សភាវធម៌នៃសត្វស្វា


 

                                              សភាវធម៌នៃសត្វស្វា

 បើនិយាយអំពីសត្វស្វា ចំណាប់អារម្មណ៍ដំបូងគឺអត្តចរិតច្រឡើសបើស ក្រលិចក្រលុច ក្រលេម​ក្រលើម រពិស រប៉ិលរប៉ូច លោតចុះលោតឡើង។ល។ ជាលក្ខណ៍ពិសេសរបស់សត្វ​ស្វា។ បើនិយាយអំពីមនុស្សវិញ ហាក់ដូចជាបណ្ដុះបង្អាប់គ្នា ឬជាការប្រមាថមើលងាយគ្នា ដូច​ជា​ពាក្យថា «អាស្វា ឬអាមុខស្វា» ជាដើម គឺប្រហែលអាចជាសំដៅលើបុគ្គលនោះថា ជាមនុស្ស​       រ​ប៉ិល​រប៉ូច  ខ្វះការអប់រំ ប្រើតែអារម្មណ៍ខ្លួនឯង ចង់ធ្វើអ្វីក៏ធ្វើស្រេចតែចិត្ត អាអាប់បញ្ញាជា​ដើម។​ស្វា​មួយ​​ចំនួនត្រូវមនុស្សយកមកផ្សាំង ហ្វឹកហាក់ រហូតអាចបញ្ចេញសមត្ថភាពសំដែង​ទៅ​តាម​គ្រូ​ហ្វឹកបាន ហេតុម្ដេចបានជាថាស្វាអន់ អាប់បញ្ញា?

ទោះបីជាយ៉ាងនោះក៏ដោយ សត្វស្វាក៏ដូចជាមនុស្សដែលចូលចិត្តរស់នៅជាក្រុម ៗ​មាន​​មេដឹងនាំ ហើយស្ដាប់ឱវាទមេដឹងនាំរបស់គេ ជួនកាលអាចជាមានការប្រឆាំង(ខាំគ្នាព្រោះ​ញី​ អាហារ​ឬ ដណ្ដើមអំណាចជាមេដឹកនាំ)។តែអ្វីដែលពិសេសធ្វើអោយខ្ញុំចាប់អារម្មណ៍នៅ​ពេលចុះទៅធ្វើការ សិក្សាស្រាវជ្រាវនោះ គឺក្នុងតំបន់មួយមានព្រៃឈើ​ពេញទៅដោយរុក្ខជាតិ​ច្រើន​​ប្រភេទ ឧត្ដម សម្បូណ៌ដោយរុក្ខផល្លា ហើយមានភូមិនិគមនៅជុំវិញនោះដែរ។គ្រាន់តែ​ចូលទៅ​កាន់​ភូមិនិគម នោះភ្លាម ស្រាប់តែឃើញសត្វស្វាជាហ្វូងៗដើរទៅដើរមកពេញស្រុក​និគម តាមពត៌មានដែល ទទួលបានថាមានជាង៥០០ក្បាល។ស្វារស់ដោយស្វា ចំណែកមនុស្ស​រស់ដោយ​មនុស្ស សូម្បីតែ ឆ្កែក៏រស់ដោយភាពជា​សត្វឆ្កែ ពួកគេពុំដែលបៀតបៀន ព្យាបាទនឹង​គ្នា ជួនកាលមនុស្សយកម្ហូប អាហារ​អោយសត្វ​ទាំង​នេះ​បរិភោគ។លក្ខណះបែបនេះ បញ្ជាក់អំពី​សម្ពន្ធភាព​រវាងមនុស្សនិងសត្វ ហើយ​និង​បរិដ្ឋាន ក្នុងភាសាសាសនាហៅថាសម្ពន្ធបែប​បដិច្ច​សមុប្បាទ។សំនួរប្រហែលអាចជា ត្រូវសារថា ស្វាជា៥០០ក្បាល ហេតុដូច​ម្ដេច បានជាពួកគេ​រស់​នៅជាមនុស្សបានយ៉ាងសុខសាន្ដ?   

ចំណាប់អារម្មណ៍បំផុតសម្រាប់ខ្ញុំគឺ ស្វាជាង២០០ក្បាល សុទ្ធតែអោបកូនជាប់នឹងខ្លួន។ ទៅណា មកណាយកកូនទៅផង តែពុំឃើញស្វាឈ្មូលមកជួយថែរក្សាកូនរបស់ពួកគេ សំណូរប្រហែលជា អាចត្រូវសួរថាហេតុដូចម្ដេចបានជាស្វាមេត្រូវទទួលភារកិច្ចដល់ថ្នាក់នេះ ហេតុម្ដេចបានជាអ្នក ដែលមានចំណែកក្នុងការបង្កើតកូនមិនទទួលខុសត្រូវអ្វីសោះ? ខ្ញុំតាម មើលកិរិយាសត្វមេទាំងនេះ ពួកគេហាក់ដូចជាស្រឡាញ់កូនណាស់ បានរបស់អ្វីស៊ី គេមិនភ្លេច បែងចែកអោយកូនរបស់ គេទេ។ទិដ្ឋិភាពមួយទៀតគឺ ខ្ញុំឃើញមេស្វាមួយអោបកូនជាប់នឹងខ្លួន ដើរក្បែរៗ ខ្ញុំ កូនស្វាតូចនោះ ខ្ញុំមិនដឹងប្រាកដថារស់ឬងាប់ទេ តែឃើញករបស់វាទន់រងៀក ហាក់ដូចជាបាក់ឆ្អឹងអស់ តែម៉ែរបស់ វាអោបជាប់ខ្លួន ពេលខ្ញុំព្យាយាមតាមសង្កេតមើល វារត់អោបកូនឡើងដើមឈើ។ខ្ញុំអាចផ្ដើម សំណួរថា តើសត្វស្វាដឹងថាកូនរបស់ខ្លួនស្លាប់ទេ?

ទាក់ទងនឹងបញ្ហាខាងលើ ធ្វើអោយខ្ញុំចាប់ផ្ដើមយល់ថា សត្វស្វា សូម្បីតែជាសត្វរពិស រប៉ិលរប៉ុច តែអ្វីជាគុណធម៌ និងសភាវពិតរបស់វានោះគឺចេះស្រឡាញ់ ថ្នាក់ថ្នម ថែរក្សាកូន​ការពារមិនអោយ សត្រូវមកយាយីព្យាបាទកូនរបស់វា។ សូម្បីតែក្នុងជាតក ជាពិសេសគឺពុទ្ធ ប្រវត្តិបាននិយាយអំពី ស្វាគុណធម៌ នៅពេលដែលព្រះពុទ្ធអង្គគង់ក្នុងព្រៃអស់វស្សាមួយ ស្វា​និងដំរី បម្រើព្រះពុទ្ធដោយ ចិត្តសទ្ធាជ្រះថ្លា។ទិដ្ឋិភាពបែបនេះ អាចបញ្ជាក់ថាសត្វមួយចំនួន មានគុណធម៌ និង សេចក្ដីបរិសុទ្ធ ជាប់ខ្លួន ហេតុដូចម្ដេចបានជាមនុស្សមួយចំនួនខ្វះគុណធម៌ សីលធម៌ អត្តចរិតអន់ជាងសត្វ ប្រភេទ នេះ?។    

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​ឧសភា 27, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: