>សុភាសិត ទី ១២៥


>

ស្តាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម ប្រពន្ធមិនទាន់ផើម កុំអាលរកអុសទុកមុន
អត្ថាធិប្បាយ
            ពាក្យគន្លឹះក្នុងសុភាសិតនេះ គឺ ញាក់ចិញ្ចើម ។ បើយើងនិយាយតាមប្រពៃណីខ្មែរ កាលណាគេញាក់ចិញ្ចើមដាក់គ្នា វាមានន័យថា មែនហើយ ប្រាកដជាយ៉ាងហ្នឹងហើយ ប៉ាច់ហើយ ចំហើយ ម៉ាច់ហើយ  ចំប្លង់ហើយ!
            ញាក់ចិញ្ចើម គឺជាភាសាមួយគ្មានសម្លេង ប្រើតែកាយវិកាជាសញ្ញាឲ្យអ្នកឯទៀតយល់ចិត្តថ្លើមរបស់ខ្លួន យល់ស្របឬជំទាស់? ។
            សុភាសិតខាងលើ ចង់ប្រដៅយើងថា ត្រូវមានការហ្មត់ចត់ កុំចេះតែស្មាន កុំចេះតែនិយាយ កុំចេះតែជឿ ត្រូវស្តាប់ឲ្យច្បាស់ ត្រូវយល់ឲ្យច្បាស់ ។ល។ មុននឹងញាក់ចិញ្ចើមដាក់គ្នាព្រោះការមិនច្បាស់វាអាច   ផ្តល់លទ្ធផលមិនល្អច្រើនយ៉ាងដល់ខ្លួន ។
            ប្រពន្ធមិនទាន់ផើម កុំអាលរកអុសទុកមុន មានន័យថា កិច្ចការអ្វីក៏ដោយត្រូវតែមានការរៀបចំទុកជាមុន មិនត្រូវរង់ចាំរហូតដល់នាទីចុងក្រោយបំផុតនោះ ទេ ។ នេះជាការត្រឹមត្រូវ ។ ប៉ុន្តែបើយើងរៀបចំទុកមុន យូរឆ្ងាយពេកក៏ចាត់ទុកថាមិនល្អដែរ ។ ឧបមាថាយើងបានណាត់ពេលទៅជួបគ្រូពេទ្យនៅម៉ោង ២ រសៀល ។ បើយើងទៅរង់ចាំគាត់ តាំងពីម៉ោង ១០ ព្រឹក តើសមហេតុផលឬទេ?
            ក្នុងរឿងប្រពន្ធផើម ជាការល្អគួររកអុសទុកមួយខែមុនពេលឆ្លងទន្លេ ។ រយៈពេល១ខែនេះ អាចចាត់ទុកថាសមហេតុផល ។ តែបើប្រពន្ធមិនទាន់ផើមផងហើយខ្លួនទៅរកអុសមកទុកបំរុងយូរយារយ៉ាងនេះ មិនចាត់ទុកត្រឹមត្រូវទេ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 9, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: