សុភាសិតទី ១


                                “អស្ចារ្យភុជង្គពង្សនាគា ឫទ្ធាលើសលប់ភពផែនដី

ឃើញស្រះចូលស្រង់បោក្ខរណី មុជដល់បាតដីសម្តែងឫទ្ធិ ។

រន្ទះភ្លៀងផ្គរខ្ទ័រអស្ចារ្យ ជលសាលលាមមេឃងងឹត

ពពកបោកបាំងសែងអាទិត្យ ថយឫទ្ធិចូលរូងគុហាអើយ”

 អត្ថាធិប្បាយ 

             នេះគឺកំពាព្យដែលមានអត្ថន័យអាថ៌កំបាំងដកស្រង់ចេញពីរឿង”សេក​ សារិកា”។ សេកចាប់​ចិត្ត​ស្នេហាទៅលើសារិកាយ៉ាងខ្លាំង ហើយសារិកាក៏ស្រឡាញ់សេក យ៉ាងខ្លាំង ដែរតែស្រឡាញ់​លាក់​ទុក​ក្នុង បេះដូងមិនបញ្ចេញឲ្យសារិកាដឹងទេ។ សេកបាននិយាយ លួងលោមសុំស្នេហ៍យ៉ាងយូរដោយ ប្រើ វាចា ផ្តោះ ផ្តងពោលសរសើរពីលំអរបស់ សារិកា សារិកានៅតែមិនព្រម,នៅតែប្រកែក ដោយយកលេស​ផ្សេងៗ មកធ្វើ ជា ឧបស័គ្គ។ លុះលួងលោមអស់ចិត្តហើយ នៅតែមិនបានសំរេច, សេកក៏និយាយលា សារិកា វិលត្រឡប់ ទៅស្រុកខ្លួនវិញ រួចហើយលាស្លាបប្រុងហើរចេញ។ ភ្លាមនោះ សារិកា ចឹកស្លាប ជាប់ មិនឲ្យ​ហើរ។ សេក យល់នូវកាយវិការនេះក៏ឡើង ជាន់លើខ្នង សារិកា រួមបេតី កំណាព្យក៏ចាប់ផ្តើមៈ “អស្ចារ្យភុជង្គពង្ស នាគា ” ។

តើកំណាព្យនេះ មានន័យយ៉ាងណា?

            កវីខ្មែរពីអតីតកាលដ៏យូរយារ ភាគច្រើនជាភិក្ខុ (អ្នកបួស) កាលណានិយាយពី សេចក្តី ស្នេហាពី​ការ​រួម​សង្វាសពីទិដ្ឋភាពនៃសេចក្តីស្នេហារវាងបុរសនិងស្ត្រី លោកតែង តែប្រើពាក្យប្រដូចមិន​ប្រើ​ពាក្យ​ចំៗប៉ាច់ៗ ស្ទើរដាច់សាច់របៀបសម័យសព្វថ្ងៃនេះទេ ។ លោកយល់ថា “ចំណីដែលឆ្ងាញ់ គឺ ចំណីដែលមានចំនួនតិច (មិនសម្បូរហូរហៀរ)ឯ ភាសាពិរោះគឺភាសាប្រដូចឬភាសាប្រយោល(Indirect)។យ៉ាងណាមិញ បើមនុស្ស ណាម្នាក់វាល្ងង់ល្ងើពកថ្ងាសប្រើឲ្យទៅខាងលិចវា បែរជាទៅ ខាងកើត។ល។គេមិនជេរ មនុស្សនោះ ដោយប្រើ ភាសាទាបថា អាភ្លើ អាល្ងើពកថ្ងាស ដូច្នេះទេ គេនិយាយតែ មួយ​ម៉ាត់​ថាៈ “ដូចអាជ័យ ! ” ។

            នៅក្នុងកំណាព្យខាងលើ កវីខ្មែរ បានប្រើពាក្យប្រដូចរបៀបតទៅនេះ ៖

–       ភុជង្គ (ពស់ នាគ) សំដៅទៅ “អង្គជាតិរបស់បុរស”

–       ស្រះបោក្ខរណី បឹង សំដៅទៅ ” យោនី ”

–       គុហាសំដៅ “លំនៅ ទី កន្លែងសំណាក់ ”

–       អង្គជាតិ ដែលឡើងរឹងព្រោះមានតម្រេកខ្លាំងពេកទៅលើស្ត្រី (ចង់សេពសន្ធវៈខ្លាំង​ពេក) លោកប្រើពាក្យថា “ឫទ្ធាលើសលប់ភពផែនដី”

–       ចាប់សេពសន្ធវៈ (បញ្ចូលអង្គជាតិ ទៅក្នុងយោនី ប្រើពាក្យថា “ឃើញស្រះចូល​ស្រង់​បោក្ខរណី”

–       បញ្ចូលអង្គជាតិយ៉ាងជ្រៅបំផុត ទៅក្នុងយោនី ប្រើពាក្យថា ” មុជដល់បាតដីសម្តែងឫទ្ធិ ”

–       សម្លេងលាន់ឮកើតពីជលនា អង្គជាតិនៅក្នុងរយៈពេលសេពសន្ធវៈ ប្រើពាក្យថាៈ “រន្ទះភ្លៀង ផ្គរខ្ទរអស្ចារ្យ ”

–       ទឹកកាម ដែលចេញមកនៅគ្រាបញ្ចប់ ប្រើពាក្យថា “ជលសាលលាម មេឃងងឹត”

–       តម្រេកភ្លើងតណ្ហា ក៏ចាប់អស់កំសួលក្រោយពេលដែលទឹកកាមចេញមក លោកប្រើ​ពាក្យ​ថាៈ “ពពកបោកបាំងសែងអាទិត្យ ថយឬទ្ធិចូល រូងគុហាអើយ”

           ខ្ញុំសូមអភ័យទោសពីអ្នកអាន,ពិសេស អ្នកអានភេទស្រី, ចំពោះការប្រើពាក្យពេចន៍ ដែលជាភាសា  “ចំៗ”របៀបខាងលើនេះដែលភាសាខ្មែរយើងដាក់ឈ្មោះថា”ភាសា ចំអាសឬអាស​គ្រាម”។ បើខ្ញុំមិនប្រើ ភាសា សាមញ្ញនេះទេ វាពិបាកនឹងរកភាសាបែបណា ផ្សេងទៀត មកពន្យល់ឲ្យ​យល់​ច្បាស់នូវន័យរបស់​កំណាព្យ ដែលមានមនុស្សមួយភាគធំ មិនដែលយល់សោះឡើយ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 11, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: