វីធីសមាទាននិច្ចសីល


    វីធីសមាទាននិច្ចសីល

          ពុទ្ធសាសនិកជន ដែលបានដល់ព្រះត្រៃសរណគមន៍ បានឡើងនាមបញ្ញាត្តិ ជា ឧបាសកឬ​ឧបាសិកា ហើយកាលបើនឹងសមាទាននិច្ចសីលគឺសីល៥ជាបច្ចេកសមា ទាន អំពីបុគ្គលដទៃ គឺភិក្ខុ ឬ​សាមណេរ​នោះ​គប្បី​សូត្រ នមស្សការថ្វាបង្គំរលឹកដល់ព្រះ រតន ត្រៃដោយសង្ខេបជាមុន រួចហើយត្រូវសូមនូវនិច្ចសីលព្រម​ទាំងព្រះ​ត្រៃសរណគមន៍ ចំពោះភិក្ខុ​ ​ឬសាមណេរ ដែលខ្លួននឹងសូមសមាទាននោះថា៖

                ឧកាស មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ​ បពា្ច សីលនិ យាចាម  ។  ទុតិយម្បិ  មយំ  ភន្តេ  វិសុំវិសុំ រក្ខនត្ថាយ   តិសរណេន សហ បពា្ច សីលានិ យាចាម  ។    តតិយម្បិ មយំ ភន្តេ វិសុំ វិសុំ​ រក្ខនត្ថាយ តិសរណេន សហបពា្ច សីលានិ យាចាម ។

(បើម្នាក់ឯងសូមប្តូរ មយំ, យាចាម ថា អហំ, យាចាមិ វិញ)

 

ប្រែថា សូមគោរព បពិតព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណាទាំងឡាយ សូមនិច្ចសីលទាំង ឡាយ៥មួយអន្លើ​ដោយ​​ព្រះត្រៃសរណគមន៍ដើម្បីប្រយោជន៍រក្សាផ្សេងៗគ្នា បពិតព្រះ ករុណាដ៏ចំរើន សូមព្រះករុណាមេត្តា ធ្វើនូវសេចក្តីអនុគ្រោះ អោយនូវសីលដល់ខ្ញុំព្រះ ករុណាទាំងឡាយ បពិត ព្រះករុណាដ៏ចំរើនខ្ញុំព្រះករុណា​ទាំងឡាយ សូមនិច្ចសីល ទាំង ឡាយ៥មួយអន្លើ ដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍រក្សាផ្សេងៗ គ្នា​បពិត ព្រះ ករុណា ដ៏ចំរើនសូមព្រះករុណាមេត្តា ធ្វើនូវសេចក្តីអនុគ្រោះ អោយនូវសីលដល់ខ្ញុំព្រះ ករុណា​ទាំង​ឡាយជាគំរប់ពីរដងផង។ បពិតព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណាទាំងឡាយ សូមនិច្ចសីល ទាំងឡាយ៥មួយ​អន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍រក្សា ផ្សេងៗគ្នា បពិតព្រះករុណាដ៏ចំរើន សូមព្រះ​ករុណា​មេត្តា​ធ្វើនូវសេចក្តីអនុគ្រោះ អោយ នូវសីលដល់ខ្ញុំព្រះករុណាទាំងឡាយជាគំរប់បីដងផង​ ។

(បើម្នាក់ឯងប្តូរត្រង់ខ្ញុំព្រះករុណាទាំងឡាយថាខ្ញុំព្រះករុណាវិញលោកសូត្រ)

ព្រះសង្ឃអ្នកអោយសីលសូត្រពោលថា៖

​​                         នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (៣ចប់​)

            ប្រែថា រីកិរិយាថ្វាយបង្គំនៃ ខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គ នោះព្រះអង្គជាព្រះ អរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គឥតមានគ្រូអាចារ្យណា ប្រដៅព្រះអង្គឡើយ។

ពុទ្ធំ សរណំ គច្ឆាមិ  ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរលឹក
ធម្មំ សរណំ គច្ឆាមិ  ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរលឹក
សង្ឃំ សរណំគច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរលឹក

ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទី​ពឹងទីរលឹកជាគំរប់ ពីរដងផង
ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ​ ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹង ​​​​​ទីរលឹកជាគំរប់ ពីរដងផង
ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ  ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាពឹងទីរលឹកជា គំរប់ពីរដងផង

តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរលឹកជា គំរប់បីដងផង​

តតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ ជាទីពឹងទីរលឹកជា គំរប់បីដងផង  

តតិយម្បិ សង្ឃំ សរណគច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃ​ជាទីពឹងទីរលឹកជា គំរប់បីដងផង

តិសរណគ្គហណំ បរិបុណ្ណំ កិរិយាកាន់យកនូវព្រះត្រៃសរណគមន៍បរិបូណ៌តែប៉ុណ្ណេះ

 

អ្នកសមាទានត្រូវទទួលថា

អាម ភន្តេ ករុណាលោកម្ចាស់

 

ហើយលោកអោយនិច្ចសីលជាបច្ចេកសមាទានថា

១​) បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ   ខ្ញុំព្រះករុណា សូមសមាទាននូវ សិក្ខាបទគឺ តនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិត អោយធ្លាក់ចុះក្នុងគន្លងគឺ សំលាប់សត្វ។                           

២)អទិន្នាទានា វេរមណី សិក្ខាបទំសមាទិយាមិ​​​​​​ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខា បទគឺចេតនា​ហេតុ​រចាកកិរិយាកាន់យកនូវវត្ថុ ដែលគេមិនបានអោយដោយ កាយឬ ដោយវាចា។

៣)​កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមា ទាន នូវសិក្ខាបទ​ចេតនា​​តុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។

៤)មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូម សមាទាននូវសិក្ខា បទ គឺចេតនាជា​ហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។

៥)សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូម សមាទាននូវ​ក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាតាំង នៃ សេចក្តីប្រមាទគឺផឹកនូវ ទឹកស្រវឹងគឺសុរានិងមេរ័យ។

 

រួចហើយលោកអ្នកអោយសីលលោកពោលដាស់តឿនក្រើនរំលឹកថា

ឥមានិ បពា្ច សិក្ខាបទានិ សាធុកំ កត្វា អប្បមាទេន និច្ចកាលំ សម្មា រក្ខិតព្វំ

             ប្រែថា អ្នក(ទាំងឡាយ)គប្បីធ្វើនូវសិក្ខាបទទាំឡាយ៥នេះអោយប្រពៃត្រូវរក្សា អោយអស់កាល និច្ចដោយសេចក្តីមិនប្រមាទគឺថាកុំធ្វើប្រហែសឡើយ។    

អ្នកសមាទានត្រូវទទួលថា       អាមភន្តេ  ប្រែថាករុណាលោកម្ចាស់។

ហើយលោកសំដែងអានិសង្សសីលអោយស្តាប់តទៅទៀតថា៖

                   សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា          ​​                                              សីលេន និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ។

ប្រែថា​ សត្វទាំងឡាយទៅកាន់ស្ថានសួគ៌បាន ក៏ព្រោះសីល​សត្វទាំងឡាយ បានបរិបូណ៌ ដោយភោគៈ ក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខគឺព្រះនិពា្វន ក៏ព្រោះ សីល ព្រោះហេតុនោះ បុគ្គលជាសប្បុរសគប្បីជំរះនូវសីលអោយបរិសុទ្ធកុំអោយសៅ ហ្មង។

      អ្នកសមាទានត្រូវទទួលថា  សាធុ  ប្រពៃហើយ ។

វិធីសមាទានសីលជាបច្ចេកសមាទានចប់តែប៉ុណ្ណេះ

Advertisements

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​ឧសភា 18, 2011, in ព្រះរតនត្រ័យនិងពុទ្ធប្រវត្តិ. Bookmark the permalink. 1 មតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: