សុភាសិតទី ១០


                     “ម្តាយនឹកកូន ដូចចង្វាប្រដេញ កូននឹកម្តាយវិញ ដូចព្រះប្រែខ្នង”

 អត្ថាធិប្បាយ

            រឿងនេះ គឺនិយាយពីទឹកចិត្តម្តាយ និង ទឹកចិត្តកូន ដែលស្រឡាញ់ ឬ នឹក រលឹក​គ្រា​ដែល​បែក​ឆ្ងាយ​ពីគ្នា។ ស្ទើរតែគ្រប់មាតាទាំងអស់កាលណាកូនបែកទៅទីឆ្ងាយ រមែង នឹករលឹកមកកូនយ៉ាង​ខ្លាំង​គេង​គិត អង្គុយ​គិតចាំមើលផ្លូវកូន។ ការនឹករលឹកបែបនេះ លោកប្រៀបប្រដូចទៅនឹងត្រីចង្វា ដែលដេញ​តាម​ចឹក​ចំណី​ក្នុង​ទឹក ។

            ហ្វូងត្រីចង្វា កាលណាជួបប្រទះដុំចំណីអ្វីមួយ វានាំគ្នាចឹកពពាក់ពពូន ខ្ចាយទឹក ឥតរាថយ​ក្រោយ​​ទេ រហូត​ដល់អស់រលីង ទើបពួកវាទៅបាត់។យ៉ាងណាម៉ិញ ម្តាយនឹក កូន មិនខុសពីត្រីចង្វានេះទេ ចិត្តគិតជាប់ ឥត​ភ្លេចកូនសោះ លុះត្រាតែថ្ងៃមួយបានឃើញ មុខកូន ទើបការនឹករលឹកនោះ រលាយបាត់។

            និយាយពីខាងកូនវិញ តើកូនគេនឹកម្តាយយ៉ាងនេះដែរឬទេ? តាមសម្លោកខាងលើ លោកថា “ដូច​ព្រះ​ប្រែខ្នង !” តើព្រះប្រែខ្នង មានន័យយ៉ាងណា?

            ព្រះពុទ្ធរូបបដិមាករដែលគេតម្កល់សម្រាប់ថ្វាយបង្គំនៅទីណាមួយ បើយើងទៅ អង្គុយខាង ក្រោយ​ខ្នងព្រះអង្គ យើងប្រាកដជានៅខាងក្រោយនោះរហូត មិនអាចឃើញ ព្រះភ័ក្ត្រព្រះអង្គបានទេ ។ ហេតុអ្វី? ពីព្រោះព្រះអង្គមិនអាចងាក មកមើលយើង បាន សោះឡើយ! ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 11, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: