សុភាសិតទី៣


                                                      “ស៊ីតិច ជុះច្រើន តែងមិនធាត់ ,

អ្នករៀននៅ(វត្ត) ខ្ជិលមិនចេះ,

ព្រោកប្រាជ្ញ តែងមិនហួសចំណេះ

អ្នកដែលចង់ចេះ មិនហួសបុណ្យ”

 អត្ថាធិប្បាយ

            “ស៊ីតិច ជុះច្រើន តែងមិនធាត់” មានន័យវែងឆ្ងាយ ដូចតទៅ ៖

  • ចំណូលតិច ចំណាយច្រើន
  • ធ្វើការតិច ដើរប៉ោឡែច្រើន
  • ចេះតិច ល្ងង់ច្រើន
  • ឆ្លាតតិច ភ្លើច្រើន
  • សំចៃតិច ខ្ជះខ្ជាយច្រើន
  • គេងនៅផ្ទះតិច គេងក្រៅច្រើន
  • រៀនតិច ដើរលេងច្រើន

ទាំងអស់នេះ គឺជាសកម្មភាព នាំខ្លួនទៅចុះ “នរក” គ្មានថ្ងៃងើប មិនបាច់ចាំពិគ្រោះជា មួយហោរា ឬ មន្តអាគមនិមន្តលោកតា មកបាចទឹកប្រោះព្រំដំឡើងរាសីឲ្យទេ ព្រោះធ្វើ យ៉ាងណាក៏មន្តអាគម អស់​ប្រសិទ្ធិភាពទៅលើចរិតបែបនេះហើយ​ ។

            “ព្រោកប្រាជ្ញ តែងមិនហួសចំណេះ” មានន័យថាបើចង់ដឹងពីកំពស់ ចំណេះនៃ មនុស្ស ណាម្នាក់ គេ​មិន​បាច់សួរថា តើលោករៀនដល់ថ្នាក់ណា? ជាប់សញ្ញាប័ត្រអ្វីខ្លះ? នោះទេ។   គេចាំ ស្តាប់ តើគាត់នោះ កំពុង​ព្រោកប្រាជ្ញរឿងអ្វី។ ព្រោះថា បើគាត់នោះ ជាមនុស្សអ្នកចេះ សម្តីដែលចេញ មកនោះ ប្រាកដ​ជា​ទាក់ទង​ទៅ​នឹង​វិជ្ជាក្នុងលោក ត្រូវ ទៅតាមស្ថានការណ៍ កាលៈទេសៈ  កន្លែង។ តែបើផ្ទុយពីនេះ នោះ​នឹង​សឲ្យឃើញថា ការ ចេះដឹងរបស់គាត់ មានកំរឹត “ពិសេស” ម៉្យាងដែល យើងត្រូវតែដឹង! ។

            “អ្នកដែលចង់ចេះ មិនហួសបុណ្យ” មានន័យថា ព្រហ្មលិខិតរបស់មនុស្សម្នាក់ៗ មិនដូចគ្នា ទេ។ អ្នក​ខ្លះកើតមកមានប្រាជ្ញាខាងរកស៊ី រួចក្លាយខ្លួនជាសេដ្ឋី។ ខ្លះទៀត រៀនពូកែជាប់សញ្ញាប័ត្រខ្ពស់ បានធ្វើ​ការ​កាន់មុខនាទីជានាយកដឹកនាំគេឯង។ ខ្លះទៀត កើតមកខ្វះប្រាជ្ញា មុជមិនជ្រៅទៅមិនឆ្ងាយ បោះបង់​ចោល​សាលា ចុងក្រោយបំផុតត្រូវ ពឹងផ្អែកលើអ្នកដទៃទើបរស់។

             ហេតុអ្វីបានជាមនុស្សយើង ខុសគ្នាយ៉ាងនេះ?

            ចម្លើយ: គ្មានអ្នកណាដឹងជាក់ទេ។ ខ្មែរយើងខ្លះ ថាមកពីវាសនា ខ្លះថា មកពី បុណ្យ។ ចុះវាសនា​នោះគឺសំដៅទៅលើអ្វីទៅ? ហើយបុណ្យនោះជាអ្វីដែរ?។ បើមានគេ ចេះតែសួរដេញ ដោល យ៉ាងនេះ វាមុខ​ជាមានការលំបាក ក្នុងការដោះស្រាយឲ្យ ឃើញ ច្បាស់ក្រឡែតនោះ ពន់ពេកណាស់ ។

            ទោះបីយ៉ាងណាក៏ដោយ ពាក្យថា “អ្នកដែលចង់ចេះ មិនហួសបុណ្យ” គឺសំដៅ សេចក្តីថា បើខ្វះ “ពេល ឱកាសដែលហុចឲ្យ កាលៈទេសៈ ខណៈ” ដោយសារបុព្វហេតុ ណាមួយ សម្រាប់ទៅ ឈោងចាប់វិជ្ជា ដែល​ខ្លួនប៉ុនប៉ងនោះ អ្នកនោះប្រាដក ជាមិនបាន ចេះវិជ្ជានោះទេ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 11, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: