ព្រះពុទ្ធសាសនានិងមំសវិរតិ​(ការមិនបរិភោគនូវសាច់)


 

ព្រះពុទ្ធសាសនានិងមំសវិរតិ​(ការមិនបរិភោគនូវសាច់)

  មានទស្សនទានជាច្រើនលើកឡើងថាព្រះពុទ្ធសាសនាជាសាសនាមិនគាំទ្រអោយធ្វើទង្វើអ្វីមួយដែលប៉ះពាល់ដល់ អាយុជីវិត ជាពិសេសគឺការសំលាប់សត្វ«បាណាតិបាត»។ជាង​នោះទៅទៀតគឺ​សំលាប់​សត្វមួយចំនួនដើម្បីបំបាត់ នូវសេចក្ដី ស្រេកឃ្លាន។​អ្នកខ្លះគិតថាសត្វ​មួយ​ចំនួនដែលកើតមានក្នុងលោក មានតួនាទីគ្រាន់តែជាអាហារ របស់ មនុស្សតែប៉ុណ្ណោះ  ដូច្នេះ សត្វទាំងនេះពុំមានសិទ្ធិអ្វីសូមសេចក្ដីមេត្តាពីមនុស្ស ផ្ទុយទៅវិញ មានទស្សនមតិ​លទ្ធិ​សាសនាជាច្រើន សូម្បីព្រះពុទ្ធសាសនាលទ្ធិមួយចំនួនថា ការសំលាប់សត្វដើម្បីជាម្ហូបអាហារ វាជាអំពីអយុត្តិធម៌ ជាអត្តទត្ថបុគ្គលបំផុត ដើម្បីបំបាត់ស្រេកឃ្លានខ្លួនឯងត្រូវបំផ្លាញជីវិតសត្វ​ដទៃ។ចំពោះព្រះពុទ្ធសាសនាថេរវាទវិញ ពុំមានទស្សនអ្វីទាក់ទងនឹងមតិខាងលើ។ក្នងអាមគន្ធសូត្រនៃខុទ្ទកនិកាយថា«មិនគួរថាបុគ្គលនឹងបរិសុទ្ធិឬមិន បរិសុទ្ធិព្រោះគ្រាន់តែសង្កេតលើអាហារ….ការមិនបរិភោគសត្វ មិនបានធ្វើអោយមនុស្សបរិសុទ្ធិ ឬគេចចេញពី អកុសល​ធម៌…ព្រោះមនុស្សគិតនិងធ្វើឯងនូវអកុសលចិត្ត ទើបមិនបរិសុទ្ធិឯង»។តែយ៉ាងណាក៏ដោយព្រះពុទ្ធ សាសនាពុំមានបដិកិរិយាអ្វីនឹងការមិនបរិភោគសាច់។

            ក្នុងព្រះវិន័យ ព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ញតិហាមមិនអោយភិក្ខុ សាមណេរក្នុងសាសនា​នេះបរិភោគសាច់១០យ៉ាង ដោយទ្រង់ប្រមើលឃើញនូវវិបត្តិនៃការបរិភោគសាច់ទាំងនេះ ដូច ១.មិនអោយបរិភោគសាច់មនុស្ស ភិក្ខុណាមួយបរិភោគនឹងត្រូវអាបត្តិទុល្ច័យ ២-៣ មិនអោយ បរិភោគសាច់ដំរីនិងសេះ ព្រោះថាសត្វទាំងនេះ ជារាជ ពាហនះ ៤-៥ មិនអោយបរិភោគសត្វឆ្កែ និងពស់ ព្រោះជាសត្វគួរអោយខ្លាច ស្អប់ខ្ពើម អាចនឹងមានរោគ ៦-១០មិនអោយបរិភោគសាច់ រាជសីហ៍ ខ្លាតូច ខ្លាធំ ខ្លាចដំបង ខ្លាដំបងជាដើម ព្រោះសត្វទាំងនេះ អាចនឹងសំលាប់ព្រះ ភិក្ខុ​បាន នៅពេលធុំក្លិនសាច់របស់ខ្លួន ភិក្ខុណាបរិភោគ(ឆាន់)សាច់ទាំងនេះ នឹងត្រូវអាបត្តិទុក្កតិ។

            ក្នុងព្រះវិន័យចុឡវគ្គ ភិក្ខុទេវទត្តបានសូមព្រះពុទ្ធអង្គ«មិនអោយព្រះភិក្ខុសាមណេរក្នុង សាសនានេះ បរិភោគសាច់មួយជីវិត និងអោយព្រះភិក្ខុសាមណេរនៅតែក្នុងព្រៃអស់មួយជីវិត» តែព្រះពុទ្ធអង្គបដិសេដ។ ព្រះ ពុទ្ធសាសនាជាសាសនានៃសេរីភាព បរិភោគសាច់ ឬមិនបរិភោគ ជារឿងរបស់បុគ្គល។ក្នុងជីវកសូត្រ ជីវកកុមារ ភច្ច បានលឺដំណឹងលទ្ធិសាសនាមួយចំនួនក្នុង សម័យថាអ្នកស្រុកធ្វើម្ហូបអាហារដោយការសំលាប់សត្វដើម្បី ប្រគេនដល់ភិក្ខុសង្ឃក្នុងព្រះពុទ្ធ សាសនា ទើបចូលទូលសួរ ព្រះពុទ្ធអង្គទ្រង់ត្រាសថា«…ហាមភិក្ខុសាមណេរ ឆាន់សាច់ព្រោះ ហេតុ៣ប្រការគឺ ១.សាច់ដែលមិនបានឃើញថាគេសំលាប់ដើម្បីជាចង្ហាន់ ២.សាច់ដែលមិន​បានលឺថាគេសំលាប់ដើម្បីជាចង្ហាន់ និង៣.សាច់នោះមិនជាទីរង្គៀស…»។  

            ដូច្នេះ លទ្ធិសាសនានីមួយមិនគួរឡើយនឹងវាយប្រហារគ្នាចំពោះការបរិភោគសាច់ ឬ​មិន​បរិភោគសាច់ ថាជាអំពើនាំមកនូវសត្តឃាតកម្ម ព្រះពុទ្ធសាសនាជាសាសនានៃសេរីភាពនិង​ជាសាសនាអោយមនុស្សដើរ តាម ផ្លូវកណ្ដាល(មគ្គទាំង៨)គឺមិនតឹងពេក​ហើយក៏មិនធូរពេក​។​ អ្នកបរិភោគសាច់មួយចំនួនមានទាំងអ្នកដែលមាន សេចក្ដីមេត្តាករុណា សុភាពរាបសារ អត្តចារិកគួរគោរពរាប់អាន ផ្ទុយទៅវិញ អ្នកមិនបរិភោគសាច់មួយចំនួនមាន ទាំងអំពើនិងគំនិត ព្រៃផ្សៃ គ្មានក្ដីមេត្តាករុណា ប្រព្រឹត្តអបាយមុននិងអសីលធម៌ បង្ករភាពក្ដៅក្រហាយដល់​សង្គម។ ដូច្នេះ ទោះបីបរិភោគឬមិនបរិភោគសាច់ ពុំដែលធ្វើអោយបុគ្គលបរិសុទ្ធិ ឬមិនបរិសុទ្ធិ ផ្ទុយទៅវិញ បរិសុទ្ធិឬមិន បរិសុទ្ធិអាស្រ័យទៅលើចិត្តទង្វើរបស់បុគ្គល។​

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​ឧសភា 26, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: