វិធីបដិបត្តិជាពុទ្ធមាមាកជន​


  វិធីបដិបត្តិមុនពេលសម្ដែងខ្លួនជាពុទ្ធមាមាកជននិងការសមាទានសីល

បុរសស្រ្ដីដែលមានសទ្ធាជ្រះថ្លាក្នុងគុណព្រះរតនត្រៃ គឺគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយប្រាថ្នា​ប្តេជ្ញាខ្លួនជាឧបាសក ឬជាឧបាសិកា ជាបុព្វភាគ​បដិបត្តិ គឺសេចក្តី ប្រតិបត្តិជាចំណែកខាងដើម អោយ​បាន​ពេញស៊ប់ ជាអ្នកកាន់​ព្រះពុទ្ធ សាសនាឬជាអ្នកតម្កល់នៅ ក្នុងព្រះពុទ្ធសាសនានោះ ដំបូង​បង្អស់​ត្រូវ បញ្ចេញ វចីភេទ សូមខមាទោស និងព្រះរតនត្រៃក្នុងទីចំពោះព្រះភក្រ្ត ព្រះពុទ្ធរូបក៏បាន ចំពោះ​និង​ព្រះសថូប ឬចេតីយ៍ដែលបញ្ចុះ ព្រះសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ក៏បាន ចំពោះមុខបុគ្គលគឺភិក្ខុ​ទាំងឡាយតាំងពី៤ រូបឡើង ទៅក៏បាន លុះសូម ខមាទោសរួចហើយ ត្រូវបពោ្ចញវចីភេទពោលប្រកាស ប្តេជ្ញាខ្លួនអោយ ជាអ្នក បានដល់ព្រះត្រៃសរណគមន៍ ជាឧបាសក ឬឧបាសិកាក្នុងព្រះពុទ្ធ​សាសនា​ជា​ខាង​ក្រោយ រួចហើយ ត្រូវសមាទាននិច្ចសីលរក្សាអោយ ខ្ជាប់តទៅ បើមាន សទ្ធាជ្រះថ្លាក៏គប្បីរក្សាឬ​បោសថសីលតាម កាលកំណត់ ដែលត្រូវរក្សាម្តងៗ នោះផង និងមានផលនិសង្ស​ច្រើនដោយ​លំដាប់ៗ​ឡើង។

ឯពាក្យសូមខមាទោសនិងព្រះរតនត្រៃនោះ បើបុរសតែម្នាក់ ឬ ស្រ្តី តែម្នាក់​ត្រូវសូត្រថា

អច្ចយោ   មំ    ភន្តេ    អច្ចគមា   យថាពាលំ

យថាមុឡ្ហំ   យថា​ អកុសលំ យោ (យា)​ ហំ ភន្តេ កាយេន វា វាចាយ វា

                         ​ ភគវតា

​                          ពុទ្ធស្ស

មនសាវា                          ធម្មស្ស វា សង្ឃស្ស​ វាអគារវំ អកាសឹ

                          តស្ស

                          តស្សា

 ​​​​​                                      

 ​                         ភគវា                                   តុ

                          អយ្យោ                                 តុ

ភន្តេ                    អច្ចយំ អច្ចយតោ បដិគ្គណ្ហ                 អាយតឹ សំវរាយ

                          អយ្យោ                                 ន្តុ

                          សង្ឃោ                                 តុ

                          ព្រះដ៏មានព្រះភាគ

                          ព្រះករុណា

ប្រែថា បពិតដ៏                                                  ចម្រើនទោសកំហុសដែល

                          ព្រះករុណាទាំងឡាយ

                          ព្រះសង្ឃ

ប្រព្រឹត្ដកន្លងគ្របសង្កត់ហើយនូវខ្ញុំព្រះករុណាតាមដោយខ្ញុំព្រះករុណា ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេងជា មនុស្សមិនឈ្លាស

                           ព្រះដ៏មានព្រះភាគ

                           ព្រះករុណា

បពិតដ៏                                                           ដ៏ចម្រើនក្រែងខ្ញុំព្រះករុណា

                           ព្រះករុណាទាំងឡាយ

                           ព្រះសង្ឃ

 បានធ្វើហើយនូវសេចក្ដី​​ល្មើសមិនគោរពដល់ព្រះដ៏មានព្រះភាគ (ព្រះពុទ្ធជាម្ចាស់)ក្ដី ដល់ព្រះធម៌ក្ដីដល់ព្រះសង្ឃ ក្ដី ដោយកាយក្ដី ដោយវាចាក្ដី ដោយចិត្ដក្ដី

                          ព្រះដ៏មានព្រះភាគ                                ព្រះដ៏មានព្រះភាគ

                          ព្រះករុណា                                         ព្រះករុណា

 បពិតដ៏                                                ដ៏ចម្រើនសូម

                         ព្រះករុណាទាំងឡាយ                              ព្រះករុណាទាំងឡាយ

                         ព្រះសង្ឃ                                             ព្រះសង្ឃ

អត់នូវទោសកំហុសនោះ ដល់ខ្ញុំព្រះករុណា ព្រោះអំពើនៃទោសនោះជា សេចក្ដីខុសពិត ដើម្បីនឹងបានសង្រួមគឺថា នឹងប្រព្រឹត្ដអោយល្អតទៅក្នុងខាងមុខនោះហោង។

សេចក្តីបព្ជាក់៖

            រួចប្រសិនបើជាបុគ្គលណៈសង្ឃដែលនៅជាប្រធាននៅទីនោះត្រូវទទួលថា សាធុ ប្រែថាប្រពៃ ហើយ

            បើបុរសត្រូវសូតថា យោ ហំ ថា តស្ស មេ បើស្រ្ដីត្រូវសូត្រថាយា ហំ ថា តស្សា មេ តាមគួរដល់បាលី ដែលត្រូវផ្លាស់ តាមបុរសស្ដ្រីទោះបុរសក្ដី ស្ដ្រីក្ដី បើសូមខមា ទោសក្នុងទីចំពោះព្រះភក្រ្ដ ព្រះពុទ្ធរូបផ្លាស់ឬចំពោះ នឹងព្រះសថូបព្រះចេតីយ ដែល បញ្ចុះព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ធនោះត្រូវសូត្រថា ភគវតាវា ថា ភនេ្ដ ភគវា ថា បដិគ្គណ្ហតុ បើចំពោះភិក្ខុ១រូបត្រូវសូត្រថា ពុទ្ធស្ស វា ថា ភន្ដេ អយ្យោ ថា បដិគ្គណ្ហតុ

            បើចំពោះគណៈភិក្ខុ២រូប រឺ៣រូប ត្រូវសូត្រថា ពុទ្ធស្ស វា  ថា ភន្តេ សង្ឃោ ថា បដិគ្គណ្ហតុត្រង់សេចក្ដី ប្រែ ក៏មានរបៀបតាមជួរបាលីដែលគាប់នោះដែរ។

ចប់បុព្វភាគប្បដិបត្ដិតែប៉ណ្ណេ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​ឧសភា 18, 2011, in ព្រះរតនត្រ័យនិងពុទ្ធប្រវត្តិ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: