកោត

            ជាការធម្មតា គ្មានអ្នកណាអាចចេះ សព្វគ្រប់វិជ្ជាការទូទៅនោះទេ​។ ការចេះដឹង របស់​មនុស្ស​ម្នាក់ៗ ដែលរៀនបានមកពីសាលាមិនខុសពី “យកបានទឹកមួយដំណក់ ចេញពីសមុទ្រ”នោះទេ។វិជ្ជាដែល​យើង​ត្រូវ​រៀន មានទំហំធំហើយច្រើនដូចទឹកសមុទ្រ ។

            សម្លោកខាងលើ ចង់រំលឹកយើងឲ្យកាន់ចរិតថ្លៃ ចរិតដែលឲ្យគេកោតនិងចរិត​ដែល​នាំ​ឲ្យ​គេ​អាណិត។ ចរិតថ្លៃគឺការមិនអួតអាង មិនអង្គុយលើចង្អេររួចលើកខ្លួនឯង ការកាន់ ពាក្យសច្ចៈ ភាពហ្មត់​ចត់ សុភាព​រាប​សា ដាក់ខ្លួនទៅតាមសភាវៈរបស់ខ្លួន ។

            បើចេះអ្វីមួយ ទោះបីជាចំណេះតូចធំ ប៉ុនណាក៏ដោយ ត្រូវតែធ្វើការនោះ ឲ្យចេញ ជារូបរាង ល្អ ស្អាត  ប្រើការកើត ពិតដូចសម្តីដែលខ្លួនបានបញ្ជាក់នោះ។ ចំណេះបែប នេះ អាចនាំមកនូវការ​សរសើរ ពីញាតិមិត្រ​ទូទៅ ។

            ផ្ទុយពីនេះ មានមនុស្សខ្លះ ដែលចង់ខ្ពស់មុខ ចង់ឲ្យគេកោតទទេៗ ក៏តាំងនិយាយ អួតអាងថា​ខ្លួន​ចេះ​ធ្វើនេះចេះធ្វើនោះយ៉ាងស្ទាត់ជំនាញ។ លុះដល់គេប្រគល់ការនោះឲ្យ ធ្វើ ក៏តាំងទ្រាំទ្រឹស្តិ៍ អេះអុញ ដូចស្វា​បាន​​ដូង។ ចរិកនេះ មិនថ្លៃទេ វាអាចនាំមកនូវការ មើលងាយ ហើយគេចំណាំមុខជាដរាបតទៅ អស់មួយជីវិត ។

            “ឆោតឲ្យគេអាណិត” មានន័យថា​មិនបំពាន មិននិយាយបំផ្លើសពីអ្វីៗដែលខ្លួនមាន ឬខ្លួនចេះ ដឹង។ កាល​ណាទៅពឹងពាក់គេ ឲ្យជួយធ្វើកិច្ចការអ្វីមួយ គេចេះនិយាយដាក់ ខ្លួន បង្ហាញការពិត (មិន កុហកមិន​មាយា​ដើម្បីបូមយកអ្វីមួយពីគេ) ដូចជា: ពូអើយ សុំ ជួយខ្ញុំផង កូនស្រីខ្ញុំឈឺធ្ងន់ហើយខ្ញុំ គ្មាន ប្រាក់សោះ តើ​គួរ​ខ្ញុំធ្វើយ៉ាងម៉េច?

            ពាក្យសច្ចៈ ហើយដាក់ខ្លួនទៅតាមសភាវៈពិត ឥតប្រឌិតដូចសម្តីខាងលើ អាចធ្វើ អារម្មណ៍អ្នក​ដទៃឲ្យមានចិត្តចង់ជួយយកអាសា នៅគ្រាមានអាសន្ន ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 11, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: