>សុភាសិត ទី ១២៦


>

ឈាមស្រែក ស្បែកហៅ
អត្ថាធិប្បាយ
            សុភាសិតនេះ ពោលសំដៅទៅលើបាបកម្មដែលជនណាម្នាក់ធ្វើ ។ ព្រះពុទ្ធសាសនាបានបញ្ជាក់ថា ជនណា សាងបាបកម្ម បាបកម្មនឹក្លាយទៅជាស្រមោលអន្ទោលតាមប្រាណជននោះគ្រប់ជំហានជើង មិនអាចបណ្តេញ ចេញបានឡើយ ។
            ជនណាដែលធ្លាប់កាប់សម្លាប់ លួចប្លន់ ឆបោក ។ល។ អ្នកដទៃ កាលពីអតីតកាល អំពើទាំងនេះ ទោះបី ខំលាក់យ៉ាងណាក៏ដោយ ក៏លាក់មិនជិតដែរ! ។ ភាគច្រើន សាមីខ្លួនតែងយករឿង ទាំងនេះមកតំណាលប្រាប់មិត្រ សម្លាញ់ខ្លួនក្នុងបំនងឲ្យគេកោតស្នាដៃ ឬទឹកចិត្តក្លាហានរបស់ខ្លួន ។
            ចំពោះការពិសោធន៏ផ្ទាល់ខ្លួនរបស់ខ្ញុំ បានស្តាប់រឿងបែបនេះពីតាម្នាក់ដែលមានអាយុ ៧០ប្លាយទៅហើយ រៀបរាប់រឿងឃាដកម្មដែលគាត់បានធ្វើទៅលើមនុស្សជាច្រើននាក់ កាលគាត់នៅកំឡោះ ។ គាត់កាប់ក្បាលគេនឹងពូថៅ  ចាក់នឹងកាំបិត វាយនឹងដំបង ។
            ការដែលលើកយករឿងអាថ៌កំបាំង មកប្រាប់អ្នកឯទៀតយ៉ាងនេះ ខ្មែរបូរាណឲ្យឈ្មោះថា ឈាមស្រែក ស្បែកហៅ មានន័យថា ឈាមរបស់ជននោះ បណ្តាលឲ្យគាត់ស្រែកប្រាប់ គេ ឯង  ហើយស្បែករបស់គាត់ជំរុញឲ្យ គាត់ហៅគេមកសងបំណុលចាស់នោះវិញ ។ បើនៅសហរដ្ឋ ពត៌មានដែលគាត់បានផ្តល់ឲ្យគេយ៉ាងនេះ ចាត់ទុកជា សក្ខីភាពមួយដែលអាចឲ្យអាជ្ញាធរចាប់ខ្លួនយកទៅឲ្យតុលាការកាត់ទោសតាមច្បាប់ ។
            ភាគច្រើន មនុស្សធ្វើអំពើទុច្ចរិតធំៗ(ឃាដកម្ម ) កម្ររួចខ្លួនណាស់ គ្រាន់តែយូរ និងឆាប់មុខជាត្រូវគេ រកមុខឃើញថ្ងៃណាមួយមិនខាន ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 10, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: