ព្រះពុទ្ធសាសនានៅប្រទេសលាវ(Buddhism in Laos)


 

ព្រះពុទ្ធសាសនានៅប្រទេសលាវ

Buddhism in Laos

                                                                                   

          ជនជាតិលាវមានប្រវត្តិមកតាំងពីដើមទាក់ទងនឹងជាតិកំណើត ហើយការភៀសខ្លួនពីទី​លំ​​​នៅជាដើម រហូតបានតាំងទីកន្លែងនៅក្នុងដែនដីបច្ចុប្បន្ន ដូចជាជនជាតិថៃមានរឿង​រ៉ាវ​ដែលគួរ ឲ្យ​សិក្សា​ គឺប្រមាណព.ស.១១៩៤ ជនជាតិមួយក្រុមធំបានហៅខ្លួនឯងថាថៃ ពួកភូមាហៅ ថាឆាន ​ពួកចិន​ហៅថា អាយលាវ ងាយលាវ បានភៀសពីអាណាចក្រអាយលាវ​ចុះមកភាគ​ខាងត្បូង  តាំងអាណាចក្រថ្មីហៅថាណានចៅ តមកស្តេចថៃ ​ណានចៅឈ្មោះ​ខុនបរម​​(ខុនលុងឬខុន ហ្លួង)​ បានមកគ្រប់គ្រងដែនដីភាគខាងត្បូងទៀត ហើយ និងបានពង្រីក​អាណា ខេត្តឲ្យទូលាយ ថែមតៀតខុនបរមមានព្រះឱរស៧អង្គហើយបានឲ្យឱរសទាំង ៧ អង្គ នោះទៅ សាងនគរ ផ្សេងៗ មាននគរយោនកៈ នគរល្វោ នគរពួនជា ដើម ឱរសទីមួយ ឈ្មោះខុនល ច្បាំង បាននគរ ជ្វា(បាន​ដល់ក្រុងជៅ​ តមកហៅថាជៀងថងឬលានឆាង) និងនៅទីបំផុតក្លាយទៅជាហ្លួងព្រះ បាង​រវាង ប្រមាណព.ស.១២៩០ ព្រះបាទនគរជ្វាបានបន្ត រាជវង្សមកតាម លំដាប់ពេល អាណា​ចក្រ​ខ្មែររុង រឿងមានអំណាចឡើង នគរជ្វាក៏ធ្លាក់ក្រោមអំណាចខែ្មរដូចជាជនជាតិ​ថៃពួកដទៃ​ទៀត​​ដែល នៅ ជិតគ្នា លុះដល់ព.ស.​១៧៩៦ អាណាចក្រណានចៅបានបាត់បង់​ឆ្ពោះ​​​កុប​លៃ ខាន ជនជាតិថៃ ក៏បានបែកក្រចាយមកតាម​ផ្លូវ​ខាងត្បូងថែម​​ចំនួនច្រើនទៀត។

 

.​យុគកតាំង និងរីកចំរើន

          ព្រះបាទនគរជ្វាអង្គទី ២២(ខ្លះថាទី៣៥)ព្រះនាមថាពញ្ញាសុវណ្ណគាំផង ឡើងគ្រង​រាជ្យ​ ​នៅ ព.ស.១៨៥៩ ទ្រង់មានឱរសនាមថាព្រះបាទផីហ្វាហើយស្តេចអង្គនេះមាន​ឱរស ព្រះអង្គទី ១ ឈ្មោះអង្គម្ចាស់ង៉ុម ពេលនោះមានហេតុភេទអ្វីណាមួយធ្វើឲ្យអង្គម្ចាស់ ង៉ុមព្រាត់ចេញពី ប្រទេស ជាតិភូមិទៅជ្រោកអាស្រ័យជាមួយអាណាចក្រខ្មែរតាំងតែនៅយុវ​វ័យពេលនោះព្រះពុទ្ធសាសនា បែបថេរវាទបានរីកចម្រើនរុងរឿងជាសាសនាគោលជំហោរឹងប៉ឹងនៅប្រទេសខ្មែរ ហើយអង្គម្ចាស់ ង៉ុម នៅអាស្រ័យជាមួយព្រះភិក្ខុមួយអង្គព្រះនាមព្រះមហាបាសមន្តថេរៈ ព្រះចៅអធិការវត្តនៅ មួយ កន្លែង ពេលចំរើន​វ័យឡើង ព្រះថេរៈបាន​នាំ​ទៅផ្ញើជាក្មេងបំរើក្នុងរាជសំណាក់ របស់ក្ស័ត្រខ្មែរ(អក្នប្រាជ្ញបានសន្និដានថាគឺព្រះបាទជ័យវរ្ម័នបរមេស្វរៈ) អង្គម្ចាស់ ង៉ុមទទួលរាជការ ជាទីប្រោស ប្រាណរបស់ព្រះចៅផែនដី​ រហូតទ្រង់លើកព្រះរាជធីតានាមថា កែវកេងយា កែវយតហ្វា(ហៅថា​​រាជបុត្រីគាំហ្យាត ឬហៅផ្សេងទៀតក៏មាន​​​​) ឲ្យជាព្រះជាយា។

 

សម័យនោះអាណាចក្រខ្មែរកំពុងតែទាន់ខ្សោយចុះ ហើយក្នុង ព.ស.​១៨៩៣ ព្រះបាទរាមាធិបតី ទី មួយ នៃរាជវង្សអ៊ូទង បានតាំងអាណាចក្រថៃឡើងនៅក្រុងស្រី​អយុធ្យា ហើយចាប់ផ្តើមពង្រីក អំណាច ចេញទៅថែមទៀត ក្ស័ត្រខ្លាចក្រែងការរុករានរបស់ថៃអយុធ្យា ទើបទ្រង់ឲ្យព្រះបាទ ហ្វា ង៉ុមគ្រប់គ្រង នគរលានឆាងដើម្បីជាកំលាំងការពារថៃស្រីអយុធ្យា តទៅ ព្រះបាទហ្វាង៉ុម ឡើងគ្រង រាជ្យក្នុងព.ស. ១៨៩៦ (ក្រោយពីអាណាចក្រថៃស្រីអយុធ្យា តាំងឡើងបាន ៣ ឆ្នាំ)ទ្រង់ ជា វីរៈក្ស័ត្រ អាចរួបរួមខេត្តផ្សេងៗ​ ក្នុងទីទំនាបទន្លេមេគង្គភាគខាងលើរួមចូលតែ មួយ មានអាណា ខេត្តភាគខាងជើងទល់នឹងរហូត ១២អណាចក្រ។ភាគខាងត្បួងទល់និងអាណាចក្រ ខ្មែរ​ ភាគ​ខាង​លិច​ទល់និង អាណាចក្រ ឆៀង ម៉ាយ សុខោទ័យនិងស្រីអយុធ្យា ភាគខាងកើត ទល់និងអាណាម នឹងចម្ប៉ា​ អាច ហៅថាជាក្សត្រដំបូង ក្នុងប្រវត្តិសាស្ត្រនៃអាណាចក្រលាន​ឆាង (មុននេះមានតែ និទាន)​​និងត មក ក្រុងលានឆាង ក្រុងធំរបស់អាណាចក្រលានឆាង ក៏មាន​ឈ្មោះ​ជាផ្លូវ​រាជការថា“​ក្រុងស្រីសត្នាគុនហុតលានឆាងចូលគ្នា

ក្នុងផ្នែកសាសនា សូម្បីតែជាតិលានឆាងបានកាន់ព្រះពុទ្ធសាសនាបែបមហាយានឆ្លងតាមរយៈ ចិន មកតាំងតែពេលនៅក្នុងអាណាចក្រអាយលាវ ដូចជនជាតិថៃជំពួកដទៃ ទៀត។ក្នុងសម័យ​ខុនហ្លួង​ម៉ៅ (លីមៅឬលីវមៅ) រយៈពេលប្រមាណ ព.ស.៦២០ ហើយយ៉ាងណាក៏​ដោយ​ពេល​ដល់​សម័យ អាណាចក្រលានឆាងនេះ សេចក្តីជំនឿនោះបានលិចចុះដល់សាបបាត​ទៅហើយ​ទើប​ប្រាកដ ថា ប្រជារាស្ត្រទូទៅគោរពខ្មោច ព្រាយ បិសាចអារក្ស អ្នកតា ដែល​ជាជំនឿ​ដើមតាំង តែសម័យបូរាណធ្វើឲ្យព្រពុទ្ធសាសនាត្រូវប្រដិស្ឋានសាជាថ្មី ​ហើយនៅ​ក្នុង​គ្រានេះពុទ្ធសាសនា​បែបថេរវាទ ដែលនាំចូរមកពីអាណាចក្រខ្មែរ។

រឿងនាំព្រះពុទ្ធសាសនាចូលមកកាន់អាណាចក្រលានឆាង មានភស្តុតាងផ្សេងគ្នា ២យ៉ាងគឺ មួយ ផ្នែកថាព្រះនាងកែវកេនយា មហេសីនៃព្រះបាទហ្វាង៉ុម ទ្រង់ជាព្រះពុទ្ធសាសនិកជនតឹងរឹង បំផុត​ពេលដែលព្រះនាងទ្រង់ឃើញចៅហ្វាយនាយ ហើយនិងប្រជារាស្រ្តអ្នកស្រុកលានឆាង​គោរព​​ខ្មោច ព្រាយ នាំគ្នាសម្លាប់ ដំរី សេះ គោក្របី ដើម្បីធ្វើពលីកម្ម ទ្រង់តក់ស្លុត ព្រះទ័យទើប​ទូល​​​ ព្រះ ស្វាមី នាំព្រះពុទ្ធសាសនាពីកម្ពុជាមកប្រដិស្ឋាន។ ​

ព្រះបាទហ្វាង៉ុមទ្រង់បានបញ្ជូន ទូត ទៅក្រាបទូល ពីគោលបំណងចំពោះ​កម្ពុជា, ស្តេចខ្មែរ​ទ្រង់​បញ្ជូន​​​គណៈភិក្ខុសង្ឃ មានព្រះមហាបាសមន្តថេរ ដែលជាគ្រូរបស់ព្រះបាទហ្វាង៉ុម និង​ព្រះ​​មហា​​ទេពលង្កា​ជាប្រធាន ព្រមទាំងអក្ន ប្រាជ្ញខាងជាង និងបរិវារជាច្រើន នាំព្រះពុទ្ធរូបទម្រង (style)ហាមញាតិ ឈ្មោះ “ព្រះបាង”និងព្រះត្រៃបិដកព្រមជាមួយនិងសាសនៈវត្ថុដទៃទៀត​ព្រះរាជទាន​ចំពោះព្រះបាទហ្វាង៉ុម។

ចំណែកភស្តុតាងមួយទៀតថាពេលព្រះបាទហ្វាង៉ុមគ្រងរាជ្យមិនយូរប៉ុន្មាន ព្រះអង្គក៏​ទ្រង់មាន​​ព្រះទ័យ​ឃោរឃៅ ព្រឹត្តិការណ៍នោះបានជ្រាប​ដល់ព្រះមហាក្ស័ត្រ​កម្ពុជាព្រះស្សុរៈ“ជីតា”ទើប​មាន​ព្រះ​​រាជ​បញ្ជាឲ្យព្រះបាទហ្វាង៉ុមទៅគល់និង​ទ្រង់រាជទានឱវាទឲ្យ​គ្រប់គ្រងប្រជានិករតាម​គោល​ធម៌នៃព្រះពុទ្ធសាសនាឲ្យសមាទានសីល៥ហើយព្រះអង្គទ្រង់ត្រឡប់មកលានឆាង ព្រមជា​មួយ​ព្រះ​​ភិក្ខុសង្ឃ​ដែលបានចូលមកខាងដើម ។

សម្រាប់ព្រះបាងនោះ ជាព្រះពុទ្ធរូបដែលក្ស័ត្រលង្កាបានបញ្ជូនមកថ្វាយចំពោះ​ស្តេចផែន​ដីខ្មែរ​ ពេល​ ​ស្តេច​ផែនដីខ្មែរព្រះរាជទានទៅឲ្យព្រះបាទហ្វាង៉ុមវិញ ហើយបាននាំទៅរក្សាទុកនៅទី​ក្រុងវៀងខាំ ​មុន​ពេល ដល់ ព.ស.២០៤៥ ទើបអារធនាមកទុកនៅនគរឆៀងថង គឺនគរជ្វាឬលាន​ឆាង​ ហើយត​មក​នគរឆៀងថង ឬលានឆាងក៏ផ្លាស់ហៅតាមឈ្មោះព្រះបាងថា ក្រុងហ្លួងព្រះបាង​ ជួនកាលហៅ​អាណាចក្រទាំងអស់ថា​ អាណាចក្រ​ហ្លួង​ព្រះបាង។ ​តាមន័យនេះស្តែងឲ្យឃើញ​ថាការស្ថាបនា​អាណា​​​ចក្រ​លាវ ដំណើរការព្រមជាមួយការប្រដិស្ឋានព្រះពុទ្ធសាសនាបែបថេរវាទ ដោយមាន​ព្រះ​បាង​ជាមជ្ឈមណ្ឌល ដែលរួបរួមចិត្តគំនិតរបស់ជាតិនិងជាសញ្ញលក្ខណ៍របស់​ព្រះពុទ្ធ​សាសនា​ និង​ជាសម្បត្តិសក្តិសិទ្ធរបស់ប្រទេសជាតិ។

  

  ទាញយកអត្ថបទអានបន្ដ

 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​ឧសភា 21, 2011, in ស្រាវជ្រាវ. Bookmark the permalink. មតិ​មួយ​.

  1. This two-hour cruise may take visitors on an historic sightseeing tour north and south of
    the Ice Harbor. My 5 must have, yet tacky 2010 Winter
    Olympics souvenirs are for those who need things from this event
    and love flashiness. Over the last decade the attitudes in Japan regarding shunga have changed resulting in the publication of
    a huge quantity of books including uncensored material
    and shunga studies in Japan.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: