>សុភាសិត ទី ១២៧


>

ក្របីបាត់ ទើបធ្វើរបង
ដល់ពេលប្រឡង ទើបស្វាធ្យាយ
លុះពេលចេញដើរ ទើបវេចសំពាយ
បីនេះ អន្តរាយ អសារឥតការ
អត្ថាធិប្បាយ
            សុភាសិតនេះ ជាពាក្យងាយយល់ មិនត្រូវការពន្យល់វែងឆ្ងាយទេ ។ ដោយសង្ខេប បុព្វបុរស​យើង​ចង់ទូន្មាន​យើងថា ត្រូវមានការប្រុងប្រៀបទុកជាមុន  កុំចាំឲ្យអន្តរាយកើតមានរួចទៅហើយ ទើបស្ទុះស្ទា រត់ជើងបីជើងបួន រករបៀបការពារ វាគ្មានបានប្រយោជន៏អ្វីទេ! ។ គួរធ្វើរបងការពារក្របីឲ្យបានមាំកុំឲ្យចោរលួចបាន មិនត្រូវធ្វើរបង​ក្រោយពេលដែលចោរលួចយកទៅបាត់ហើយនោះទេ ។
            ជាសិស្ស ត្រូវខំរៀនមុនពេលប្រឡង បើដល់ថ្ងៃប្រឡងទៅហើយ ទើបចាប់រៀន តើសង្ឃឹមថាជាប់ឬទេ?
            ឯការធ្វើដំណើរទៅកាន់ទីឆ្ងាយក៏ដូចគ្នា គួររៀបចំសំពាយ (អីវ៉ាន់) ឲ្យបានរួចស្រេចមុនពេលចេញដំណើរ មិនត្រូវរង់ចាំរហូតដល់ម៉ោងចេញ ទើបស្ទុះស្ទាររៀបចំនោះទេ ។ បើមិនដូច្នេះទេ អីវ៉ាន់ជាច្រើន​ដែលត្រូវយក​ទៅជា​មួយខ្លួន​ មុខជាមិនបានទៅជាមួយខ្លួនឡើយ !

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 10, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: