សុភាសិតទី​ ៩


                                              “ប្រាជ្ញឯង តោងក្រែងប្រាជ្ញគេ

អត្ថាធិប្បាយ

            នេះគឺជាពាក្យប្រៀបប្រដៅកូនចៅ ឲ្យចេះប្រយ័ត្នសម្តី ប្រយ័ត្នស្នៀត និងឧបាយ កលដែល​ខ្លួន​ប្រើ​ទៅលើអ្នកណាម្នាក់។

            “ប្រាជ្ញ”មានន័យថា ប្រាជ្ញា ចំណេះ វិជ្ជា។ ប្រាជ្ញឯង គឺប្រាជ្ញារបស់ខ្លួនយើង។ យើង​មិន​ត្រូវ​ប្រកាន់ថា យើងមានប្រាជ្ញា ហួសគេនោះទេ ។ មនុស្សម្នាក់ៗ រមែងមានប្រាជ្ញា ខុសៗគ្នា ។

            បើគេមិនទាន់ហារមាត់និយាយអ្វីមួយម៉ាត់នៅឡើយទេនោះ​យើងមិនអាចដឹងថា តើ អ្នកនោះ ជា​មនុស្ស​​ប្រភេទណាបានទេ។ ជួនកាល គេឆ្លាតជាងយើង ហើយបើយើង មិនដឹងខ្លួន ថាខ្លួនឯង ខែង ជាងគេ ឬយ៉ាងណាទេនោះ ជារឿងអាចនាំគ្រោះថ្នាក់ខ្លួន ដោយសារកលល្បិច ឬសម្តីទៅលើគេ រួច ហើយ​គេ​ឆ្លើយ​តបវិញ ធ្វើឲ្យយើងកើតក្តី អាម៉ាស់ ។

            មនុស្សមានប្រាជ្ញា មុននឹងហាមាត់និយាយទៅរកអ្នកណាម្នាក់ ឬមុននឹងធ្វើឧបាយ កល​ណា​មួយ ទៅ​លើ​​អ្នក​ណាម្នាក់ គេត្រូវស្ទង់ប្រាជ្ញាខ្លួន ជាមួយប្រាជ្ញាគេនោះ ឲ្យដឹងថា តើអ្នកណាឆ្លាតជាងគេ ឬចេះជាង។ បើដឹងថា គេគ្រាន់ជាងយើង តើប្រយុទ្ធបាន ប្រយោជន៏អ្វី?។ ហេតុនេះ គប្បីយល់រឿង​នេះ​ឲ្យច្បាស់៖ “ប្រាជ្ញ​ឯងតោងក្រែង ប្រាជ្ញ គេ”។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 11, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: