>សុភាសិត ទី​ ១៣១


ដូចចាក់ទឹកលើក្បាលទា
អត្ថាធិប្បាយ
            នេះជាពាក្យដែលគេតែងនិយាយសំដៅទៅលើមនុស្សខ្លះដែលខ្វះការវាងវៃមិនចេះស្តាប់ មិនចេះចាប់​សំដី​របស់​គេឲ្យបាន។
            មនុស្សមួយជំពូក មានការលំបាកក្នុងរឿងស្តាប់ គឺថាទោះបីគេខំពន្យល់ពីរឿងតូចមួយ យ៉ាងណាក៏ដោយក៏នៅ​តែស្តាប់មិនបាន នៅតែច្របូកច្របល់ នៅតែត្រឡប់ត្រឡិន ។
            រឿងខ្លះទៀត ដែលជារឿងបច្ចេកទេសជ្រៅៗទាក់ទងនឹងគ្រឿងម៉ាស៊ីនទាក់ទងមេឃផ្កាយ ទាក់ទងអាកាស​ធាតុ។ល។ គឺជារឿងសម្រាប់មនុស្សដែលមានការចេះដឹងខ្លះៗទើបអាចស្តាប់ចាប់បាន​នូវការពន្យល់ ។ តែបើគេយក​រឿង​​ទាំងនេះទៅពន្យល់ចំពោះមនុស្ស ដែលមិនធ្លាប់រៀនសូត្រនៅសាលាសោះ គេមុខជាខកចិត្ត​មិនខាន។​ព្រោះ​ហេតុអ្វី? ព្រោះអ្នកស្តាប់ទាំងនោះ មិនអាចចាប់នូវអត្ថន័យឬ សាច់រឿងដែលយើងពន្យល់នោះទេ ។ ក្នុងបញ្ហាបែបនេះ គេតែងពោល ថា ដូចចាក់ទឹកលើក្បាលទា ។​ មានន័យថា គ្មានជាប់អ្វីសោះឡើយ។ បើចង់ធ្វើពិសោធមើល គេអាច​យកទឹកមួយកូនធុង រួចជះទៅលើក្បាលទាមួយហ្វូង ។ សង្កេតមើល តើឃើញទឹកសូម្បីមួយតំណក់ ជាប់នៅ​ក្បាលទា ឬ ទេ?

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 10, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: