>សុភាសិត ទី ១២៣


>

.សងបំណុលចាស់​​​ .បុលបំណុលថ្មី .បោះក្នុងជ្រោះជ្រៅ .កប់ក្នុងផែន
អត្ថាធិប្បាយ
           នេះជាពាក្យប្រៀនប្រដៅរបស់បុព្វរបុសខ្មែរ ក្នុងរឿងរក្សាទ្រព្យដែលយើងរកបានមកជាពិសេសគឺសំដៅទៅលើ​រឿង«លុយកាក់»
            តាមក្បូនជីវិត បុព្វបុរសខ្មែរណែនាំថាលុយកាក់ដែលយើងរកបានមកត្រូវបែងចែកជា៤ ចំណែកដូចតទៅនេះ ៖
           សងបំណុលចាស់:ជាចំណែកមួយសម្រាប់ថែរក្សាមាតាបិតាចាស់ជរាលែងធ្វើការ​អ្វីកើតព្រោះគាត់បាន​ថែរក្សា​​​​ចិញ្ចឹមយើងចាប់ពីថ្ងៃពពោះរហូតដល់ថ្ងៃរៀបអាំពាហ៏ពិពាហ៏ឬហួសពីពេលនេះទៅទៀត ។ រយះពេលដ៏យូរ​នេះ​គឺជា គុណមួយដែលកូនទាំងឡាយបានជំពាក់ហើយត្រូវតែសងវិញ។ នេះគឺ ជាច្បាប់មនុស្សជាតិធ្វើឡើង​ដើម្បី​ផ្តល់​​សុខ​តៗគ្នា យ៉ាងនេះដរាបទៅ ។
            បុលបំណុលថ្មី:ជាចំណែកមួយសម្រាប់ថែរក្សាចិញ្ចឹមកូនប្រុសស្រីដែលយើងបាបបង្កើតគេមក ។ ការថែរក្សា​ចិញ្ចឹមតម្រូវឲ្យមានការចំណាយធនធាន និងកម្លាំងអស់រយៈពេលដ៏យូរដូចយើងបានដឹងគ្រប់គ្នាហើយ ។
           បោះក្នុងជ្រោះជ្រៅ:ជាចំណែកមួយដែលត្រូវសន្សំទុកសម្រាប់ប្រើប្រាស់ ពេលវ័យចាស់ជរាមកដល់។​បើមិន​លៃ​ទុក​​របៀបនេះទេ ជីវិតនឹងមានការ លំបាកវេទនាយ៉ាងច្រើននៅពេល​ដែលខ្លួនចាស់ ហើយត្រូវពឹងលើអ្នកឯទៀត (កូន) ទាំងស្រុង ។
            កប់ក្នុងផែនដី:ជាចំណែកមួយសម្រាប់កិច្ចការខាង សង្គមកិច្ច ដែលតម្រូវឲ្យមានការចំណាយក្នុងផ្នែក​ផ្សេងៗ​ មានជាំអាទិ៍ ដូចតទៅនេះ ៖
            បុណ្យទានទាក់ទងផ្លូវសាសនា ដែលញាតិមិត្រឬ អ្នកជិតខាងបានហៅរកយើងឲ្យទៅចូលរួម ។
            ការកសាងសំណង់អ្វីមួយសម្រាប់ប្រយោជន៏សាធារណៈ (មន្ទីរពេទ្យ សាលារៀន មន្ទីរបណ្តុះវិជ្ជា  មន្ទីរស្រាវ​ជ្រាវ សាលាសំណាក់ ។ល។
            នេះគឺជាករណីយកិច្ច របស់មនុស្សម្នាក់ៗ ក្នុងការថែរក្សាគុណសម្បត្តិ មនុស្សឲ្យឋិតថេរចីរកាល តទៅឥតមាន​ពេល​អវសាន។ ព្រោះហេតុអ្វី? ព្រោះដើម្បីសេចក្តីសុខ ចំពោះយើងទាំងអស់គ្នា នៅពេលចាស់ជរាពេលមានវិបត្តិ ពេល​អាសន្ន ។ល។ ដែលមនុស្សរាល់រូបតែបានទទួល ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 9, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: