វិធីសមាទានឧបោសថសីល


  វិធីសមាទានឧបោសថសីល

          ឧបាសក ឧបាសិកា ជាអ្នករក្សានូវឧបោសថសីល កាលបើដល់ថៃ្ង ជិតនឹងរក្សា ឧបោសថសីល គឺថៃ្ង មុន១ថៃ្ង ដែលកំណត់ថា ព្រឹកឡើយនឹងរក្សា នូវឧបោសថសីល នោះ គប្បីចាត់ចែងការងារ ដែលគួរនឹងចាត់ ចែងមានវិធី ចាត់ចែងនូវអាហារជាដើម ដែល ជាការងារ គឺខ្លួននឹងត្រូវធ្វើឬនឹងត្រូវប្រើអោយ គេធ្វើក្នុងថៃ្ងសែ្អក គឺក្នុងថៃ្ងឧបោសថ កាល អោយហើយក្នុងថៃ្ងនោះមុន តែកុំ ចាត់ចែងការងារដែលមិនប្រកបដោយ ធម៌ដែល ជា ការងារ គឺខ្លួនជាឧបាសក ឧបាសិកាមិនគួរនឹងចាត់ចែងនោះឡើយ លុះដល់ព្រឹក ឡើងជាថៃ្ងឧបោសថកាល ត្រូវរក្សានូវឧបោសថសីល គប្បីភ្ញាក់ឡើងអំពីព្រលឹម ហើយ ខ្ពុរមាត់ជំរះធ្មេញ អោយស្អាតរួចហើយបើបាន សមាទាននូវឧបោសថក្នុងវេលា នោះក៏ ជាការប្រពៃ បើឃើញថានឹងសមាទានពីព្រលឹម នោះមិនទាន់ទេ ក៏គប្បីកំណត់ នូវ ឧបោសថកាល គឺកាលជាទីរក្សានូវឧបោសថសីល ក្នុង១ថៃ្ង១យប់នោះដោយបពោ្ចញ វាចា អធិដ្ឋានថា៖ អជ្ជ ឧបោសថោ ឥមពា្ច រត្តឹ ឥមពា្ច ទិវសំ ឧបោសថិកោ ភវិស្សាមិ (បើ ស្រ្តីថា ឧបោសថិកា)         

 ប្រែថា ថៃ្ងនេះជាថៃ្ងត្រូវរក្សានូវឧបោសថសីល ខ្លួនខ្ញុំនឹងជាអ្នករក្សានូវឧបោសថសីល អស់ថៃ្ងនេះនិងយប់ នេះ ។

            បើមិនចេះបាលី នឹងអធិដ្ឋានតាមភាសារបស់ខ្លួន ក៏គួរសច្ចាដោយពិត លុះអធិដ្ឋាន កំណត់កាល ដូច្នេះរួចហើយ ត្រូវតាំងវិរតិចេតនាវៀរចាកសីលភេទ គឺហេតុផលជាទី ទំលាយនូវសីលនោះៗ អោយគ្រប់ សិក្ខាបទទាំង៨ កាលបើ​អធិដ្ឋានដូច្នេះហើយ តអំពី ពេលនោះមក ក៏គប្បីសមាទាននូវឧបោសថសីល​អំពី បុគ្គលដទៃមានភិក្ខុជាដើម តាម កាលដ៏គួរចុះ បើទុកជាដល់ពេលព្រះអាទិត្យ​រះខ្ពស់ឡើងប្រមាណពេញពន្លឺធំ​ ទើបសមា ទានក្តី ក៏ឈ្មោះថាបានសមាទាន​ដោយប្រពៃ ឈ្មោះថាបានរក្សានូវឧបោសថសីលពេញ កាល កំណត់១ថៃ្ង១យប់ ដោយបរិបូរណ៌ ព្រោះអ្នកសមាទានបាន ធើ្វនូវឧបោសថកាល មិនអោយខ្វះខាត ទាំង វិរតិចេតនាសោតក៏កើតភ្លាមបរិបូណ៌ ក្នុងសន្តាននឹងបានផលា និសង្ស ច្រើន។

            កាលបើឧបាសកឧបាសិកា នឹងសមាទាននូវឧបោសថសីល ប្រកបព្រម ដោយ អង្គ៨ ជាបច្ចេក សមាទានអំពីបុគ្គលដទៃគឺ ភិក្ខុឬសាមណេរនោះ គប្បីសូត្រនមស្សការ ថ្វាយរលឹកដល់គុណព្រះរតនត្រៃ ដោយសង្ខេបជាមុន រួចហើយ ត្រូវសូមឧបោសថ សីលព្រមទាំងព្រះត្រៃសរណគមន៍ពីភិក្ខុឬសាមណេរ ដែលខ្លូននឹងសមាទាននោះថា៖

 ឧកាស  មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋ សីលានិ យាចាម ។  ទុតិយម្បិ មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋ សីលានិ យាចាម ។ តតិយម្បិ មយំ ភន្តេ វិសុំ  វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋ សីលានិ យាចាម ។

​​​( បើម្នាក់ឯងសូមប្តូរ មយំ,យាចាម ថា អហំ, យាចាមិ វិញ )

ប្រែថា សូមគោរព បពិតព្រះករុណាដ៏ចំរើនខ្ញុំព្រះករុណាទាំងឡាយ សូមសីលទាំងឡាយ៨មួយអន្លើដោយព្រះត្រៃ សរណគមន៍ ដើម្បីប្រយោជន៍រក្សាផ្សេងៗគ្នាបពិតព្រះករុណា ដ៏ចំរើន សូមព្រះករុណាមេត្តាធ្វើនូវសេចក្តី​អនុគ្រោះអោយនូវសីលដល់ ខ្ញុំព្រះករុណា ទាំងឡាយ។

 បពិតព្រះករុណាដ៏ចំរើនខ្ញុំព្រះករុណាទាំងឡាយ សូមសីលទាំងឡាយ៨មួយអន្លើ    ដោយ ព្រះត្រៃសរណគមន៍ដើម្បីប្រយោជន៍រក្សាផ្សេងៗគ្នាបពិតព្រះករុណាដ៏ចំរើន សូមព្រះ ករុណា មេត្តាធ្វើនូវសេចក្តីអនុគ្រោះអោយនូវសីលដល់ខ្ញុំព្រះករុណាទាំង ឡាយជាគំរប់ពីរដង ផង។ បពិតព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណា ទាំងឡាយសូម សីលទាំងឡាយ ៨មួយអន្លើ ដោយព្រះត្រៃសរណគមន៍ ដើម្បី ប្រយោជន៍រក្សាផ្សេងៗគ្នា បពិតព្រះករុណាដ៏ចំរើន សូមព្រះករុណាមេត្តា ធ្វើនូវសេចក្តីអនុគ្រោះអោយនូវ សីលដល់ ខ្ញុំព្រះករុណាទាំងឡាយ ជាគំរប់បីដងផង ។

        បើម្នាក់ឯងប្តូរត្រង់ខ្ញុំព្រះករុណាទាំងឡាយថាខ្ញុំព្រះករុណាវិញរឺនឹងសូមថា៖

ឧកាស អហំ ភន្តេ វិសុំ វិសុំ រក្ខន្តត្ថាយ តិសរណេន សហ អដ្ឋង្គ​សមន្នាគតំ ឧបោសថំ យាចាមិ។      ទុតិយម្បិ  អហំ  ភន្តេ វិសុំ វិសុំ​ រក្ខនត្ថាយ តិសរណេន  សហ អដ្ឋង្គសមនាគំ ឧបោសថំ យាចាមិ។
តតិយម្បិ  អហំ  ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋង្គសមនាគំ ឧបោសថំ យាចាមិ ។

ប្រែថា សូមគោរពបពិតព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណា សូមនូវឧបោសថសីលប្រកប ព្រមដោយអង្គ៨មួយអន្លើ ដោយព្រះត្រៃសរណគមន៍ដើម្បី ប្រយោជន៍នឹងរក្សាផ្សេងៗគ្នា បពិតព្រះករុណាដ៏ចំរើន សូមព្រះករុណាមេត្តាធ្វើ នូវសេចក្តីអនុគ្រោះអោយនូវសីល ដល់ខ្ញុំព្រះករុណា។ បពិតព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណាសូមនូវឧបោសថ សីលប្រកប ព្រមដោយអង្គ៨មួយអន្លើដោយព្រះត្រៃសរណគមន៍ដើម្បីប្រយោជន៍ រក្សាផ្សេងៗគ្នា បពិតព្រះករុណា ដ៏ចំរើន សូមព្រះករុណាមេត្តាធ្វើនូវសេចក្តីអនុគ្រោះអោយនូវសីល ដល់ខ្ញុំព្រះករុណាជាគំរប់បីដងផង។

បពិតព្រះករុណាដ៏ចំរើន សូម ព្រះករុណាមេត្ដាធ្វើនូវសេចក្ដីអនុគ្រោះអោយនូវសីល ដល់ខ្ញុំព្រះ(ករុណា។

សូមដូច្នេះក៏បានតាមសេចក្ដីពេញចិត្ដរបស់អ្នកសូមសេចក្ដីអធិប្បាយអំពីអ្នកសូមតែម្នាក់និងច្រើននាក់នោះដូចគ្នា នឹងវិធីសូមនិច្ចសីលដូចខាងដើម ។

            រួចហើយលោកអ្នកអោយសីលលោកតាំង នមោ ៣ចប់ហើយលោកអោយព្រះ ត្រៃ សរណគមន៍អ្នក សមាទានត្រូវទទួលថាតាមលោកដូចវិធីសមាទាននិច្ចសីល ខាងដើម។

 រួចហើយលោកអោយនូវឧបោសថសីលជាបច្ចេកសមាទានថា៖

១) បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ  ខ្ញុំព្រះករុណាសូមសមា ទាននូវ សិក្ខាបទគឺចេតនាជា ហេតុវៀរចាកកិរិយាធ្វើសត្វ មានជីវិត អោយធ្លាក់ចុះក្នុងគន្លង គឺ សំលាប់សត្វ។                     

២) អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ  ខ្ញុំព្រះករុណា សូមសមាទាននូវ សិក្ខាបទគឺចេតនាជាហេតុ វៀរចាកកិរិយា កាន់យកនូវវត្ថុ ដែលគេមិនបាន អោយដោយ កាយឬដោយវាចា។   

៣) អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមទាននូវ សិក្ខាបទគឺចេតនាជាហេតុ វៀរចាកកិរិយា ប្រព្រិត្តធម៌មិនប្រសើរគឺសេពនូវមេថុនធម្ម។

៤)មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខា បទគឺចេតនាជាហេតុវៀរ ចាកកិរិយាពោលនូវពាក្យកុហក។

៥) សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូម សមាទាននូវសិក្ខាបទគឺ ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទគឺ ផឹកនូវទឹកស្រវឹងគឺសុរា និងមេរ័យ។  

៦) វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូសមាទានូវសិក្ខា បទគឺចេតនាជាហេតុ វៀរចាកកិរិយា បរិភោគនូវ ភោជនាហារក្នុងកាលខុស។

៧) នច្ចគីតវាទិ តវិសូកទស្សន មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជា ហេតុ វៀរចាកកិរិយារាំ និងច្រៀង និងមើល នូវលែ្បងដែលជាសត្រូវដល់កុសលធម៌និង កិរិយាទ្រទ្រង់និងប្រដាប់និងតាក់តែងស្អិតស្អាងរាងកាយដោយផ្កាកំរង និង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។

៨) ឧច្ចាសយន មហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូម សមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួប្រមាណ និងទី សេនាសនៈដ៏ប្រសើរ។

 រួចអ្នកសមាទានសូត្រកំណត់ឧបោសថកាលថា៖
         ឥមំ អដ្ឋង្គសមន្នាគតំ ពុទ្ធប្បញ្ញាត្តំ ឧបោថំ ឥមពា្ចរត្តឹ ឥមពា្ជ ទិវិសំ សម្មទេវ អភិរក្ខិតុំ សមាទិយាមិ   ​។

            ប្រែថា ខ្ញុំព្រះករុណា សូមសមាទាននូវឧបោសថសីល ដ៏ប្រកបព្រម ដោយអង្គ៨ ដែលព្រះ សម្មាសម្ពុទ្ធ ជាម្ចាស់ទ្រង់ត្រាស់បញ្ញត្តិទុកហើយនេះ ដើម្បីនឹងរក្សាអោយ បរិបូរណ៌ប្រពៃ អស់កាលកំណត់ថៃ្ងនេះ និងយប់នេះ សូមកុសលចូរជាឧបនិស្ស័យធ្វើ អោយ ច្បាស់នូវព្រះនិពា្វនឰដ៏អានាគត ទៅមុខនោះហោង ។

 (រួចហើយលោកអ្នកអោយសីលលោកពោលដាស់តឿនក្រើនរំលឹកថា)
           
ឥមានិ  អដ្ឋ  សិក្ខាបទានិ  សាធុកំ ឧបោសថសីលវសេន 

            ឥមពា្ចត្តឹ ឥមពា្ចទិវសំ  សាធុកំ កត្វា អប្បមាទេន សម្មារក្ខិតព្វំ    ។

            ប្រែថា អ្នកទាំងឡាយ គប្បីធ្វើនូវសិក្ខាបទទាំឡាយ៨នេះ អោយប្រពៃត្រូវរក្សា អោយល្អ អស់កាលត្រឹម១យប់១ថៃ្ងនេះ ដោយសេចក្តីមិនប្រមាទគឺថាកុំធ្វើប្រហែស ឡើយ។

            អ្នកសមាទានត្រូវទទួលថា

 អាម  ភន្តេ  ប្រែថា  ករុណាលោកម្ចាស់។

 

ហើយលោក សំដែងអានិសង្សសីលអោយស្តាប់តទៅទៀតថា៖

                   សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា

                   សីលេន និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ         

            ប្រែថា សត្វទាំងឡាយ ទៅកាន់ស្ថានសួគ៌ បានក៏ព្រោះសីល សត្វទាំងឡាយ បានបរិបូណ៌ដោយភោគៈ ក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខគឺព្រះ និពា្វនក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជា សប្បុរស គប្បីជំរះនូវសីលអោយបរិសុទ្ធ កុំអោយសៅហ្មង ។

អ្នកសមាទានត្រូវទទួលថា

សាធុ ប្រពៃហើយ។

        វិធីសមាទានឧបោសថសីលជាបច្ចេកសមាទានចប់តែប៉ុណ្ណេះ។

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​ឧសភា 18, 2011, in ព្រះរតនត្រ័យនិងពុទ្ធប្រវត្តិ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: